Saturday, April 20, 2024
Homeសេដ្ឋកិច្ចជាតិយុវ​វ័យ​រាប់​​ពាន់​​​នាក់ ​​មាន​​មោទន​ភាព​​ជា​មួយ​​ផលិត​ផល​ កូកា-កូឡា ​ស្លាក​សញ្ញា ​អក្សរ​ខ្មែរ

យុវ​វ័យ​រាប់​​ពាន់​​​នាក់ ​​មាន​​មោទន​ភាព​​ជា​មួយ​​ផលិត​ផល​ កូកា-កូឡា ​ស្លាក​សញ្ញា ​អក្សរ​ខ្មែរ

ភ្នំពេញ៖ យុវវ័យកម្ពុជារាប់ពាន់នាក់ រីករាយភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេត្រូវបានអញ្ជើញពីសំណាក់តារា ក្នុងដួងចិត្តរបស់ពួកគេឱ្យចូលរួមអបអរ ស្លាកសញ្ញា កូកា-កូឡា អក្សរខ្មែរ ដំបូងបំផុត ផលិតនៅប្រទេសកម្ពុជា នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ ហើយក៏មានសកម្មភាពប្លែកៗ គួរឱ្យចាប់អារម្មណ៍ផ្សេងៗនៅតាមបណ្ដាខេត្តទាំង៨ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពប្លែកៗដទៃទៀតនៃយុទ្ធនាការ «ទិញផលិតផលខ្មែរ» ដែលរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម ដើម្បីលើកស្ទួយការយល់ដឹងអំពីផលិតផលមានគុណភាព សម្រាប់អតិថិជនកម្ពុជា និងដើម្បីជំរុញឱ្យផលិតផលរបស់ប្រទេសកម្ពុជា កាន់តែប្រសើរឡើងទាំងការផលិត ការវេចខ្ចប់ និងគុណភាពខ្ពស់ ដោយក្នុងនោះក្រុមហ៊ុន កូកា-កូឡា គឺជាដៃគូយុទ្ធសាស្ត្រ និង ជាក្រុមហ៊ុនឧបត្ថម្ភផងដែរ។

ddsfaass

យុទ្ធនាការនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែសីហានេះ នៅរាជធានីភ្នំពេញ ហើយនឹងបន្តនៅ តាមបណ្ដាខេត្តទាំង ៨ ផ្សេងទៀត ដោយក្នុងនោះមានកម្មវិធីថតរូបពញ្ញាក់អារម្មណ៍ មួយជាមួយតារាល្បីៗ ព្រមទាំងមានការចែកជូនដោយឥតគិតថ្លៃនូវ កូកា-កូឡាដបប្លាស្ទិកថ្មី ចំណុះ390ម.ល ដែល ផលិតនៅប្រទេសកម្ពុជាដំបូងជាមួយការរចនានិមិត្តសញ្ញា កូកា-កូឡា ជាអក្សរខ្មែរទៀតផង។

ក្រុមការងារ កូកា-កូឡា នឹងចុះតាមទីតាំងដែលមានដូចជា ហាង Park Café (បាក់ទូក) ហាង Bonchon (ភ្នំពេញសេនធ័រ) ហាង Pizza Company (មាត់ទន្លេ) ហាង Burger King (ទួលគោក) ហាង BBQ (បឹងកេងកង) ហាង Master Grill (ផ្សារសុវណ្ណា) ហាង Lucky Burger (ផ្សារស៊ីធីម៉ល) ហាង Pizza Company (TK) ហាង Domino (ភ្នំពេញថ្មី) ហាង Domino (សាលា IFL) ហាង Pizza Company (កម្ពុជាក្រោម) និង ហាង Yi Sang (មាត់ទន្លេ) ដើម្បីបង្កើតភាពភ្ញាក់ផ្អើលដល់អតិថិជនទាំងអស់តាមរយៈសកម្មភាពថតរូបជាមួយនឹងតារាចម្រៀង និងវីជេល្បីៗ មានដូចជា លោក ហេង ពិទូ កញ្ញា អេដា លោក តាប៊ុយ និងលោក សុគន្ធថេរ៉ាយុ។

