ប្តីពូកែកេះយប់ ប្រពន្ធរត់ទៅដេកជាមួយម៉ែ

ស្ត្រីម្នាក់នេះ ទោះជាប្តីដើមចុះចោល អស់រយៈពេល ជាច្រើនឆ្នាំ ក៏នៅតែទន្ទឹងរង់ចាំផ្លូវប្តី មិនព្រមយក ប្តីសីទៀតទេ តែដិងឹអី! ចុងក្រោយបែរជាបាក់ ចិត្តលង់ស្នេហ៍បុរសពោះម៉ាយ២ភ្លើង។ លុះរួមរស់ ជាមួយគ្នា ទើបដឹងថា ប្តីរូបនេះ ពូកែកេះពេកប្រពន្ធ មុនរត់ចោល មកប៉ះប្រពន្ធក្រោយ ទប់មិនជាប់ទៀត ក៏រត់ទៅដេកជាមួយម៉ែ…។

អ្នកស្រីអ៊ុក រិន អាយុ៥៤ឆ្នាំ រស់នៅភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា គាត់ជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) ដែលឪពុកម្តាយស្លាប់ចោលជាច្រើនឆ្នាំមកហើយ។ កាលពីធំពេញក្រមុំអាយុ១៨ឆ្នាំ ឪពុកម្តាយ បានផ្សំផ្គុំឱ្យរៀបការជាមួយប្តី ឈ្មោះជុំ ជឿន អាយុបង៣ឆ្នាំ ជាអ្នករស់នៅខេត្តតាកែវ។ ពេលរួមរស់ជាមួយគ្នា ប្តីប្រពន្ធ គាត់ស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ សូម្បីរឿងយប់ព្រលប់ក៏ផ្អែមល្ហែមដែរ មិនដែល ថ្នាំងថ្នាក់នឹងគ្នាម្តងណាឡើយ។ ប៉ុន្តែគួរឱ្យស្តាយ ក្រោយពីបង្កើតកូនស្រីមានអាយុ៣ខែម្នាក់ ប្តីសុំចេញទៅរកស៊ីស្រុកឆ្ងាយ ហើយក៏បាត់ដំណឹងសូន្យ មិនដឹងជាស្លាប់ ឬរស់មិនឃើញវិលត្រឡប់មករកប្រពន្ធកូនវិញសោះ។ ស្របពេលនោះដែរ ក៏មានកំលោះៗជាច្រើននាក់ បាននាំគ្នាមកដាក់ឌឺម៉ង់សុំធ្វើជ្វាអ្នកស្អំ បេះដូង ប៉ុន្តែគាត់មិនបើកភ្នែកមើលយកធ្វើប្តីឡើយ ដោយទន្ទឹងរង់ចាំមើលផ្លូវ ប្តីគ្រប់ពេលវេលា។ លុះចូលដល់ឆ្នាំ២០១៤ ក៏មានបុរសពោះម៉ាយ២ភ្លើងម្នាក់ ឈ្មោះកែវ ទុំ អាយុបងគាត់៤ឆ្នាំ ជាអ្នកភូមិផងរបងជាប់គ្នា តែងមកលួងលោមអង្វរសុំស្នេហ៍គាត់ដូចជាស្រមោលអន្ទោលតាមប្រាណ។ ដំបូងឡើយ គាត់មិនមានចិត្តស្រលាញ់លោកកែវ ទុំ ទេ ប៉ុន្តែដោយសារគេជាប្រុស មានសម្តីផ្អែមប្រសប់លួងលោម ធ្វើឱ្យគាត់ទន់ចិត្តព្រមសែនព្រេនយក គេធ្វើជ្វាប្តីទី២តែម្តង។

