នារីរូបស្រស់ វិភាគពីទំហំប្រដាប់ភេទ “តើទំហំប្រដាប់ភេទបុរសសំខាន់ដែរឬទេ?”

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ដែលតែងបញ្ចោញនូវវីដេអូឃ្លីបអប់រំខាងផ្នែកសុខភាព ពិសេសសុខភាពផ្លូវភេទ ដោយចូលចិត្តនិយាយត្រង់ៗ ចំៗ ពេញៗមាត់ គ្មានការលាក់លៀម ឬអៀនខ្មាសនោះ ពេលនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីនារីរូបស្រស់រូបនេះ បានចេញវីដេអូឃ្លីបថ្មីមួយ ធ្វើការវិភាគជុំវិញបញ្ហាទំហំនៃប្រដាប់ភេទបុរស ដោយឃ្លីបវីដេអូមួយនេះ បានធ្វើឱ្យអ្នកទស្សនា ពិសេសមនុស្សស្រីមើល និងស្តាប់ហើយរឹងខ្លួន សឹងហើបមាត់មិនរួច។

 

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីរូបស្រស់ខាងលើ ដែលមានឈ្មោះ A Dose of  Cath កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះវីដេអូឃ្លីបអប់រំសុខភាពផ្លូវភេទថ្មីមួយ ព្រមទាំងបានបង្ហោះសារភ្ជាប់ថា “តើទំហំប្រដាប់ភេទបុរសសំខាន់ដែរឬទេ? មានបុរសជាច្រើនដែលមិនមានទំនុកចិត្តលើទំហំរបស់ខ្លួនឯង ប៉ុន្តែបើនិយាយពីការរួមភេទវិញ តើវាមានឥទ្ធិពលដែរឬទេ? ទាល់តែមានប្រដាប់ភេទធំ ទើបល្អឬ? យល់យ៉ាងណាដែរ? សូមកុំលួចវីដេអូនេះ ទៅ Upload ម្តងទៀត ដោយមិនមានការអនុញ្ញាតិ។ ពេលដែលខ្ញុំ Report Facebook នឹងដកចេញហើយ ហើយអាចបិទ Account អ្នកដែលលួចនោះទៀត អីចឹងកុំឱ្យខាតពេលទាំងអស់គ្នា។ រៀនធ្វើវីដេអូខ្លួនឯងទៅណា៎! ដល់ថ្ងៃ Christmas ហើយខ្ញុំមិនចង់ចំណាយពេល Report Video ទេ។ អរគុណទាំងអស់គ្នាដែលបានមើល! កុំភ្លេច Like, Share, និង Comment ខាងក្រោមផង។

 

