Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធពោះធំ៤ខែ ប្តីទី២បង្ខំឱ្យរំលូតកូនរួចសុំលែង

ប្រពន្ធពោះធំ៤ខែ ប្តីទី២បង្ខំឱ្យរំលូតកូនរួចសុំលែង

នារីម្នាក់នេះ ក្រោយពីធ្លាក់ខ្លួនជាស្រី មេម៉ាយកូន១ទាំងវ័យក្មេង មិនដល់១ឆ្នាំផង ក៏បានបង្កាត់ភ្លើងស្នេហ៍ ខុសគន្លងប្រពៃណីជាមួយប្តីទី២ តែដឹងអី ! ខណៈដែលនាងពោះធំ៤ខែ ត្រូវប្តីរូបនេះ បង្ខំឱ្យទៅរំលូតកូនចេញ រួចសុំលែង ធ្វើឱ្យនាងឈឺចិត្ត ស្អិតទ្រូងបង្ហូរទឹកភ្នែកឥតស្បើយ…។

នាងសេង នី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ពីដំណើរជីវិតឱ្យដឹងថា នាងជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៤ ស្រី៤) ដែលមានម្តាយឈ្មោះសូ សុខ អាយុ៦៦ឆ្នាំ ឪពុក (ស្លាប់) និងមានស្រុកកំណើតនៅឃុំពោធិ៍ម្រាល ស្រុកជាមួយគ្នា។ កាលពីក្មេង នាងមិនមាន វាសនាបានចូលរៀនសូត្រនឹងគេទេ ព្រោះតែក្រុមគ្រួសារមានសមាជិកច្រើន និងមាន ជីវភាពក្រីក្រផង ពោលគឺស្គាល់តែ ការងារស្រែចម្ការរហូតមក។ លុះពេលធំពេញក្រមុំ ដល់វ័យមានគូ ម្តាយទុកឪពុកដាក់ឱ្យនាងរៀបការ ជាមួយកំលោះម្នាក់ឈ្មោះនឿន អាយុស្របាលគ្នា ធ្វើជាគូគាប់ទ្រនាប់ជីវិត។ នៅពេលចាប់ដៃគ្នាថ្មីថ្មោង ប្តីប្រពន្ធនាង ស្រលាញ់ល្អូកល្អិនគ្នាចាក់ទឹកមិនលិច ទៅណាមកណា បណ្តើរគ្នាឱ្យត្រសងដូចលលកញីឈ្មោល ប៉ុន្តែគួរ ឱ្យសោកស្តាយ ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបាន កូនប្រុសម្នាក់ជាចំណងនិស្ស័យ ប្តីប្រពន្ធនាងចាប់ ផ្តើមជួបរឿវរ៉ាវឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូត បែកបាក់គ្នាតែម្តង។

នាងសេង នី និងលោកសេង ទិត

នាងសេង នី បន្តឱ្យដឹងទៀតថា ក្រោយពីធ្លាក់ ខ្លួនជាស្រីមេម៉ាយកំព្រារងាកាយចិត្តមិនដល់១ឆ្នាំ ផង នាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយកំលោះម្នាក់ ឈ្មោះសេង ទិត សព្វថ្ងៃ អាយុ២២ឆ្នាំ (ប្តីសព្វថ្ងៃ) តាមរយៈទូរស័ព្ទហៅគ្នាអូន ! បង ! យ៉ាងផ្អែមរលួយ អស់រយៈពេលកន្លះខែ ក៏ឈានដល់ការយល់ចិត្ត ថ្លើមគ្នាជ្រៅរាក់ត្រជាក់ក្តៅ។ លុះក្រោយមក ដោយ មិនអាចទ្រាំនឹងអំណាចភ្លើងតណ្ហាដុតរោលបាន ពួកនាងក៏ណាត់ជួបគ្នា ប្តូរសាច់ប្តូរឈាមខុសគន្លង ប្រពៃណីតែម្តង ដូចពាក្យចាស់ពោលថា “ក្រមុំដណ្តឹង ម្តាយ មេម៉ាយដណ្តឹងចិត្ត”។ បន្ទាប់មកប្រុសថ្លើមថ្លៃវេចបង្វេចរត់ឡើងផ្ទះនាង រួមរស់ជាមួយគ្នាជាប្តី ប្រពន្ធឥតខាន់ស្លាតែម្តង។ ចំណែកម្តាយរបស់នាង ក៏មិនហាមឃាត់ ឬរារាំងបំបែកស្នេហ៍អ្វីដែរ ព្រម ទាំងបានចាប់គូស្នេហ៍ពួកនាងសែនព្រេន ឱ្យក្លាយជា ប្តីប្រពន្ធពេញច្បាប់

លោកសេង ទិត

រហូតមក។ នាងបញ្ជាក់ថា ពេល រួមរស់ជាមួយគ្នាដំបូង ប្តីទី២នេះ មានចិត្តស្រលាញ់ ប្រពន្ធមិនខុសពីប្តីទី១ទេ ប៉ុន្តែនៅពេលនាងពោះធំ ៤ខែ ស្រាប់តែប្តីប្រែប្រួលចិត្តសុំចែកផ្លូវគ្នា ធ្វើឱ្យនាង រន្ធត់ចិត្តខ្លាំងពេលឮសម្តីរបស់ប្តីបែបនេះ ប៉ុន្តែក្នុង ចិត្តនាងមិនចង់លែងលះគ្នាទេ ព្រោះនៅតែស្រលាញ់ស្ម័គ្រស្មោះ ជាមួយប្តីរូបនេះដដែល។ តែយ៉ាងណា នាងបានទៅមន្ទីរពេទ្យ ធ្វើការរំលូតកូនក្នុងផ្ទៃចោល តាមប្តីបង្ខំ។

នាងសេង នី

នាងសេង នី បន្តឱ្យដឹងទៀតថា តាមពិតទៅ ប្តីទី២រូបនេះ មិនមែនជាមនុស្សល្មោភកាមទេ ព្រោះពេលរួមរ័កមេត្រីជាមួយ នាងម្តងៗ ប្តីនេះល្ងង់ណាស់មិនចេះក្បាច់ស្នៀតអ្វីក្រៅពីដូនតា បន្សល់ទុកឱ្យឡើយ ប៉ុន្តែនៅពេលប្តីសុំបែកគ្នា ខ្លួននាងមិនយល់ ពីអារម្មណ៍របស់ប្តីទេ។ ទោះជាយ៉ាងណា ក៏ពេលនេះប្តីប្រពន្ធ ពួកនាងកំពុងតែរស់នៅជាមួយគ្នាដដែល មិនទាន់ចែកទឹកដីគ្នា រស់នៅឡើយ។


លោកសេង ទិត អាយុ២២ឆ្នាំ ជាប្តីទី២ បានឱ្យដឹងថា លោក ជាកូនកសិករ ទើបមិនបានរៀនសូត្រជ្រៅជ្រះដូចប្រពន្ធដែរ ហើយក៏ មិនដែលមានទំនាក់ទំនងស្នេហ៍ជាមួយស្រីណាពីមុនមកដែរ មុនពេល ជួបស្នេហ៍ជាមួយប្រពន្ធសព្វថ្ងៃនេះ។ តាមពិតទៅ លោកមិនមាន ចិត្តស្រលាញ់ប្រពន្ធមេម៉ាយកូន១នេះស្មោះអស់ពីបេះដូងឡើយ លោកលួងលោមប្រលោមស្នេហ៍នាង គ្រាន់តែយកនាងសម្រាប់ ជិះក្របីចម្លងភក់ ឬយកនាងសម្រាប់កំដរតណ្ហាមួយរយៈខ្លី ប៉ុណ្ណោះ។ លុះដល់ពេលនាងមានផ្ទៃពោះ៤ខែ លោកបង្ខំឱ្យនាង ទៅមន្ទីរពេទ្យធ្វើការរំលូតកូនចោល ដើម្បីកុំឱ្យជាប់ដៃជាប់ជើង។ ហើយពេលនេះ នាងបានធ្វើតាមបំណងលោករួចរាល់ លោកក៏ សុំនាងចែកផ្លូវគ្នាដើរទៅ ប៉ុន្តែត្រូវនាងយំសោកបោកខ្លួនមិន ព្រមលែងលះគ្នាទេ ហើយលោកក៏មិនដឹងជាធ្វើយ៉ាងណាដែរ បើ ក្នុងចិត្តលោកលែងស្រលាញ់នាងទៅហើយនោះ។

