Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិអំបិល​សមាគម​ធ្លាក់​ចុះ ​ក្រោយ​​បញ្ចប់​ការ​ប្រមូល​ផល

អំបិល​សមាគម​ធ្លាក់​ចុះ ​ក្រោយ​​បញ្ចប់​ការ​ប្រមូល​ផល

បើទោះជាមានការលើកឡើងថាអាកាសធាតុក្ដៅនៅក្នុងឆ្នាំ២០១៦នេះ បានជួយអោយទិន្នផលអំបិលស្ទុះឡើងខុសពីធម្មតា ប៉ុន្តែយោងតាមការបញ្ជាក់ចុងក្រោយ គឺអំបិលអាចមានគុណភាពមានចំនួនតិចជាងឆ្នាំ២០១៥នេះទេ សម្រាប់ការប្រមូលផលអំបិលដែលបានបញ្ចប់ទាំងស្រុងកាលពីចុងខែកក្កដានោះ។ ការបញ្ជាក់ជាថ្មីគឺមានន័យថាអំបិលដែលអាចចរាចរដាក់លក់របស់សហគមន៍មានចំនួនតិចជាងមុន ដែលត្រូវគេមើលឃើញថាមានភាពល្អប្រសើរសម្រាប់ទីផ្សារទៅវិញ ក្នុងពេលដែលផលិតអំបិលក៏ផលិតបានលើសតម្រូវការក្នុងស្រុកនោះ។

33

យោងតាមការអោយដឹងពីសមាគមអ្នកផលិតអំបិលខេត្តកំពត និងកែប បានស្រង់ស្ថិតិប្រាប់ថា ឆ្នាំនេះសហ គមន៍ ទាំងមូលប្រមូលបានផលអំបិលតែជាង១៤ម៉ឺនតោនប៉ុណ្ណោះ គឺធ្លាក់ចុះជាង១៦ភាគរយ បើនឹងទិន្នផលដែលប្រមូលបានកាលពីឆ្នាំ២០១៥ដែលមានរហូតដល់ជាង១៧ម៉ឺនតោន។ យ៉ាងណាក៏ដោយលោកថាបើរាប់ទាំងអំបិលដែលប្រមូលបានតែខ្វះគុណភាពផង គឺមានចំនួនច្រើនជាងនេះ ដោយសារតែឆ្នាំ២០១៦ គឺក្ដៅហួតហែងតាំងពីខែកុម្ភៈ និងអាចធ្វើស្រែអំបិលបានចុងខែ៦ គឺរយៈពេលយូរជាងឆ្នាំកន្លងទៅ។

លោក ប៊ុន បារាំង សហប្រធានសមាគមផលិតអំបិល មិនអាចសុំការឆ្លើយតបពាក់ព័ន្ធនឹងបញ្ហានេះបានទេ ប៉ុន្តែមន្ត្រីម្នាក់ដែលបម្រើការនៅក្នុងសមាគមន៍នេះបានទទួលស្គាល់ថាអំបិលដែលមានចំនូនច្រើននៅក្នុងឆ្នាំ២០១៦នេះ គឺច្រើនតែបរិមាណ តែសម្រាប់អំបិលគុណភាពដែលប្រើការបានគឺមានចំនួនតិចជាងឆ្នាំមុន។ លោកថាមិនច្បាស់រឿងអំបិលដែលប្រើការបានមានចំនួនប៉ុន្មាននោះទេ ដោយគ្រាន់តែដឹងថាស្ថានភាពជាក់ស្ដែងគឺមិនច្រើននោះទេ ដោយសារតែក្រុមអ្នកផលិតមានការថយចុះជាងឆ្នាំ២០១៥ច្រើនណាស់ ដោយសារតែបញ្ហាអំបិលលក់មិនបានថ្លៃ ធ្វើអោយក្រុមកសិករបោះបង់ ហើយកម្មករដើម្បីធ្វើអំបិលនៅក្នុងឆ្នាំនេះក៏ពិបាករកជាងមុន ដោយ សារតែក្រុមអ្នកស្រុកនាំគ្នាធ្វើចំណាកស្រុកទៅរកការងារផ្សេង។ មានការបញ្ជាក់ថាក្រុមអ្នកធ្វើអំបិលជាប់លាប់រាល់ថ្ងៃនៅត្រឹមតែ20ទៅ30ក្រុមប៉ុណ្ណោះ ដោយក្រៅពីនោះគឺច្រើនតែជាអ្នកសាកល្បងធ្វើជាលក្ខណៈគ្រួសារ ឬឯកជនដែលមិនសូវច្បាស់លាស់។ (មានត)

ព័ត៌មានលម្អិតសូមរង់ចាំមើលលើទំព័រកាសែត នគរធំ

RELATED ARTICLES