Wednesday, December 11, 2024
Homeព័ត៌មានជាតិសង្ស័យ​មុខ​សញ្ញា​ប្លន់ នគរ​បាល​ដេញ​​តាម​​ចាប់​ដល់​កន្លែង​ធ្វើ​ការ​

សង្ស័យ​មុខ​សញ្ញា​ប្លន់ នគរ​បាល​ដេញ​​តាម​​ចាប់​ដល់​កន្លែង​ធ្វើ​ការ​

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូម៉ាកSL ពណ៌ខ្មៅលាយក្រហម ចេញមកពីផឹកស៊ីជាមួយមិត្តភ័ក្រជួបកម្លាំង អន្តរាគមន៍រាជធានីភ្នំពេញល្បាតក្នុងមូលដ្ឋានហៅឈប់សួរនាំមិនព្រមឈប់ បានដេញតាម ចាប់បាននៅកន្លែងធ្វើការបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣ ខែសីហា តាមបណ្តោយផ្លូវ១៦៣ នៅចំណុច ម៉េង ហួរ ក្លឹបហាត់ប្រាណនិងហែលទឹក ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ជនសង្ស័យមានឈ្មោះសាល ស្រេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខនៅក្លឹបហាត់ បា្រណ មីង ហួរ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមប្រភពពត៌មានពីកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកនាំកម្លាំងល្បាតនៅក្នុងមូលដ្ឋានម្តុំផ្លូវវេងស្រេងការពារជួនប្រជាពលរដ្ឋទប់ស្កាត់បទល្មើសកើតឡើងដូចជាឆក់នឹងប្លន់ ស្រាប់តែប្រទះឃើញបុរសម្នាក់ជិះម៉ូតូម៉ាកSLពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1AH0035 ជិះម៉ូតូអត់មានកញ្ចក់និងអត់ពាក់មួកការពារសុវត្ថិភាពហើយមានស្ពាយកាបូបពាក់ចំហៀងពីមុខទៀតខ្លាចមានលាក់ទុក អាវុធខុសច្បាប់គួរឲ្យសង្ស័យ បានហៅឈប់សួរនាំ តែជនរូបនោះមិនព្រមឈប់ទេបានបន្ថែមល្បឿនកាន់តែលឿនជិះរត់គេចរហូតដល់ផ្លូវលេខ១៦៣ ក្បែរវត្តមហាមន្រ្តី ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ទើបជនសង្ស័យរត់ចូលកន្លែងធ្វើការត្រូវបានកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញឃាត់បានយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យភ្លាមៗនោះពេលដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនាំឡើងលើម៉ូតូយកទៅសួរនាំនៅប៉ុស្តិ៍ក៏មានប្រជាពលរដ្ឋខ្លះដែលចោមរោមមើលឃើញភិនភាគស្រដៀងគ្នានោះក៏បាន ស្រែកថាអានេះធ្លាប់ឆក់ឪពុករបស់គេក៏បាននាំគ្នាចូលទៅវាយមួយដៃមួយជើងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ទាន់ ។

dvdfss
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដល់កន្លែងធ្វើការ

តាមចម្លើយសារភាពរបស់សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនប្រាប់អោយដឹងថាខ្លួនមិនបានទៅឆក់នឹងប្លន់នរណាទេ មុនពេលកើតហេតុខ្លួនទើបតែចេញមកពីផឹកស៊ីជាមួយមិត្តភ័ក្រនៅម្តុំផ្លូវវេងស្រេង ហើយរូបគេអត់ដឹងថាសមត្ថកិច្ចហៅទេ ព្រោះខ្លាចពួកគៀបស៊ី និងមិនបានដឹងថាសមត្ថកិច្ចដេញមកតាមពីក្រោយនោះទេ ពីព្រោះគាត់ប្រញាប់ប់ទៅធ្វើការ លុះពេលជិះដល់កន្លែងធ្វើការក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីសួរនាំជាបន្តទៀត ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES