Wednesday, January 15, 2025
Homeព័ត៌មានជាតិក្មេងប្រុស១២ឆ្នាំ មើលវីដេអូតាមទូរស័ព្ទ ផ្ទុះតណ្ហាចាប់រំលោភក្មេងស្រី៣ឆ្នាំ បាន៥ដង

ក្មេងប្រុស១២ឆ្នាំ មើលវីដេអូតាមទូរស័ព្ទ ផ្ទុះតណ្ហាចាប់រំលោភក្មេងស្រី៣ឆ្នាំ បាន៥ដង

ខេត្តតាកែវ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលក្មេងប្រុសម្នាក់ទើបនឹងមានវ័យ១២ឆ្នាំ ព្រោះតែញៀនញ៉ាមនឹងមើលរឿងអាសអាភាសតាមទូរស័ព្ទ ស្រាប់តែបែកគំនិត ធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៣ឆ្នាំម្នាក់រំលោភរហូតបានសម្រេចដល់ទៅ៥ដង ទើបក្មេងស្រីរងគ្រោះទ្រាំមិនបាន ទម្លាយរឿងរ៉ាវប្រាប់ម្តាយឪពុកឱ្យដឹង ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍។

ករណីក្មេងប្រុស១២ឆ្នាំ ចាប់រំលោភក្មេងស្រី៣ឆ្នាំ រហូតដល់ទៅ៥ដងនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស។

ក្មេងប្រុសដែលប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើក្មេងស្រីនេះ មានឈ្មោះសុខ ជុំ អាយុ១២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ សព្វថ្ងៃមានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៣ឆ្នាំប៉ុណ្ណោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមរយៈវីដេអូឃ្លីបរយៈពេល២នាទី និង១៧វិនាទី គេឃើញក្មេងស្រីរងគ្រោះ បានដើរទៅចង្អុលបង្ហាញពីទីតាំងដែលក្មេងប្រុសខាងលើ ធ្លាប់ចាប់រំលោភនាង គឺនៅក្នុងចំណុចបន្ទប់ដាក់ម៉ូតូនៅខាងក្រោមផ្ទះ ដោយនៅទីនោះ ក្មេងប្រុសបានផឹកភេសជ្ជៈប៉ូវកម្លាំងអស់១កំប៉ុងជាមុនសិន មុននឹងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ក្មេងប្រុសខាងលើ បាននាំនាងឱ្យដើរចូលទៅក្នុងបន្ទប់ខាងលើ ខណៈដែលគ្មានមនុស្សណាម្នាក់នៅផ្ទះទេ បន្ទាប់មកក្មេងប្រុសនោះ បានឱ្យនាងដេកនៅលើឥដ្ឋក្នុងបន្ទប់ រួចក៏ស្រាតខោនាងចេញ ហើយធ្វើសកម្មភាពចាប់រំលោភនាងតែម្តង ចំណែកនាងមិនហ៊ានស្រែកនោះទេ ព្រោះខ្លាចក្មេងប្រុសនោះវ៉ៃ តែក្រោយមកដោយសារតែនាងឈឺប្រដាប់ភេទពេក ទ្រាំមិនបានក៏ប្រាប់ម្តាយ ឪពុកឱ្យដឹង ទើបឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ដោយឡែកនៅក្នុងវីដេអូឃ្លីបរយៈពេល១នាទី និង៣៥វិនាទី គេឃើញសមត្ថកិច្ចបាននាំក្មេងប្រុសខាងលើ ទៅចង្អុលបង្ហាញទីតាំងដែលរូបគេបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ពោលគឺស្ថិតនៅក្នុងទ្រុងសម្រាប់ដាក់ចំបើងឱ្យគោស៊ី។ យ៉ាងណាក្តី ដំបូងឡើយក្មេងប្រុសរងគ្រោះ បានព្យាយាមឆ្លើយថា រូបគេបានរំលោភសេក្មេងស្រីរងគ្រោះនៅក្នុងទ្រុងដាក់ចំបើងនេះមែន តែមិនបានសម្រេចនោះទេ ចំណែករឿងដែលប្រដាប់ភេទក្មេងស្រីរងគ្រោះ មានចេញឈាមនោះ គឺរូបគេក៏មិនដឹងថាហេតុអ្វីដែរ។ ប៉ុន្តែក្រោយពីសមត្ថកិច្ចឈ្លេចសួរនាំច្រើនដង ទីបំផុត ក្មេងប្រុសរងគ្រោះក៏ទទួលស្គាល់ថា រូបគេពិតជារំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន។

ជុំវិញករណីខាងលើនេះ ដោយសារតែជនបង្កស្ថិតក្នុងវ័យជាអនីតិជនដូចគ្នា ហេតុនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កនោះឡើយ ដោយបានត្រឹមរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ថ្នាក់លើ និងសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES