ជោគវាសនា របស់ជីវិតមនុស្ស ខ្លះមាន ក្រ សខ្មៅ ពិកល្យពិការ មានកុសក អកុសល ទៅតាមព្រហ្មលិខិតកម្រិតមក។ តួយ៉ាង ដំណើតជីវិតនារី ម្នាក់នេះ ឃើញតែរងកម្មមិនចេះអស់មិនចេះហើយ កាលពីយកប្តីទី១ ជួបប្រុសល្មោភកាម ពូកែវាយដំ នាងទ្រាំមិនបានក៏សុំចែកផ្លូវ។ លុះយកប្តីទី២ រឹតតែធ្ងន់ក ទៅទៀត មិនត្រឹមតែខ្លាំងរឿងការងារលើគ្រែ និងប្រើកម្លាំងបាយនោះទេ ថែមទាំងប្រមឹកទៀត សូម្បីតែ ប្រពន្ធលាក់លុយទុកដល់ក្នុងសំពត់ ក៏ប្តីចាប់ លាត់សើយយកទិញស្រាផឹកទាល់តែបាន…។
នាងឡុង សារ៉ែន អាយុ២៩ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ពីដំណើរជីវិតអភ័ព្វខុសគេឱ្យដឹងថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៧នាក់ ដែលមានឪពុកឈ្មោះលឹម ឡុង អាយុ៥៤ឆ្នាំ ម្តាយឈ្មោះអ៊ឹម រ៉ាន់ អាយុ៤២ឆ្នាំ។ ហើយក្នុងមួយជីវិតនេះ នាងមានប្តី២ដង ដោយប្តីទី១ ឈ្មោះស៊ុន សឹង អាយុ ៣០ឆ្នាំ តែបែកបាក់គ្នា និងប្តីទី២ ឈ្មោះថៃ ថង អាយុ២០ឆ្នាំ កំពុងរួមរស់ជាមួយគ្នាសព្វថ្ងៃ ដោយបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។
នាងសាវ៉ែន រំលឹកពីជីវិតរងកម្មថា ប្តីទី១ របស់នាងជាមនុស្ស មានចរិតកាចសាហាវណាស់ នៅពេលត្រឡប់មកពីព័ទ្ធវង់ជល់កែវស្រា ជាមួយបនភឿន លុះចូលដល់ផ្ទះតែងរករឿងបង្កជម្លោះ ប្រើកម្លាំងបាយ វាយតប់ទាត់ធាក់ប្រពន្ធឱ្យឈឺសាច់រាល់ថ្ងៃ។ ជាពិសេសទៅទៀត សូម្បីតែផ្លូវភេទក៏ប្តីខ្លាំងដែរ តែងចាប់បង្ខំប្រពន្ធរួមភេទ គ្មានស្គាល់យប់ថ្ងៃ អ្វីឡើយ ធ្វើឱ្យនាងមានការឈឺចាប់ មិនអាចទ្រាំនឹងទទួលយកទង្វើ របស់ប្តីកំណាចល្មោភកាមរូបនេះតទៅទៀតបាន ក៏សុំចែកផ្លូវគ្នាដើរតែម្តង។ បន្ទាប់ពីធ្លាក់ខ្លួន ជាស្រីមេម៉ាយកំព្រារងាចិត្តកាយអស់រយៈពេល២ឆ្នាំ នាងក៏ជួបស្នេហ៍ជាមួយប្តីទី២ ឈ្មោះថៃ ថង ដែលកាលនោះ ប្តីទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ជាកំលោះសុទ្ធសាធមិនធ្លាប់ឆ្លងកាត់ រឿងស្រីញីសោះ។