លោកញ៉ែម ស៊ុយ

លោកញ៉ែម ស៊ុយ អាយុ៥៦ឆ្នាំ និងអ្នកស្រីជួប អែម អាយុ ៥៥ឆ្នាំ ជាឪពុកម្តាយលោកសេង ទិត បានឱ្យដឹងស្របគ្នាថា តាម ពិតទៅ កូនប្រសាស្រីរបស់ពួកគាត់គ្មានកំហុសអ្វីឡើយ នាងជា មនុស្សមានចិត្តស្លូតបូតសុភាពរាបសា គោរពចាស់ទុំឪពុកម្តាយ ណាស់ ប៉ុន្តែមកពីកូនប្រុសរបស់គាត់ជាអ្នកបង្ករឿង សុំបែកបាក់គ្នាមុន។ តែយ៉ាងណា ពួកគាត់មិនចង់ឱ្យពួកគេលែងលះគ្នាទេ ហើយ ក៏មិនអនុញ្ញាតឱ្យកូនប្រុសកំហូចនេះ ធ្វើអ្វីតាមអំពើចិត្តឡើយ ពុំនោះទេច្បាស់ជាមាន រឿងធំជាមួយពួកគាត់ជាមិនខាន។

អ្នកស្រីជួប អែម

ចំណែកអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា កាលដើមឡើយ ប្តីប្រពន្ធមួយគូនេះ ស្រលាញ់ល្អូនល្អិននឹងគ្នាណាស់ ទោះជាចំណងស្នេហ៍ពួកគេកើតឡើងទុំមុនស្រគាលក្តី ដែលកាលនោះទោះបីបុរសជាប្តីដឹងថា នាងជាស្រីមេម៉ាយកូន១ ក៏មិនខ្វាយខ្វល់អ្វីឡើយ ដោយឱបបង្វេចរត់ឡើងផ្ទះនាងទៀតផង ប៉ុន្តែក្រោយពីរួមរស់ជាប្រពន្ធប្តីមានខាន់ស្លាត្រឹមត្រូវ ទើបមាន ផ្ទៃពោះ៤ខែ ស្រាប់តែប្តីប្រែប្រួលចិត្តបង្ខំប្រពន្ធរំលូតកូន រួចសុំ លែងប្រពន្ធទៅវិញ ពួកគាត់មិនយល់អារម្មណ៍របស់បុរសជាប្តី រូបនេះឡើយ។ តែយ៉ាងណា បើតាមពួកគាត់ដឹង ឪពុកម្តាយលោកសេង ទិត អាណិតនាងសេង នី ជាកូន ប្រសាណាស់ មិនឱ្យកូនប្រុសពួកគាត់ធ្វើតាមចិត្ត លែងលះប្រពន្ធទេ។ ដូច្នេះ ប្តីប្រពន្ធពួកគេអាចនឹងត្រូវរ៉ូវគ្នាវិញ តាមការផ្សះផ្សារបស់ឪពុកម្តាយខាងប្រុសមិនខាន ទោះជាលោកសេង ទិត មិនមានចិត្តស្រលាញ់ ប្រពន្ធ ក៏អាណិតដល់កូន ដែលជាតំណក់លោហិតរបស់លោកដែរ…”៕

RELATED ARTICLES