Sunday, December 22, 2024
Homeព័ត៌មានជាតិសិស្ស​​ប្រឡង​​បាក់​​ឌុប​​ជាប់​​និទ្ទេស A,B,C នឹង​ក្លាយ​ជាគ្រូ​បង្រៀន​ស្វ័យ​ប្រវត្តិ

សិស្ស​​ប្រឡង​​បាក់​​ឌុប​​ជាប់​​និទ្ទេស A,B,C នឹង​ក្លាយ​ជាគ្រូ​បង្រៀន​ស្វ័យ​ប្រវត្តិ

ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្តដល់ ជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ដែលទទួលបាន ពិន្ទុខ្ពស់ កម្រិតនិទ្ទេស A,B,C ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចថា នឹងជ្រើសយកបេក្ខជន ជ័យលាភីទាំងនោះ ឱ្យធ្វើជាគ្រូបង្រៀននៅ បឋមសិក្សា និងអនុវិទ្យាល័យ ដោយស្វ័យប្រវត្តិ ព្រមទាំងបញ្ចូលជាគរុសិស្សទៀតផង។

លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី03 ខែសីហា ឆ្នាំ2016 ថា គ្រប់បេក្ខជនដែលត្រៀមខ្លួន ចូលរួមក្នុងការប្រឡងបាក់ឌុប សម័យប្រឡង ថ្ងៃទី22 ខែសីហា ឆ្នាំ2016 ខាងមុខនេះ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របន្ថែមតាំង ចិត្តធ្វើកិច្ចការប្រឡងគ្រប់វិញ្ញាសាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មិនត្រូវមានការភិតភ័យ ពិសេស ត្រូវគោរពតាមបទប្បញ្ញត្តិ ច្បាប់ វិន័យ និង ត្រូវមានការប្រុងប្រយ័ត្ន កុំជឿតាមការឆបោក ពីជនខិលខូចមួយចំនួន ដែលសន្យាឱ្យជាប់ក្នុង ការប្រឡងជាថ្នូរនឹងការបង់ប្រាក់ជាដាច់ខាត ខណះដែលក្រសួងអប់រំ បានប្រកាន់យកគោលការណ៍ “អ្នកចេះគឺជាប់”។ ជាមួយនេះ សិស្ស ដែលប្រឡងជាប់ និងទទួលបាននិទ្ទេសល្អ នឹង ទទួលបានការលើកទឹកចិត្តថែមទៀតផង។

លោកហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួងមានគោលនយោបាយលើកទឹកចិត្តចំពោះ សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស ព្បៅជ្ប គឺអាចចូលធ្វើជាគ្រូ បង្រៀននៅបឋមសិក្សា និងនៅអនុវិទ្យាល័យ ដោយស្វ័យប្រវត្តិ នេះជាគោលនយោបាយ រៀងរាល់ឆ្នាំ ហើយឆ្នាំមុន ក្រសួងអប់រំ ក៏បាន សុំការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បី បញ្ចូលបេក្ខជនជ័យលាភីទាំងនោះទៅជាគរុសិស្សផងដែរ។

សូមរំលឹកថា សិស្សដែលទទួលបាននិទ្ទេសA កាលពីឆ្នាំកន្លងទៅ មានចំនួន108នាក់ ដែលខ្លះទទួលបានអាហារូបករណ៍ចេញទៅរៀន នៅក្រៅប្រទេស ចំណែកខ្លះទៀតទទួលអាហារូបករណ៍រៀននៅក្នុងប្រទេស។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស B និង C មានប្រមាណ 1200នាក់ ភាគច្រើនពួកគេបានស្ម័គ្រចិត្តធ្វើ ជាគ្រូបង្រៀននៅបឋមសិក្សា។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី15 ខែកក្កដា ឆ្នាំ2016 )នា បញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ2016 នឹង ប្រព្រឹត្តទៅនៅថ្ងៃទី22 ខែសីហា ឆ្នាំ2016 ដោយមានបេក្ខជនសរុបប្រមាណជាង9ម៉ឺននាក់ និងមានមណ្ឌលប្រឡងសរុប157មណ្ឌល ចែកចេញជា3781បន្ទប់ នៅទូទាំង25 រាជធានី-ខេត្ត។ ចំណែកការប្រកាសលទ្ធផលប្រឡង បាក់ឌុប ត្រូវក្រសួងអប់រំកំណត់យករសៀល ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2016 ជាថ្ងៃប្រកាស សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ចំណែកមណ្ឌលប្រឡងនៅតាម បណ្តាខេត្តផ្សេង²ទៀតនោះ នឹងប្រកាសនៅ ថ្ងៃបន្ទាប់ គឺថ្ងៃទី14 ខែកញ្ញា ឆ្នាំ2016៕

RELATED ARTICLES