Monday, December 23, 2024
Homeព័ត៌មានជាតិល្បីប្រុសប្រដាប់ងាប់ មេម៉ាយ២ភ្លើងចង់សាក

ល្បីប្រុសប្រដាប់ងាប់ មេម៉ាយ២ភ្លើងចង់សាក

បុរសម្នាក់នេះ ប្រពន្ធ៤នាក់ លែងទៅហើយ ក៏ត្រូវអ្នកស្រុកបង្អាប់ថា មកពីប្រដាប់ងាប់ ទើបស្រី មិនចេះរស់នៅជាមួយ។ ដឹងអី! ពេលល្បីប្រដាប់ងាប់ ស្រាប់តែអ្នកមេម៉ាយ២ភ្លើង ចង់សាក ដោយព្យាយាមរាយអន្ទាក់ស្នេហ៍ រហូតបានគ្នាជាប្តីប្រពន្ធ។ មានឯណា! បន្ទាប់ពីបានផ្អែមបន្លែជាមួយគ្នា ១យប់ ទើបអ្នកមេម៉ាយដឹងថា អវយវៈប្តីនេះមាំណាស់ មានទៅងាប់ឯណា? ធ្វើឱ្យនាងពេញចិត្តស្តូក និងប្រចណ្ឌមែនទែន សូម្បីប្តីចេញទៅ បត់ជើង ក៏តាមដានដែរ…។

នាងហោ មុំ អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន១០នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះគឹម ហែម អាយុ៦២ ឆ្នាំ។ ដោយសារជាកូនកសិកររស់នៅឆ្ងាយផ្សារ ទើបនាងរៀនសូត្រ បានតែត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ និងនៅតែផ្ទះជួយធ្វើស្រែឪពុកម្តាយ រហូតចូលវ័យក្រមុំ។ អាយុបាន២២ឆ្នាំ នាងក៏មានទំនាក់ទំនងស្នេហា ជាមួយកំលោះម្នាក់ឈ្មោះតន តឿ អាយុបងនាង៣ឆ្នាំ នៅភូមិជាមួយ គ្នារួចក៏បានរៀបការតាមប្រពៃណី យកគ្នាជាប្តីប្រពន្ធទៅ។ បន្ទាប់ពី សម្រាលបានកូនប្រុស១ ទើបតែបាន៣ខែ ដោយរស់ នៅមិនចុះសម្រុងគ្នា ព្រោះតែប្តីពូកែស៊ីផឹកពេក ក៏ចែកផ្លូវគ្នាដើរទៅ។ នាងធ្លាក់ខ្លួនជាស្រីមេម៉ាយកូន១ បាន៥ឆ្នាំ ក៏បានប្តីទី២ ឈ្មោះហ៊ុន ភន អាយុបងនាង ១២ឆ្នាំ ជាបុរសពោះម៉ាយកូន៣ ដោយសែនព្រេន បន្តិចបន្តួច យកគ្នាជាគូគាប់ទ្រនាប់ទ្រូងជាមួយនឹងមុខរបរ ធ្វើស្រែចម្ការដូចមុន។ ជាអកុសល ប្តីទី២នេះ ប្រមឹកជាងប្តីទី១ទៅទៀត ជាមនុស្សឃោរឃៅ ចូលចិត្តប្រើអំពើហិង្សា តែងប្រើនាងឱ្យឡើងភ្នំ កាប់អុសលក់យកលុយឱ្យគេទិញស្រា.ស ផឹក។ នាងទ្រាំទ្រជាមួយប្តីនេះបានតែ៣ឆ្នាំ ក៏លែងលះគ្នាទៅដោយគ្មានកូន១គ្រាប់ទេ ព្រោះនាងដឹងខ្លួន ក៏រកវិធីការពារមិនឱ្យមានកូន ហើយកុំអីមិនដឹងបានកូនប៉ុន្មានទេ ព្រោះប្តីនេះខ្លាំងរឿងយប់ព្រលប់ណាស់ ទាស់ត្រង់ខ្ជិលរកស៊ីប៉ុណ្ណោះ។

លោកសូ គៀត (ប្តីទី០៣)

