Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធបន់ឱ្យអាយុខ្លី ប្តីសង្ស័យផិត

ប្រពន្ធបន់ឱ្យអាយុខ្លី ប្តីសង្ស័យផិត

នារីវ័យក្មេងម្នាក់នេះ បានចោទប្រកាន់ប្តីជាមនុស្សប្រមឹក ចរិតដូចក្មេង ស្ទាវ បង្កជម្លោះរាល់ថ្ងៃ ក៏បន់ឱ្យប្តីអាយុខ្លី ប៉ុន្តែប្តីអះអាងថា ខ្លួនផឹកស្រាបន្តិច បន្តូច និងមិនដែលគោះប្រពន្ធមួយប៉ូកសោះ ហេតុអីក៏នាងបន់ឱ្យប្តីអាយុខ្លី សង្ស័យតែនាងផិត?…។

នាងភេម ខេម អាយុ២១ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះផុន ភេម អាយុ៦៩ឆ្នាំ ម្តាយឈ្មោះខៀម ហ៊ឹម (ស្លាប់) នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់។ នៅពេលធំពេញក្រមុំ នាងបានរៀបការជាមួយប្តី ឈ្មោះហឿង យឿន អាយុ២៩ឆ្នាំ រួមរស់ជាមួយគ្នាបង្កើត បានកូនស្រីម្នាក់ និងកំពុងពពពោះកូនទី២ ក្នុងផ្ទៃម្នាក់ទៀត សល់តែ២ខែទៀត គ្រប់ខែដល់ថ្ងៃសម្រាលហើយ។ នាងបញ្ជាក់ថា កាលពីកំលោះ ប្តីជាមនុស្សសុភាពរាបសា ណាស់ មិនចេះដើរខិលខូចជាមួយស្រីញីទេ និយាយស្តី ដឹងខុសត្រូវ ចាស់ទុំក្នុងភូមិអាណិតស្រលាញ់គ្រប់គ្នា។ បើនិយាយឱ្យខ្លី កំលោះក្នុងភូមិនេះ មានតែប្តីនាង ម្នាក់ទេ ដែលមានចរិតល្អជាងគេ សូម្បីតែរូបនាង ក៏ពេញចិត្តពេញថ្លើមជាមួយនឹងប្តីនោះដែ។ លុះពេលចាស់ទុំខាង ប្តីចូលស្តីដណ្តឹងដល់មេបា នាងឆ្លើយអូខេភ្លាម គ្មានអល់ឯកអ្វីឡើយ ព្រមចូល រោងការយកគេធ្វើជាប្តីពេញច្បាប់ រួមរស់សាងគ្រួសារថ្មីមកទល់សព្វថ្ងៃ។

នាងភេម ខេម នុិងលោកហឿង យឿង (កាលថ្ងៃរៀបការ)


នាងភេម ខេម បន្តទៀតថា តាមពិតទៅ ប្តីរបស់នាងជាឆ្មាលាក់ក្រចកសោះ ពីព្រោះនៅពេលរួមរស់ជាប្រពន្ធប្តីនឹងគ្នា ទើបដឹងពីចរិតពិតរបស់ប្តី ពោលគឺ ប្រែប្រួលអត្តចរិតកាលពីនៅកំលោះផ្ទុយស្រឡះ ដោយចេះដើរផឹកស៊ីស្រវឹង ធ្លាក់ភ្នែកស្ទើររាល់ថ្ងៃ លុះពេលចូលដល់ផ្ទះរករឿងបង្កជម្លោះក្នុងគ្រួសារ ព្រមទាំង ប្រើកម្លាំងបាយលើរូបរាងកាយប្រពន្ធទៀត ធ្វើឱ្យនាងរស់នៅជាមួយទឹកភ្នែក រាល់ថ្ងៃ អស់មនោសញ្ចោតនាជាមួយប្តីរូបនេះរលីង។ ជាពិសេសទៅទៀត ឱ្យតែមានជាតិស្រាចូលពោះ ប្តីតែងបើកម៉ូតូបង្ហោះដូចក្មេងស្ទាវគ្មានពូជអម្បូរអ៊ីចឹង ទើបនាងចេះតែដេកបន់ឱ្យប្តីរូបនេះឆាប់ស្លាប់ទៅ កុំឱ្យជាប់កម្មជាប់ពៀរនឹងគ្នាតទៅទៀត ប៉ុន្តែនាងមិនធ្វើការប្តឹងលែងលះតាមផ្លូវច្បាប់ទេ នាំតែអ្នកស្រុកអង្គុយ សើចយំខ្មាសគេ បើប្តីស្លាប់ដោយប្រការអ្វីមួយ គឺជារឿងប្រសើរបំផុត ព្រោះគ្មានអ្នកជិះជាន់វាយធ្វើបាបនាងទៀត ទោះជានាងត្រូវធ្លាក់ខ្លួនជាស្រីមេម៉ាយ កូន២ទាំងវ័យក្មេង ក៏មិនស្តាយក្រោយដែរ។

