Sunday, December 22, 2024
Homeព័ត៌មានជាតិស្រ្ដី​​ជន​​ជាតិ​​ចិន​​ម្នាក់​​ រអិល​ជើង​ធ្លាក់​ពី​លើ​បាកាន​ប្រាសាទ​អង្គរ​វត្ត​ របួស​ធ្ងន់​

ស្រ្ដី​​ជន​​ជាតិ​​ចិន​​ម្នាក់​​ រអិល​ជើង​ធ្លាក់​ពី​លើ​បាកាន​ប្រាសាទ​អង្គរ​វត្ត​ របួស​ធ្ងន់​

ខេត្ដសៀមរាប៖ កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នេះ នៅក្នុងបរិវេណ ប្រាសាទអង្គរវត្ត មានជនបរទេស ម្នាក់ឈ្មោះ LI YUE ភេទ ស្រីអាយុ២៨ឆ្នាំ ជនជាតិចិន ដើរថយក្រោយ ដើម្បីថតរូបមិនប្រយ័ត្នរអិលជើងធ្លាក់ពីលើ បាកានកម្ពស់ ១,៣០ម៉ែត្រ ជាន់ទី៣ ខាងកើតឈាងខាងត្បូង នៅជាន់ខាងលើ នៃប្រាសាទអង្គរវត្ត បណ្ដាលឲ្យរងរបួសនៅត្រង់ចំនុចត្រចៀក ក្បាលផ្នែកខាងក្រោយ ក្រិចចង្កេះ និង ក ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះត្រូវ បានភ្នាក់ងារ អាជ្ញាធរជាតិអប្សរា មន្ត្រីនគរបាល ការពារ បេតិក ភណ្ឌនឹង មន្ត្រីនគរបាលទេសចរណ៍សៀមរាប ជួយសង្គ្រោះ នឹងបញ្ជូនទៅមន្ទីពេទ្យ រ៉ូយ៉ាលអង្គរ ដើម្បីព្យាបាលរបួស ។

ddsfss
ក្រុមសង្រ្គោះ យកស្រ្ដីខាងលើ ទៅព្យាបាលនៅមន្ទីរពេទ្យ

មន្ត្រីនគរបាល បានបញ្ជាក់ថា ដោយសារតែរដូវ នេះជារដូវវ ស្សាភ្លៀងធ្លាក់ បណ្តាលឲ្យតាមបរិវេណ ប្រាសាទ ខ្លះ មានដក់ទឹក នឹងឡើងស្លែរ បណ្តាលឲ្យរអិល ពេលដើរជាន់លើកន្លែងដក់ទឹក អាស្រ័យហេតុនេះ សូមបងប្អូនភ្នាក់ងារទេសចរណ៍ទាំងអស់ ជួយក្រើនរំលឹកដល់ ភ្ញៀវទេសចរណ៍ ពេលដើរទស្សនាប្រាង្គសាទ បង្ការកុំអោយ រអិលដួល រងគ្រោះថ្នាក់នេះដូចសព្វដង ៕

 ដោយ៖ ច័ន្ទ សុភាព

RELATED ARTICLES