Wednesday, December 11, 2024
Homeព័ត៌មានជាតិ​ពលរដ្ឋផ្ទុះ​​ហិង្សា នាំ​គ្នា​សម្រុុក​ចូល​បន្ទាយ​PM​ អូស​ទាញ​រថយន្ដ​ដែល​ឃាត់​ទុក​កាល​ពី​យប់​​

​ពលរដ្ឋផ្ទុះ​​ហិង្សា នាំ​គ្នា​សម្រុុក​ចូល​បន្ទាយ​PM​ អូស​ទាញ​រថយន្ដ​ដែល​ឃាត់​ទុក​កាល​ពី​យប់​​

ខេត្ដក្រចេះ៖ ប្រជាពលរដ្ឋប្រុស-ស្រីប្រមាណជាង៥០នាក់ បាននាំគ្នាទៅតវ៉ានៅមុខបន្ទាយPM ក្រុងក្រចេះ ទាំងពីព្រឹកថ្ងៃទី០៣ សីហា រហូតដល់រសៀលថ្ងៃដដែលនេះ មិនមានដំណោះស្រាយ ក៏ផ្ទុះកំហឹងនាំគ្នាសម្រុកចូលបន្ទាយPM អូសទាញរថយន្ដPM ដែលដាក់បាំងពីមុខបន្ទាយ បណ្ដាលឲ្យខូចខាត និងបន្ដទៅអូសរថយន្ដរបស់ខ្លួន ដែលឃាត់ទុកកាលពីយប់មិញ ។

ffdsfddsa
សកម្មភាពចាប់រថយន្ដដឹកឈើ ពីយប់

ពលរដ្ឋទាំងនោះបានលើកឡើងទៀតថា កាលពីយប់ថ្ងៃទី២ សីហា ២០១៦ ពួកគាត់ទាំងអស់គ្នា បានបើករថយន្តដឹកឈើជន្លង់ម្រេច មានចំនួនជាង១០គ្រឿង បានបើកបណ្តាក់គ្នាចេញពីស្រុកព្រែកប្រសព្វ ឆ្ពោះទៅកាន់ស្រុកស្នួល ។ ក្រោយពីឆ្លង.ដរកាត់ទន្លេ និងបើកឆ្លងកាត់ខេត្តមកដល់មុខទីបញ្ជាការប៉េអឹមក្រុង ក៏ត្រូវប៉េអឹមក្រុង បើករថយន្តពាំងពីមុខ ធ្វើឱ្យរថយន្តពួកគាត់ទុជហ្វ្រាំង និងបានបុកបន្តកន្ទុយគូថគ្នាពេញលើផ្លូវកៅស៊ូក្នុងក្រុង ធ្វើឲ្យក្នុងរថយន្ដក្បួនខាងលើ អ្នកជិះពីរនាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ ដោយសារមុតជាមួយ និងកញ្ចក់រថយន្ត និងឈើជន្លង់បុករុញពីក្រោយ ហើយពួកគាត់ក៏នាំគ្នាចុះពីរថយន្តទៅជួយសង្គ្រោះទាំងព្រមគ្នា តែក៏ត្រូវបានកម្លាំងប៉េអឹមក្រុងចេញមកស្ទាក់វាយមកលើពួកគាត់ និងឃាត់រថយន្ដទាំងអស់យកមករក្សាទុកក្នុងបន្ទាយPM ក្រុង ។

fdgvf
ក្រុមឈ្មួលដឹកឈើជន្លង់ម្រេច លើកគ្នាមកតវ៉ា

ប្រភពដដែលបន្ដថា នៅព្រឹកមិញនេះ ពួកគាត់បានមកតវ៉ា ស្នើសុំទៅគ្រប់អាជ្ញាធរលំដាប់ថ្នាក់ ក្នុងខេត្ត មេត្ដាជួយដោះស្រាយជូនពួកគាត់ តែហាក់ដូចជាគ្មានដំណោះស្រាយ ទើបនៅរសៀលនេះ ពួកគាត់បាននាំគ្នាសម្រុកចូលបន្ទាយPM អូសយករថយន្ដដែលកម្លាំងPM ឃាត់ទុក និងបានទាញអូសរថយន្ដPM មួយគ្រឿង ដែលដាក់ឃាំងពីមុខផ្លូវចូលបន្ទាយPM បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ។

 

vfggnfdf
រថយន្ដដែលPM ចាប់យកមករក្សាទុកក្នុងបន្ទាយ

តបទៅតាមការលើកឡើងបែបនេះ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ លោកផាន សុភក្ក្រវាសនា បានបញ្ជាក់ថា ប្រតិបត្តការចុះបង្ក្រាបការដឹកជញ្ជូន ឈើកាលពីយប់នោះ គឺជាផែនការសកម្មភាពរបស់គណៈបញ្ជាការឯកភាព ដោយមានការចូលរួមពីកម្លាំងមេព្រៃ ប៉េអឹមខេត្ត ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការផងដែរ ។ ហើយការធ្វើបែបនេះ ជាការបំពានទៅនឹងការអនុវត្ដច្បាប់របស់អាជ្ញាធរ ៕

 

 

RELATED ARTICLES