Sunday, December 22, 2024
Homeព័ត៌មានជាតិបុគ្គ​លិក​ស្រី​ប្តឹង​ថៅកែ​ចិន​បង្ខំ​ម៉ា​ស្សា ប្រដាប់​ភេទ​ភ្ញៀវ

បុគ្គ​លិក​ស្រី​ប្តឹង​ថៅកែ​ចិន​បង្ខំ​ម៉ា​ស្សា ប្រដាប់​ភេទ​ភ្ញៀវ

ភ្នំពេញ ៖ នារីម្នាក់ ធ្វើការងារនៅក្នុងហាង កាត់សក់ម៉ីសឺ ជិន ដែលមានទីតាំងនៅក្បែរ រង្វង់មូលចោមចៅ តាមផ្លូវជាតិលេខ4 ភូមិ ថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន- ជ័យ មិនព្រមម៉ាស្សាប្រដាប់ភេទ និងរួមភេទ ជាមួយភ្ញៀវ ធ្វើឱ្យថៅកែចិន ផ្ទុះកំហឹងបញ្ឈប់ នាងពីការងារទាំងមិនបើកប្រាក់ឱ្យ ក៏បានរត់ មកប្តឹងអាជ្ញាធរសង្កាត់ចោមចៅ កាលពីវេលា ម៉ោង3និង15នាទីរសៀល ថ្ងៃទី04 ខែសីហា ឆ្នាំ2016។

ប្រភពព័ត៌មានពីអាជ្ញាធរ បានឱ្យដឹងថា នារីរងគ្រោះឈ្មោះលឹម ចាន់ទី អាយុ23ឆ្នាំ មុខរបរជាងកាត់ កកសក់ ចូលបម្រើការងារ ក្នុងហាងខាងលើ រយ³ពេល2ខែកន្លងមកហើយ  មានលំនៅក្នុងភូមិសាមគ្គី4 សង្កាត់ត្រពាំងក្រសាំង  ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ បានឱ្យដឹងថា នាងបានចូល បម្រើការងារក្នុងហាង ម៉ីសឺ ជីន នោះ ទើប តែបានរយ³ពេលជាង2ខែ ដោយទទួលបាន ប្រាក់ខែ 180ដុល្លារ ដោយធ្វើការងារ12ម៉ោង ក្នុង1ថ្ងៃ ផ្នែកកាត់សក់ កក់សក់។ លុះចូលដល់ ខែបន្ទាប់ នាងធ្វើការបានជាង1ខែ ស្រាប់តែ ថៅកែបង្ខំឱ្យនាងចូលបម្រើសេវាម៉ាស្សាក្រៅពី ជំនាញរបស់នាង ហើយការងារក៏លើសម៉ោង ទៀត រីឯភ្ញៀវដែលចូលម៉ាស្សា ក៏ជំរុញឱ្យ ម៉ាស្សាប្រដាប់ភេទ (ហៅម៉ាស្សាក្រលៀន) រំលោភទៅលើសិទ្ធិការងារ ដែលនាងមិនអាច ទទួលយកបាន ទើបនាងប្រកែក។ ប៉ុន្តែបែរជា ថៅកែជនជាតិចិនស្តីបន្ទោសនាងពីរឿងមិនព្រម ម៉ាស្សាប្រដាប់ភេទឱ្យភ្ញៀវ ហើយថែមទាំង បញ្ឈប់នាងពីការងារ ទាំងមិនព្រមទូទាត់លុយ ប្រាក់ឈ្នួលឱ្យនាងទៀតផង។

ប្រភពមិនច្បាស់ការពីពលរដ្ឋរស់នៅជិតហាងម៉ាស្សាខាងលើ បានឱ្យដឹងថា ហាងនោះ គឺថៅកែជនជាតិចិន ដែលកន្លងមកធ្លាប់ផ្ទុះ រឿងអាស្រូវម្តងរួចហើយមកដល់ពេលនេះបែរជាផ្ទុះរឿងបង្ខំបុគ្គលិកឱ្យបម្រើសេវាម៉ាស្សា ប្រដាប់ភេទដល់ភ្ញៀវទៀត។

បើតាមសម្តីនារីរងគ្រោះខាងលើ បានឱ្យ ដឹងទៀតថា ការងាររបស់នាងដែលធ្វើតែតាម ជំនាញគឺកាត់ កក់សក់។ ចំណែកការងារផ្សេងពី នេះ ដូចជាម៉ាស្សា បម្រើផ្លូវភេទ នាងមិនអាច ទទួលយកបានឡើយ ហើយសុំតែម៉្យាង ទាមទារ ឱ្យថៅកែបើកប្រាក់ឈ្នួលដើម្បីបញ្ចប់រឿង។ ប៉ុន្តែដោយសារថៅកែហាង មិនព្រមដោះស្រាយ ទើបនាងមកប្តឹងអាជ្ញាធរឱ្យជួយអន្តរាគមន៍។

ទោះជាយ៉ាងណា ទាក់ទិននឹងការលើក ឡើងខាងលើនេះ “នគរធំ” មិនអាចសុំការបំភ្លឺ ពីម្ចាស់ហាងខាងលើបានទេ កាលពីម្សិលមិញ។ រីឯវិធានការរបស់អាជ្ញាធរដោះស្រាយរឿងនេះ យ៉ាងណានោះ ក៏មិនទាន់ដឹងនៅឡើយដែរ៕

RELATED ARTICLES