អ្នកស្រីអ៊ុក រិន និងលោកកែវ ទុំ

អ្នកស្រីអ៊ុក រិន បន្តទៀតថា នៅពេលរួមរស់ជាមួយគ្នា ប្តីទី២នេះ ជាមនុស្សមានចំណង់ផ្លូវភេទខ្ពស់ណាស់ និងមានកម្លាំងមិនចេះរីងស្ងួត ទោះជាពីថ្ងៃដើរស៊ីឈ្នួលរែកដី តាំងពីព្រលឹមទល់ព្រលប់ ក៏នៅតែមាន កម្លាំងរួមរស់មេត្រីជាមួយប្រពន្ធ មិនដែលរំលងមួយយប់ណាឡើយ។ ចំណែកគាត់វិញក៏ចេះតែបម្រើប្តីទៅ មិនដែលត្អូញត្អែរម្តងណាឡើយ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ចូលដល់វ័យចំណាស់ គាត់អស់កិលេស តណ្ហារលីង ប៉ុន្តែប្តីនៅតែខ្លាំងយប់ដដែល ងាកកេះៗឥតឈប់ឈរ រហូត ដល់គាត់ធុញទ្រាន់ទប់ទល់ជាមួយប្តីលែងបាន ក៏ចេះតែរត់គេចមកដេក ជាមួយម៉ែ ធ្វើឱ្យប្តីចេះតែខឹងមួម៉ៅក្តៅក្រហាយ ចង់ទៅយកប្រពន្ធថ្មីមួយទៀត និងនិយាយស្តាយក្រោយថា មិនគួរណាមកយកគាត់ធ្វើជាប្រពន្ធទេ។

លោកកែវ ទុំ (ប្តីទី២)

លោកកែវ ទុំ អាយុ៥៨ឆ្នាំ ជាប្តីទី២ បានឱ្យដឹងថា គាត់ជាកូនកសិករក្រីក្រ រៀនសូត្រមិនបានច្រើនទេ លុះពេលធំពេញកំលោះអាយុ២៣ឆ្នាំ បានរៀបការជាមួយ ប្រពន្ធឈ្មោះរស់ ទ្រព្យ អាយុប្អូនលោក៥ឆ្នាំ និងរួមរស់ជាមួយគ្នាបង្កើត បានកូន៣នាក់ (ប្រុស២ ស្រី១) ជាចំណងអាពាហ៍ពិពាហ៍ បន្ទាប់មកប្រពន្ធឈឺធ្ងន់ ក៏ស្លាប់ចោលគាត់ និងកូនទៅ។ ក្រោយពីធ្លាក់ខ្លួនជាបុរសពោះម៉ាយ ជូរមាត់អស់រយៈពេល៤ឆ្នាំ គាត់បានទាក់ទង ប្រលោមស្នេហ៍ស្រីមេម៉ាយកូន៤នាក់ ឈ្មោះអួង នាង អាយុប្អូនគាត់ដល់ទៅ១០ឆ្នាំឯណោះ រហូតនាងទន់ចិត្ត ព្រមធ្វើជ្វាប្រពន្ធរបស់គាត់ ដែលពេលនោះមិនខុសពីគោចាស់ប្រទះ ស្មៅខ្ចីឡើយ។ តែគួរឱ្យស្តាយ ក្រោយពីរួមរស់សាងស្នេហ៍នឹងគ្នាអស់ រយៈពេល២ឆ្នាំ ប្រពន្ធរូបនេះត្អូញត្អែរទប់ទល់រឿងយប់ព្រលប់ជាមួយ ប្តីមិនបាន រួចក៏ឱបបង្វេចចុះចោលគាត់បាត់ទៅ។

អ្នកស្រីអ៊ុក រិន

បុរសជាប្តីរូបនេះបន្តថា ក្រោយពីធ្លាក់ខ្លួនជាបុរសពោះម៉ាយ ២ភ្លើង អត់យូរជូរមាត់អស់មួយរយៈធំ គាត់បានសម្លឹងឃើញអ្នកមេម៉ាយកូន១ ឈ្មោះអ៊ិន រិន (ប្រពន្ធសព្វថ្ងៃ) នៅសាច់ឈាមស្រស់ស្អាត ដើមទ្រូងទ្រលុកទ្រលន់គួរឱ្យគ្រឺតក្នាញ់ ក៏ប្រថុយទៅចែចង់សុំ ស្នេហ៍នាង រហូតនាងឆ្លើយអូខេ ព្រមសែនព្រេនធ្វើជា ប្រពន្ធទី៣ របស់គាត់ ដោយឥតលក្ខខណ្ឌ។ តាំងពីបានគ្នាជាប្តីប្រពន្ធមក រឿងយប់ព្រលប់ ពួកគាត់ចុះ សម្រុងគ្នាណាស់ តែងបំពេញឱ្យគ្នាទៅវិញទៅមក ទើបតែចូលដល់ឆ្នាំ២០១៦នេះ ប្រពន្ធរូបនេះត្អូញត្អែរ អស់កម្លាំង កិកកុកមិនព្រមផ្តល់ចំណីយប់ព្រលប់ឱ្យ ប្តីស៊ីចុក ដោយតែងតែរត់ទៅដេកជាមួយម្តាយនាង ឯណោះឆ្កុយ ធ្វើឱ្យគាត់ដេកជូរមាត់រាល់យប់ បើគិត មកដល់ពេលនេះមានរយៈពេល២ខែហើយ គាត់មិន ដែលបានប៉ះពាល់ខ្លួនប្រាណប្រពន្ធម្តងណាឡើយ។