នាងសារ៉ែន បន្តទាំងទឹកមុខស្រពាប់ស្រពោនថា កាលពីយកប្តីទី២ នេះ ដំបូង ជីវិតនាងរស់នៅមានសេចក្តីសុខណាស់ ព្រោះប្តីក្មេងមិនចេះ ដើរផឹកស៊ីចោលប្រពន្ធ សូម្បីតែរឿងការងារយប់ព្រលប់ ក៏មិនសូវខ្លាំង ដូចប្តីមុន ហើយប្រើតែស្នៀតដូនតាចែកឱ្យប៉ុណ្ណោះ មិនធ្វើឱ្យប្រពន្ធ យ៉ាប់ខ្លួនឡើយ។ តែដឹងអី! ក្រោយពីរួមរស់ជាមួយគ្នាបាន១ឆ្នាំ ក្រោយមក ស្រាប់តែប្តីរូបនេះ បែកគំនិតដើរផឹកស្រាជាមួយមិត្តភក្តិ ស្រវឹងអួទីនួ ស្ទើរតែរាល់យប់។ លុះពេលចូលដល់ផ្ទះ គេតែងរករឿង បង្កជម្លោះជាមួយប្រពន្ធកូន ជួនកាលចាប់ប្រពន្ធវាយនឹងខ្នងពូថៅ យ៉ាងសាហាវ ឃោរឃៅ។ ជាងនេះទៅទៀត សូម្បីតែការរួមភេទ ក៏ខ្លាំង ជាងមុនទៅដល់១០-២០ដងឯណោះ ហើយប្រើក្បាច់ប្លែកៗចំតិតចំតូង អាក្រក់អាក្រីធ្វើតាមវីដេអូសិច ធ្វើឱ្យនាងឡើងទ្រមខ្លួនស្ទើរតែដើរដួល។
ស្ត្រីជាប្រពន្ធរូបនេះបន្ថែមទៀតថា ចាប់ពីពេលនោះមក ទង្វើរបស់ ប្តីកាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យតែមានជាតិស្រាចូលពោះ តែងរករឿងឈ្លោះវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ចានឆ្នាំងអស់គ្មានសល់ ថែមទាំងរុះរើជញ្ជាំង ផ្ទះចោលចំនួន៣-៤ដងមកហើយ មិនព្រមយកមក បាំងបិទវិញឡើយ ទុកឱ្យប្រពន្ធកូនដេកនៅល្ហល្ហេវ កណ្តាលវាលហាលខ្យល់ ពេលភ្លៀងម្តងៗ សាចទឹក រងា ញ័រញាក់ដូចកូនសត្វ។ រីឯរឿងការងារ ក៏ប្តីមិនសូវ រវីរវល់ដែរ ចាំតែទារលុយប្រពន្ធយកទៅទិញស្រា ផឹក មិនខ្វាយខ្វល់ពីរឿងប្រពន្ធកូនអត់បាយក្រហាយ ទឹកអ្វីទាំងអស់។ ពិសេស សូម្បីតែនាងលាក់លុយ ទុកក្នុងផ្នត់សំពត់ រហូតដល់កន្លែងសម្ងាត់ ក៏ប្តីដឹង ក្លិនដែរ ដោយហ៊ានចាប់សម្រាតសំពត់ទាំងកណ្តាល វាល មិនទុកកិត្តិយសឱ្យប្រពន្ធឡើយ ដើម្បីយកលុយ ទិញស្រាផឹក ធ្វើឱ្យនាងខ្មាសញាតិជិតខាងជាខ្លាំង។ គិតៗទៅជីវិតនាងមិនខុសពីចុះទឹកជួបក្រពើ ឡើងលើ ជួបសត្វខ្លាទេ ខំរត់គេចពីប្តីល្មោភកាម និងប្រើអំពើ ហិង្សា បែរជាមកជួបប្រុសធុនតែមួយទៀត។