តាមរយៈវីដេអូឃ្លីបរយៈពេល៣នាទីនិង ៥១វិនាទី កញ្ញារូបស្រស់ខាងលើ បានរៀបរាប់ថា “សួស្តីអ្នកទាំងអស់គ្នា ខ្ញុំ Cath ធំពេក តូចពេក វែកពេក ខ្លីពេក មនុស្សប្រុសភាគច្រើន ប្រហែលជាមានអារម្មណ៍មិនមានទំនុកចិត្តលើទំហំប្រដាប់ភេទរបស់ខ្លួនឯង ហើយនៅក្នុងវីដេអូនេះ យើងនឹងជជែកវែកញែកថា តើទំហំប្រដាប់ភេទមនុស្សប្រុសពិតជាសំខាន់មែនអត់? មុននឹងនិយាយដល់រឿងនេះ យើងនិយាយពីទំហំប្រដាប់ភេទបុរសជាមធ្យមសិន ប្រវែងប្រដាប់ភេទបុរសជាមធ្យមនៅទូទាំងពិភពលោក គឺ១២សង់ទីម៉ែត្រ នៅពេលដែលគាត់មានអារម្មណ៍ផ្លូវភេទទាំងអស់គ្នា ប្រហែលជាធ្លាប់បានឃើញរូបមួយនេះ នៅលើអ៊ីនធើរណេត ដែលបង្ហាញពីប្រវែងប្រដាប់ភេទបុរសជាមធ្យមនៅតាមប្រទេសមួយចំនួន រួមទាំងប្រទេសខ្មែរដែរ បើតាមរូបភាពនេះប្រវែងប្រដាប់ភេទបុរសជាមធ្យមនៅក្នុងប្រទេសខ្មែរយើង គឺស្មើនឹង១០សង់ទីម៉ែត្រ ប៉ុន្តែសូមបញ្ជាក់ថា រូបនេះមិនមានប្រភពច្បាស់លាស់ទេ អីចឹងមិនអាចយកជាផ្លូវការបានទេ ខ្ញុំធ្លាប់ឮមនុស្សស្រី មនុសប្រុស រួមទាំងអ្នកស្រលាញ់ភេទដូចគ្នាមួយចំនួន និយាយថា ចង់បានបុរសដែលមានប្រដាប់ភេទធំ ហើយថែមទាំងនិយាយទៀតថា វាធ្វើឱ្យការរួមភេទល្អជាងធម្មតា ប៉ុន្តែករណីបែបនេះ មិនមែនទាំងអស់ទេ បើតាមការស្រាវជ្រាវរបស់ UCLA និង Cal State LA ទៅលើមនុស្សស្រីជាង២ម៉ឺន៦ពាន់នាក់ ដែលការស្រាវជ្រាវនេះក៏បានដាក់ទៅលើ msnbc.com បានឱ្យដឹងថា មនុស្សស្រីជាង៨៤ភាគរយ គឺពេញចិត្តនឹងទំហំប្រដាប់ភេទរបស់ដៃគូ១៤ភាគរយ គឺចង់ឱ្យដៃគូមានប្រដាប់ភេទធំជាងនេះ ហើយ២ភាគរយចង់ឱ្យដៃគូមានប្រដាប់ភេទតូចជាងនេះ នេះបង្ហាញឱ្យឃើញថា មនុស្សស្រីភាគច្រើនពេញចិត្តនឹងទំហំប្រដាប់ភេទរបស់ដៃគូ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ការស្រាវជ្រាវបានបង្ហាញទៀតថា ទំហំរបស់ប្រដាប់ភេទសំខាន់សម្រាប់តែមនុស្សស្រីមួយចំនួនទេ មិនមែនសម្រាប់មនុស្សស្រីទាំងអស់ទេ ហើយវាក៏មិនមានឥទ្ធិពលខ្លាំងទៅលើការរួមភេទដែរ អ្នកដែលបានចូលរួមនៅក្នុងការស្រាវជ្រាវនេះ បានប្រាប់ថា កត្តាសំខាន់នៅក្នុងការរួមភេទ គឺវិធីសាស្ត្រក្នុងការរួមភេទ បើនិយាយឱ្យស្រួលស្តាប់ទៅ គឺវិធីសាស្ត្រដែលបុរសប្រើប្រាស់ប្រដាប់ភេទរបស់គាត់ ទំហំប្រដាប់ភេទនេះ គឺជាប្រធានបទដ៏រសើបសម្រាប់បុរសជាច្រើន ប្រុសៗដែលកំពុងមើលវីដេអូនេះ ប្រហែលធ្លាប់មានអារម្មណ៍មិនពេញចិត្ត ឬក៏មិនមានទំនុកចិត្តទៅលើទំហំប្រដាប់ភេទរបស់ខ្លួនឯង ខ្ញុំបានទទួលសារជាច្រើនទាក់ទងទៅនឹងវិធីសាស្ត្រធ្វើឱ្យប្រដាប់ភេទធំជាងមុន ប៉ុន្តែដូចនិយាយមុនហ្នឹងចឹង ទំហំប្រដាប់ភេទទេ មិនសំខាន់នៅក្នុងការរួមភេទនោះ សង្គមរបស់យើងចូលចិត្តដាក់គំនាបទៅលើមនុស្សប្រុស នៅពេលដែលនិយាយពីទំហំប្រដាប់ភេទ រួមទាំងបុរសគ្នាឯង តាំងពីក្មេងមកអ្នកនៅជុំវិញខ្លួន ក៏ដូចជាចាស់ៗតែងតែលើកយកទំហំប្រដាប់ភេទយកមកនិយាយថា តូចពេក ឬក៏ធំពេក ដែលធ្វើឱ្យមនុស្សប្រុសមិនមានទំនុកចិត្តលើខ្លួនឯង សូម្បីតែនៅក្នុងរឿងអាសអាភាស ក៏បង្ហាញតែបុរសដែលមានប្រដាប់ភេទធំដែរ ប៉ុន្តែនេះមិនមែនជាការឆ្លុះបញ្ចាំងនៃជីវិតពិតទេ ការដាក់គំនាបនេះ គឺដូចទៅនឹងការដាក់គំនាបទៅលើមនុស្សស្រីថា ទាល់តែមានរូបរាងបែបណាមួយ ទើបគេហៅថាស្អាត គេថាមនុស្សប្រុសទាល់តែមានទំហំធំ ទើបរួមភេទបានល្អ ប៉ុន្តែវាមិនមែនបែបនេះទេ ការរួមភេទដែលល្អ គឺទាល់តែបុរសនោះចេះប្រើប្រាស់ប្រដាប់ភេទរបស់ខ្លួនឯង ចេះស្វែងយល់ពីចិត្ត និងអារម្មណ៍របស់ដៃគូទាំងសងខាង ហើយជាពិសេស ទាល់តែការរួមភេទនោះ គឺជាការរួមភេទដែលមានការយល់ព្រមទាំងសងខាង ការរួមភេទទាំងបង្ខំ ឬកំរោល មិនមែនជាការរួមភេទដែលល្អ ឬសប្បាយទេ ហើយសាររបស់ខ្ញុំទៅលើមនុស្សប្រុសដែលកំពុងតែមើលវីដេអូនេះ គឺយើងមិនចាំបាច់ទាល់តែមានប្រដាប់ភេទធំ ទើបគេហៅថាមនុស្សប្រុសពិតទេ កុំជឿពាក្យហ្នឹងអី ខ្ញុំអត់ចូលចិត្តនិយាយពាក្យថាពិតទេ ព្រោះវាមិនដែលមានបុរសក្លែងក្លាយទេ ប៉ុន្តែ បើនិយាយពីបុរសពិតវិញ គឺជាបុរសដែលមិនប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃ ហើយចេះគោរពអ្នកដទៃ ក៏ដូចជាគោរពមនុស្សស្រីដែរ វាមិនពាក់ព័ន្ធទៅនឹងទំហំប្រដាប់ភេទទេ ទំនុកចិត្តលើខ្លួនឯងសំខាន់ណាស់ ចឹងកុំខ្មាសអៀននឹងប្រដាប់ភេទខ្លួនឯងអី អរគុណអ្នកទាំងអស់គ្នាដែលបានមើល ហើយកុំភ្លេច Like, Share, និងដាក់ See First ហើយ Comment នៅខាងក្រោមផងថា តើទំហំប្រដាប់ភេទ ពិតជាសំខាន់អត់?…”៕