លោកយាយជឿស ឃន អាយុ៨៤ឆ្នាំ ជាម្តាយ និងអ្នកស្រីអឹម កេន អាយុ៥៣ឆ្នាំ ជាសាច់ញាតិ បាន ឱ្យដឹងស្របគ្នាថា កូនប្រុស និងក្មួយកែវ ទុំ ធ្លាប់មាន ប្រពន្ធចំនួន២នាក់រួចទៅហើយ ទើបតែមកយក អ្នកស្រីអ៊ុក រិន ធ្វើជាប្រពន្ធទី៣។ តាំងពីចាប់ដៃគ្នា មក ប្តីប្រពន្ធមួយគូនេះស្រលាញ់ល្អូនល្អិននឹងគ្នា ណាស់ ទើបតែចូលដល់ឆ្នាំ២០១៦នេះ ស្រាប់តែឃើញ ស្ត្រីជាប្រពន្ធដើរត្អូញត្អែរទប់ទល់ជាមួយកម្លាំងតណ្ហា ប្តីលែងជាប់ ហើយក៏គេចវេះរត់មកដេកជាមួយម្តាយ ធ្វើឱ្យប្តីក្តៅក្រហាយតែងទាក់ពាក្យសម្តីនឹងគ្នាជា ញឹកញាប់ ប៉ុន្តែរឿងផ្ទៃក្នុងប្តីប្រពន្ធពួកគេយ៉ាងណាទៀតនោះ ពួកគាត់មិនសូវដឹងច្បាស់ឡើយ ព្រោះចង្គៀងនៅ ផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។

លោកយាយជឿស ឃន

ដោយឡែក អ្នកស្រុកមួយចំនួនទៀតបានឱ្យដឹង ស្របគ្នាថា ក្រោយពីប្តីដើមចុះចោលទៅ អ្នកស្រី អ៊ុក រិន បានធ្លាក់ខ្លួនជាស្រីមេម៉ាយកូន១ អស់រយៈ ពេលជាច្រើនឆ្នាំ មិនព្រមយកប្តីសីឡើយ ទោះជាមាន ប្រុសៗមកអង្វរសុំស្នេហ៍យ៉ាងណាក្តី តែចុងក្រោយ បែរជាមកលង់ស្នេហ៍ព្រមសែនព្រេនយកពោះម៉ាយ ប្រពន្ធ២ ធ្វើជាប្តីទី២ទៅវិញ។ លុះរួមរស់ជាមួយគ្នា ទើបដឹងថាប្តីរូបនេះជាប្រុសខ្លាំងរឿងការងារយប់ កេះកៀវប្រពន្ធឡើងឋានសួគ៌

អ្នកស្រីអឹម កេន

លោកីយ៍ឥតឈប់ឈរ រហូតប្រពន្ធទប់ទល់លែងជាប់រត់ទៅដេកជាមួយ ម្តាយ ដែលជាដើមហេតុធ្វើឱ្យមានភាពរកាំរកូសនឹង គ្នាជាញឹកញាប់។ តាមពិតទៅ ប្តីប្រពន្ធអ្នកស្រីអ៊ុក រិន ស្រលាញ់គ្នាណាស់ ទាស់តែបុរសជាប្តីមានចំណង់ ផ្លូវភេទខ្ពស់ពេក តែបើប្តីចេះកាត់បន្ថយការរួមភេទ ឬយល់ពីអារម្មណ៍ប្រពន្ធ នឹងរួមរស់ជាមួយគ្នាមានសេចក្តីសុខមិនខាន…”៕