នាងភេម ខេម

លោកហឿង យឿង ជាប្តីដែលទើបត្រឡប់មកពីចម្ការវិញ បានឱ្យដឹងថា លោកមិននឹកស្មានថា ប្រពន្ធមានចិត្តស្អប់ប្តី ដល់ថ្នាក់នេះសោះ ដោយបានរៀបរាប់មួលបង្កាច់ ទម្លាក់កំហុសលើរូបលោកយ៉ាងនេះ។ តាំងពីចាប់ដៃគ្នាជាប្រពន្ធ ប្តីមក លោកមិនដែលប្រើកម្លាំងបាយគោះប្រពន្ធមួយប៉ូកឡើយ លោកនៅចាំ ថា មានពេលមួយ លោកលើកដៃបម្រុងទះកំផ្លៀងនាង ព្រោះតែប្រពន្ធរូបនេះ បានជេរប្រមាថដៀលពូជអម្បូរប្តីខ្លាំងពេក ប៉ុន្តែលោកអាចគ្រប់គ្រងអារម្មណ៍ របស់ខ្លួនឯងបានវិញ មិនបានប្រើកម្លាំងបាយវាយតប់នាងឡើយ។ ស្រាប់តែពេលនេះ ប្រពន្ធបានចោទប្រកាន់លើរូបលោកថា បានប្រើអំពើហិង្សា លើរូបរាងកាយនាងទៅវិញ ព្រមទាំងបន់ឱ្យរូបលោកឆាប់ស្លាប់ទៀត ពិតជារឿងគួរឱ្យហួសចិត្តណាស់។ រឿងផឹកស្រា លោក ពិតជាដើរផឹកខ្លះមែន ប៉ុន្តែមិនដល់ថ្នាក់ស្រវឹងធ្លាក់ភ្នែកដេកដួលឱ្យ ឆ្កែលិទ្ធមាត់ និងរករឿងឈ្លោះជាមួយប្រពន្ធឡើយ អ្នកជិតខាងអាចធ្វើជាសាក្សីឱ្យលោកបាន។

ឳពុកម្តាយទាំងសងខាង ក្នុងថ្ងៃរៀបការ

បុរសជាប្តីរូបនេះបន្តទៀតថា សព្វថ្ងៃនេះ លោកមិនយល់ចិត្តប្រពន្ធ សង្ស័យប្រពន្ធ បែកឆ្វេងផិតក្បត់ បើ១ខែ ៣០ថ្ងៃ នាងរករឿងប្តីឥតឈប់ឈរបែបនេះ ពិបាករស់នៅជាមួយ គ្នាណាស់ បើប្តីប្រពន្ធឃើញ មុខគ្នាដឹងតែចងកំហឹងដាក់គ្នាយ៉ាងនេះ។ កន្លងមក លោកធ្លាប់ប្រាប់ប្រពន្ធថា កុំចាំបាច់រករឿងបង្កជម្លោះក្នុងគ្រួសារអី នាំឱ្យអ្នកជិតខាងសើចចំអក បើអស់អារម្មណ៍ អស់និស្ស័យជាមួយប្តីហើយ អាចនាំគ្នាឡើងសាលាឃុំឱ្យមន្ត្រីឃុំធ្វើការនៅទីនោះធ្វើ ជាសាក្សីផ្តិតមេដៃលែងលះតាមផ្លូវច្បាប់បានលោកជា ដំរីជើងក្រោយចាំបំពេញបំណងរបស់នាងជានិច្ច។