កញ្ញា រស្មី ជាយុវតីម្នាក់ក្នុងចំណោមយុវវ័យជាច្រើនរូបទៀត បានបង្ហាញពីចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានមោទនភាពណាស់ដោយបានក្លាយជាមនុស្សដំបូងគេដែលបានកាន់ និងភ្លក់រសជាតិកូកា-កូឡា ដែលផលិតក្នុងស្រុកយើង និងមានអក្សរយើង! ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយ យ៉ាងខ្លាំងជាមួយកូកា-កូឡា ហើយបានជួប idols របស់ខ្ញុំទៀត។»

ddsddsffd

«ខ្ញុំពិតជារំភើប និងមានមោទនភាពបំផុត ក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយផលិតផល កូកា-កូឡា ថ្មី ដែលផលិត និងរចនាស្លាកសញ្ញាអក្សរខ្មែរដំបូងនៅប្រទេសកម្ពុជាយើង។» នេះជាការលើកឡើងរបស់ លោក ហេង ពិទូ តារាចម្រៀងដ៏ល្បីមួយរូប និងជាអ្នកតំណាងក្នុងយុទ្ធនាការរបស់ កូកា-កូឡា ។ លោកបានបន្ថែមទៀតថា «អ្វីដែលពិសេសទៅទៀតនោះគឺ យុវវ័យ និងអតិថិជនយើងជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ ឃើញរូបខ្ញុំក៏ ដូចជាតារាល្បីៗផ្សេងទៀតនៅក្នុងរូបថតពីក្រោយគាត់ដោយ មិនបានព្រៀងទុក ហើយពួកគាត់ក៏រំភើបយ៉ាងខ្លាំងដោយបានក្លាយជាមនុស្សដំបូងបានរីករាយជាមួយ កូកា-កូឡា ផលិតនៅកម្ពុជា និងមានរចនាអក្សរខ្មែរ។”

ក្នុងឱកាសនេះផងដែរ លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារ ប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានថ្លែងឲ្យដឹងថា «នាងខ្ញុំមានមោទនភាពបំផុតដែល កូកា-កូឡា ត្រូវបានផលិតនៅ ប្រទេសកម្ពុជាជាមួយការរចនានិមិត្តសញ្ញាជាអក្សរខ្មែរ ហើយនេះជាកត្តានាំ ឲ្យយើងធ្វើការអបអរ និងចែករំលែកសមិទ្ធផលនេះជាមួយអតិថិជនរបស់យើងតាមរយៈ យុទ្ធនាការរបស់យើងនៅថ្ងៃនេះ។» លោកស្រីក៏បានបន្ថែមទៀតថា «វាឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាទទួលបានឱកាសដ៏ពិសេសមួយ ដើម្បីក្លាយជាទីផ្សារមួយរបស់ កូកា-កូឡា ដែលរីកចម្រើនដ៏ឆាប់រហ័សក្នុងចំណោមបណ្ដាប្រទេសនានា ក្នុងពិភពលោក។ កត្តានេះបង្ហាញពីលក្ខណៈពិសេស និងភាពលេចធ្លោនៃនិមិត្តសញ្ញាជាអក្សរខ្មែរ និងសារៈសំខាន់របស់រចនាបថនេះចំពោះទីផ្សារកម្ពុជា។ យើងពិតជារំភើបរកអ្វីប្រៀបផ្ទឹម ពុំបានចំពោះការបោះពុម្ពជាអក្សរខ្មែរលើសំបកវេចខ្ចប់ ហើយយើងខ្ញុំក៏ជឿជាក់ថា ប្រជាជនកម្ពុជា នឹងបន្តគាំទ្រផលិតផលរបស់យើងកាន់តែច្រើន ដោយភាពមោទនផងដែរ។»

dfdgdfs

គួរបញ្ជាក់ផងដែរថា និមិត្តសញ្ញាកូកា-កូឡាជាអក្សរខ្មែរ បានបង្ហាញវត្តមានដំបូងនៅកម្ពុជាអំឡុង ទសវត្សឆ្នាំ1970 ហើយឥឡូវនេះ ដល់ពេលដែលត្រូវនាំយកមោទនភាពនេះត្រឡប់មកវិញដើម្បីបង្ហាញដល់ ពិភពលោកទាំងមូល ៕

អត្ថបទក្រុមហ៊ុន

RELATED ARTICLES