នាងហោ មុំ បន្តទៀតថា ពេលនាងធ្លាក់ខ្លួនជាស្រីមេម៉ាយ២ភ្លើង ក៏ចេញទៅរស់នៅជាមួយម្តាយបង្កើត ឯទីរួមខេត្តកំពត និងបានទៅជួយការងារបងប្អូននៅភូមិត្រពាំងបី ជាពិសេស ជួយបោចមាន់ទា ដោយមិនចាំបាច់ប្រើ។ ពេលនោះ ក៏មានបុរសម្នាក់ឈ្មោះសូ គៀត អាយុបងនាង១០ឆ្នាំ ល្បីពេញភូមិថា ជាប្រុសប្រដាប់ងាប់ ព្រោះប្រពន្ធរត់ចោល៤នាក់ បានមកជួយបោចមាន់ទាក្បែរនាង។ គាត់មានទម្រង់មុខគួរឱ្យអាណិត លុះល្បីថា ប្រដាប់ងាប់ផងនោះ ធ្វើឱ្យនាងកាន់តែអាណិតទ្វេឡើង ដោយគិតថា បើបានប្តីប្រដាប់ងាប់ ប្រហែលមិនសូវ យ៉ាប់ដូចប្តីមុនៗ ដែលមានប្រដាប់មាំទាំ។ នាងក៏ព្យាយាមញញឹមដាក់គេ ដោយរាយអន្ទាក់ស្នេហ៍ដាក់លោក គៀត រហូតជាប់ចំណងត្រដរមិនរួច។ នាងជាមេម៉ាយ២ភ្លើងទៅហើយ មិនរួញរាអ្វី ឬខ្មាសប្រុសដូចនៅក្រមុំទេ លុះខាងប្រុសយល់ព្រម ទើបនាងឱបបង្វេចរត់ឡើងផ្ទះប្រុសតែម្តងទៅ។

នាងហោ មុំ និងកូន

នាងមុំ បន្ថែមទាំងញញឹមថា នាងស្មានខុសអស់ថា ចង់បានប្តីប្រដាប់ងាប់ លុះបានអីៗជាមួយគ្នា ទើប ដឹងថា បុរសនោះខ្លាំងជាងប្តីទី១ និងទី២ ទៅទៀត។ អ្វីៗរបស់គេមានទៅងាប់ដូចពាក្យអ្នកស្រុកបង្អាប់ឯណា ឯរឿងថា ប្រដាប់ងាប់នោះ គឺមកពីប្រពន្ធគាត់៤នាក់មុននោះ ទប់ប្តីមិនជាប់ក៏រត់ចោលអស់ទៅ។ ឥឡូវប្តី ពោះម៉ាយប្រពន្ធច្រើនមកប៉ះជាមួយនាងប្តីច្រើនដែរ ប្រដមប្រសងគ្នាទេ ប៉ុន្តែនាងទទួលអារម្មណ៍ថា ប្តីនេះធ្វើ ឱ្យនាងពេញចិត្តស្តូក កើតក្តីប្រចណ្ឌមិនធម្មតា សូម្បីពេលយប់ព្រលប់គេចេញទៅបត់ជើងធំក្រោយផ្ទះ ក៏នាងតាមដានដែរ ដោយខ្លាចគេណាត់ជួបស្រីស្នេហ៍ឯណាទៀត បំភ្លេចនាង ព្រោះប្តីនេះប្រសប់ណាស់រកមិនបានទេ។

លោកសូ គៀត (ប្តីទី៣) និងនាងហោ មុំ

ដោយឡែក លោកសូ គៀត អាយុ៤៥ឆ្នាំ ជាប្តីទី៣ របស់នាងមុំ បានឱ្យដឹងថា រូបលោកជាកូនអ្នកស្រែ មិនបានរៀនសូត្រចេះដឹងជ្រៅជ្រះទេ តែមិនដឹងយ៉ាងម៉េច ស្រាប់តែសម្បូរស្រីចោមស្រលាញ់។ លោកត្រួតពិនិត្យខ្លួនឯង ទៅក៏ដឹងថា ខ្លួនមានប្រជ្រុយស្វាក់ស្រីត្រង់ប្រដាប់ភេទ ទើបឱ្យតែនិយាយ ចូលស្រីណា មិនថាក្រមុំ ឬមេម៉ាយច្បាស់ជារត់តាមលោកមិនខាន។ កាលពី អាយុ២៣ឆ្នាំ លោកបានរៀបការជាមួយប្រពន្ធទី១ ឈ្មោះឡុង មុំ អាយុបង លោក៣ឆ្នាំ រួមរស់នឹងគ្នាបានជាង៣ឆ្នាំ គ្មានកូន១គ្រាប់ ក៏ដាច់ដោចគ្នាទៅ។ បន្ទាប់មក លោកក៏សែនយក

ប្រពន្ធទី២ឈ្មោះគង គិម ជាស្រីក្រមុំ អាយុប្អូន លោក៥ឆ្នាំ រួមរស់បាន២ឆ្នាំ អត់កូនក៏ចែកផ្លូវគ្នាដើរទៀត។ ពេលក្លាយជា ពោះម៉ាយ២ភ្លើង លោកក៏ទៅញ៉េះញ៉ោះនាងទី៣ ឈ្មោះមុន ម៉ៃ អាយុបង លោក១ឆ្នាំ ជាមេម៉ាយកូន២ ផ្អែមល្ហែមនឹងគ្នាបានជាង១ឆ្នាំ ក៏លែងលះគ្នាដូចមុន។ បន្ទាប់មកក៏ទៅទាក់ទងនាងទី៤ ឈ្មោះមាន សែម អាយុប្អូនលោក៦ឆ្នាំ ជាមេម៉ាយដែរ និងរួម រស់បាន២ឆ្នាំ នាងប្រចណ្ឌពេក ក៏អហោសិកម្មទៅ ទៀត។ តាំងពីលែងប្រពន្ធ៤នាក់មក រូបលោកក៏ត្រូវ អ្នកស្រុកបង្អាប់ថា មកពីប្រដាប់ងាប់បានជាស្រីៗ ទ្រាំមិនបានរត់ចោលអស់ ធ្វើឱ្យលោកតូចចិត្តណាស់ ព្រោះប្រដាប់មាំទាំសោះ គេថាងាប់។

លោកយាយជត រ៉ិត

លោកសូ គៀត បន្ថែមថា ចូលមកដល់ខែតុលា ឆ្នាំ២០១៦ នេះ លោកបានទៅជួយបោចមាន់ទា ក្នុង ពិធីមង្គលការសាច់ញាតិក្នុងភូមិ ក៏ស្រាប់តែអ្នកមេម៉ាយ២ភ្លើងឈ្មោះហោ មុំ បើកភ្លើងខៀវឱ្យដៃ ដោយសារតែនាងល្បីរូបលោកងាប់ប្រដាប់ ក៏ចង់ សាក។ លោកក៏ព្រមព្រៀងដែរ ដោយសុំឱ្យនាងឱបបង្វេច មកនៅជាមួយលោក លុះយប់ផ្សំដំណេកចូលមកដល់ស្រាប់តែនាងភ្លឺភ្នែក ព្រោះស្មានខុស ដោយសារសមត្ថភាពលោកមិនធម្មតា ឯកេរឪចែកនោះ ធ្វើឱ្យនាងពេញចិត្តស្តូក និងប្រចណ្ឌថែមទៀត។ សព្វថ្ងៃ សូម្បីតែលោកចេញទៅបត់ជើងធំនៅព្រៃក្រោយផ្ទះ ពេលយប់ព្រលប់ ក៏ប្រពន្ធទី៥ នេះ តាមដានដែរ ដោយខ្លាចលោកណាត់ជួបស្រីឯណាទៀត ទើបលោក សន្និដ្ឋានបានថា នាងមុំ ប្រហែលជាជាប់លាប់ជាមួយ លោកលែងរបូតទៀតហើយ ព្រោះប្រុសប្រពន្ធច្រើន ប៉ះស្រីប្តីច្រើនដូចគ្នា។

លោកយាយជត រ៉ិត

លោកយាយជត រ៉ិត អាយុ៨៦ឆ្នាំ និងលោកយាយសៅ ស៊ីន អាយុ៦២ឆ្នាំ បានឱ្យដឹងស្របគ្នាថា បុរសសូ គៀត នេះ មានប្រពន្ធច្រើនណាស់ ហើយ ប្រពន្ធណាក៏គ្មានកូនដែរ។ ដល់ខ្លួនគ្មានកូនក៏ចេះតែស្តី ថាឱ្យប្រពន្ធៗ ទ្រាំមិនបានក៏បោលចោលអស់ទៅ ឥឡូវ គេរកបានប្រពន្ធមេម៉ាយម្នាក់ទៀត មករួមរស់ជាមួយ មិនដឹងជាសមប្រកប ឬយ៉ាងណាទេ។
គួរបញ្ជាក់ថា បើជាគូព្រេងនឹងគ្នា លោកគៀត និងនាងមុំ អាចនឹងបង្កើតកូនបានភ្ជាប់ចំណងនិស្ស័យ ប៉ុន្តែបើនៅតែគ្មានកូន អាចនឹងដាច់ដោចគ្នាទៀត ព្រោះ រឿងប្រុសអត់កូន អាចមានឈ្មោះថា “ប្រុសអារ” នាំឱ្យមានការបង្អាប់ថា ប្រដាប់ងាប់មិនខុសទេ…”៕

RELATED ARTICLES