លោកថៃ ថង ជាប្តីទី២ បានឱ្យដឹងតាមទូរស័ព្ទ ខណៈដែលកំពុងចូលព្រៃរកអនុផលព្រៃឈើថា លោក ពិតជាបានប្រព្រឹត្តទង្វើមិនគប្បីដាក់ប្រពន្ធមែន ប៉ុន្តែ ពេលនេះ លោកកែខ្លួនអស់ហើយ ចាប់តាំងពីអាជ្ញាធរ និងចាស់ទុំធ្វើការប្រៀនប្រដៅអប់រំមក លោកសន្យាមិនឱ្យរឿងនេះ កើតឡើងនៅក្នុងគ្រួសារ តាមឥទ្ធិពលស្រាដឹកមុខទៀតឡើយ។
អ្នកស្រីអ៊ឹម វ៉ាន ជាម្តាយ និងនាងកង បូរី អាយុ២២ឆ្នាំ ជាប្អូនថ្លៃបានឱ្យដឹងស្របគ្នាថា កន្លងមក កូនប្រសា និងបងថ្លៃម្នាក់នេះ បានសេពគ្រឿងស្រវឹង និងចូលចិត្តរករឿងឈ្លោះប្រើអំពើហិង្សាវាយតប់ ប្រពន្ធបែកមុខជាំភ្នែក និងរងរបួសរាងកាយជាច្រើន កន្លែងទៀត ធ្វើឱ្យប្រពន្ធរស់នៅជាមួយសមុទ្រទឹកភ្នែក រាល់ថ្ងៃ ប៉ុន្តែក្រោយពីក្រុមគ្រួសារ ក៏ដូចជាអាជ្ញាធរ ភូមិ និងមន្ត្រីអង្គការអប់រំអំពើហិង្សាចុះទៅធ្វើការ អប់រំមកឃើញថា កូនប្រសា និងបងថ្លៃរូបនេះ កែ ប្រែបានច្រើន និងសង្ឃឹមថា រូបគេអាចបោះបង់ទង្វើ អាក្រក់ចោល ធ្វើជាប្តីនិងឪពុកល្អបាន។
អ្នកស្រីវឹម ទឹម អាយុ៥៨ឆ្នាំ ជាប្រពន្ធលោក មេភូមិ បានឱ្យដឹងថា កាលដើមឡើយលោកថៃ ថន មានចរិតស្លូតបូតល្អត្រឹមត្រូវណាស់ ប៉ុន្តែមកពីគេ សេពគប់ជាមួយមិត្តភក្តិមិនល្អ ទើបបានជាជ្រុលខ្លួន ដើរក្នុងផ្លូវខុស។ មានពេលមួយមោហ៌បាំងជញ្ជាំងបិទ គេចាប់សម្រាតសំពត់ប្រពន្ធនៅកណ្តាលវាល យក ប្រាក់ទិញស្រាផឹកទៀតផង ប៉ុន្តែក្រោយពីអាជ្ញាធរ និងក្រុមគ្រួសារនាំគ្នាធ្វើការអប់រំមកឃើញថា បុរសជាប្តីរូបនេះ កែខ្លួនបានច្រើន សង្ឃឹមថា អាចដើរត្រឡប់ មករកផ្លូវត្រូវវិញ។
គួរបញ្ជាក់ថា ការសេពគប់មិត្តភក្តិ មិនខុសពី ការជ្រើសគូស្រករ បើប៉ះចំមិត្តល្អនាំជីវិតយើង ទៅ រកភាពរុងរឿងថ្កុំថ្កើង ប៉ុន្តែបើប៉ះមិត្តមិនល្អ ច្បាស់ ជានាំឱ្យទៅរកក្តីអន្តរាយជាមិនខាន។ ជាក់ស្តែង លោកថៃ ថង ព្រោះតែសេពគប់ជួបមិត្តភក្តិមិនល្អទាញ ដើរក្នុងផ្លូវអបាយមុខ ដោយបានប្រព្រឹត្តអំពើមិនគប្បី មួយចំនួនទៅលើប្រពន្ធកូនឱ្យរងទុក្ខរាល់ថ្ងៃ តែជា ការប្រសើរណាស់ ដែលលោកចេះភ្ញាក់រលឹកកែខ្លួន ឡើងវិញ តាមការអប់រំទូន្មានពីអាជ្ញាធរ និងក្រុមគ្រួសារទាន់ពេល…”៕