ផ្ទះនាងភេម ខេម

នាងភេម យ៉ាន អាយុ២៧ឆ្នាំ ជាបងបានឱ្យដឹងថា ប្អូនស្រីរបស់នាងមានចិត្តកាចឆ្នាស់ឆ្នើមណាស់ ទើបធ្វើឱ្យប្តីប្រពន្ធពួកគេជួបរឿងរ៉ាវឈ្លោះប្រកែក គ្នាមិនចេះឈប់ឈរបែបនេះ។ កន្លងមក នាងធ្លាប់ បាននិយាយអប់រំឱ្យពួកគេឈប់ឈ្លោះគ្នាដែរ ប៉ុន្តែ ដូចចាក់ទឹកលើក្បាលទា ធ្វើឱ្យនាងទាល់តម្រិះ ក៏បណ្តោយតាមដំណើរតែម្តង។
អ្នកស្រីឆែម នឿន អាយុ៤៤ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គាត់មិនកាន់ជើងខាងណានោះទេ ព្រោះប្តីប្រពន្ធនាងភេម ខេម គឺមួយដំប និងបួន គ្រាន់តែ ស្ត្រីជាប្រពន្ធមានចិត្តកាចឆ្នាស់ឆ្នើមជាងប្តីបន្តិច។ បើពួកគេនៅតែប្រកាន់ជំហរយកចាញ់ឈ្នះគ្នារៀងៗ ខ្លួន មិនព្រមកែខ្លួនរកដំណោះស្រាយឱ្យបានល្អប្រសើរ ទេ ប្រហែលជាប្តីប្រពន្ធពួកគេរកកន្លែងបញ្ចប់ជម្លោះ មិនបានឡើយ។

អ្នកស្រីឆែម នឿន

រីឯញាតិជិតខាងមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា បើតាមពួកគាត់សង្កេតឃើញជាក់ស្តែង ជម្លោះក្នុងគ្រួសារនាងភេម ខេម គឺបង្កឡើងដោយសារស្រីជាប្រពន្ធ ព្រោះមួយរយៈចុងក្រោយនេះ ស្ត្រី ជាប្រពន្ធហាក់បីដូចជាមិនសូវស្រួលសោះ បានជា បន់ប្តីឱ្យឆាប់ស្លាប់។ ពួកគាត់តែងឃើញមានបុរស ចម្លែកមុខមាត់ឧស្សាហ៍មកលេងផ្ទះ នៅគ្រាដែលប្តី ទៅចម្ការបាត់ ហើយទំនាក់ទំនងនាងជាមួយប្រុស ម្នាក់នោះ មានភាពស្និទ្ធស្នាលខុសប្លែកពីមិត្ត

នាងភេម យ៉ាន

ភាពធម្មតា ទៅទៀត។ ចំណែក បុរសជាប្តីស្លូតបូតណាស់ អ្នកផងអាណិតស្រលាញ់គ្រប់គ្នា ទោះបីជារូបគេ ផឹកស្រាខ្លះមែន ប៉ុន្តែមិនដល់ថ្នាក់ភ្លេចការងារ ឬទៅ រករឿងបង្កជម្លោះវាយដំប្រពន្ធកូនឡើយ ទើបធ្វើឱ្យ ប្តីសង្ស័យប្រពន្ធផិត។ ចំណែក ការសន្និដ្ឋានរបស់ ពួកគាត់ ក៏មិនខុសពីលោកហឿង យឿង ជាប្តីនាង ខេម ដែរ ប្រាកដជាមានរឿងរ៉ាវស្នេហាត្រីកោណ នៅពីក្រោយខ្នង ក្នុងជម្លោះប្តីប្រពន្ធរបស់ពួកគេ តែម្តង…”៕

RELATED ARTICLES