យុវជន​ម្នាក់​ដើរ​ទៅ​ដឹក​គោ​នៅ​វាល​ស្រែ រន្ទះ​បាញ់​ស្លាប់​

dfgfdhdfd

ខេត្ដកណ្តាលៈ យុវជនម្នាក់ ចុះពីលើម៉ូតូដើរសំដៅទៅដឹកសត្វគោពីវាលស្រែត្រឡប់មកផ្ទះវិញ ខណៈមេឃកំពុងផ្គរលាន់រកភ្លៀង បណ្តាលឲ្យរន្ទះបាញ់ចំស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចវាលស្រែអូរលលៃ ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវបានឲ្យដឹងថា ជនរងគ្រោះដោយសាររន្ទះបាញ់ចំស្លាប់នោះឈ្មោះ សុក ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុមេឃមានសភាពងងឹតលាយឡំទៅដោយផ្លេកបន្ទោនិងផ្គររន្ទះ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជាមួយឈ្មោះ ប៉ោ លីទ្រី សំដៅទៅវាលស្រែដើម្បីដឹកសត្វគោលរបស់ខ្លួនចូលក្រោលវិញ ។ ពេលទៅជិតដល់ជនរងគ្រោះបានចុះពីលើម៉ូតូដើរសំដៅទៅកន្លែងចងគោ ខណៈនោះក៏ត្រូវរន្ទះបាញ់ចំ បណ្តាលឲ្យដួលទៅលើដីវាលស្រែស្លាប់ភ្លាមៗមួយរំពេចតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងឈ្មោះ ប៉ោ លីទ្រី បានជិះម៉ូតូមកប្រាប់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាទៅយកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា