ភ្នំពេញ ៖ បន្ទាប់ពីបានដំណើរការបញ្ចប់ ដោយជោគជ័យកាលពីពេលថ្មីៗនេះ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បាន គាំទ្រជាឯកច្ឆន្ទចំពោះបេក្ខភាពសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៦ និងអាណត្តិ បន្តបន្ទាប់ទៀត ខណៈដែលសម្តេចហ៊ុន សែន បានប្រកាសមុននេះថា សម្តេចនឹងបន្តឈរឈ្មោះ ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសយ៉ាង តិច១០ឆ្នាំ (២អាណត្តិ) ទៀត។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តី សម្រេចចិត្ត ដែលមានខ្លឹមសារទាំងស្រុងដូច ខាងក្រោម ៖
មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេស របស់គណបក្សប្រជាជនកម្ពុជា បាន ដំណើរការ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល។ តំណាង ដែលបានអញ្ជើញចូលរួមមហាសន្និបាត រួមមាន សមាជិកសមាជិកនៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និង តំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រម ទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែល មានចំនួនសរុប២.៤០៨រូប។
មហាសន្និបាត សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតខ្មែរ ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ ប្រថាប់ ជាម្លប់ដ៏ត្រជាក់នៃប្រជាជាតិខ្មែរ និងសូមថ្វាយ ព្រះពរព្រះករុណា ជាអម្ចាស់ និងសម្តេចព្រះវររាជមាតា មានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿងជានិច្ចនិរន្តរ៍។
មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ក្នុងស្មារតីឯកភាពខ្ពស់ និងប្រកបដោយលក្ខណៈ ប្រជាធិបតេយ្យ ដ៏ទូលំទូលាយ ហើយបានចេញ សេចក្តីសម្រេចចិត្តដូចតទៅ ៖
១.មហាសន្និបាតបានពិភាក្សាយ៉ាងល្អិតល្អន់ និងអនុម័តជាឯកច្ឆន្ទនូវ “របាយការណ៍ នយោបាយ ស្តីពីសភាពការណ៍ទូទៅ និងការងារ គណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ ២០១៨” ដោយបានធ្វើការវាយតម្លៃប្រកប ដោយមោទនភាពបំផុតចំពោះការរីកចម្រើន លើគ្រប់វិស័យនៃសង្គមជាតិនៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យនីតិរដ្ឋ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។
ក្នុងការវាយតម្លៃសភាពការណ៍ទូទៅ មហាសន្និបាតបានកត់សម្គាល់ថា ៖
+ឧបាយកលបដិវត្តន៍ពណ៌របស់អតីត គណបក្សប្រឆាំងដែលជ្រោមជ្រែងដោយមជ្ឈដ្ឋានអគតិពីខាងក្រៅ។
ប្រការខាងលើនេះ បានបង្ហាញឱ្យឃើញ ច្បាស់នូវជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុង ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់ខ្លួន។
២.ដើម្បីបន្តបំពេញបេសកកម្មបម្រើជាតិ និងប្រជាជនឱ្យសម្រេចបានសមិទ្ធផលកាន់តែ ធំធេងឡើងនោះ មហាសន្និបាតបានអនុម័តជា ឯកច្ឆន្ទ និងប្រកាសជូនជនរួមជាតិនូវ “កម្មវិធី នយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣” ដោយផ្អែកលើមូលដ្ឋានសមិទ្ធផល នៃសង្គមជាតិដែលសម្រេចបានក្នុងរយៈពេល ៣៩ឆ្នាំ មកនេះ និងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ ប្រជាជនកម្ពុជា ព្រមទាំងគោលការណ៍ជាក់ស្តែងក្នុងប្រទេស និងការវិវត្តន៍នៃសភាពការណ៍ អន្តរជាតិបច្ចុប្បន្ន។
កម្មវិធីនយោបាយរបស់គណបក្សបាន ចែងច្បាស់អំពីបណ្តាគោលដៅជាយុទ្ធសាស្ត្រ និងគោលនយោបាយធំៗជាអាទិភាពដែលត្រូវ ពុះពារសម្រេចឱ្យបាន គឺ ៖
ការការពារយ៉ាងរឹងមាំ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ដើម្បី ធានាការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជន
-ការលើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់ រូបទាំងខាងសម្ភារៈ និងស្មារតីឱ្យបានសមរម្យ ប្រកបដោយភាពថ្លៃថ្នូរ
-ការពាររបបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពច្បាប់
-ការពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផល ប្រយោជន៍របស់ប្រជាជន
-ការបន្តជំរុញការកែទម្រង់ ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីធានាអភិបាលកិច្ចល្អនៅ គ្រប់ស្ថាប័នសាធារណៈ
-ការបន្តជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឱ្យមានការីកចម្រើនប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ទ
-ការពង្រឹងខឿនការពារជាតិរបស់ប្រជាជន ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមឱ្យបានរឹងមាំ
-និងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តា ប្រទេសបន្តជំរុញសមាហរណកម្មកម្ពុជាក្នុង តំបន់ និងពិភពលោក។
៣.ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ដឹកនាំរបស់គណបក្សឱ្យស្របទៅនឹងសំណូមពរ នៃសភាពការណ៍ និងភារកិច្ចដំណាក់កាលថ្មី នេះ មហាសន្នបាតសម្រេចកែសម្រួលរចនា សម្ព័ន្ធនៃគណៈកម្មាធិការកណ្តាលពីចំនួន៥៤៥រូប ដល់៨៦៥រូប ដោយបានលុបឈ្មោះ សមាជិក ឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលដែល ទទួលមរណភាពចំនួន២២រូប និងបោះឆ្នោត ជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការ កណ្តាលចំនួន៣៤២រូប។
៤.មហាសន្និបាតបានកំណត់ច្បាស់ថា នៅ លើមាគ៌ានៃជ័យជម្នះ និងដំណើរឆ្ពោះទៅមុខ ទៀត គណបក្សប្រជាជនកម្ពុជា ចងចាំ និង ចារិកទុកជារៀងរហូតនូវពលិកម្មស្មារីលះបង់ និងការចូលរួមយ៉ាងធំធេងរបស់សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារីស្នេហាជាតិ និងជនរួមជាតិនៅគ្រប់ទិសទីក្នុងបុព្វហេតុដ៏ ឧត្តុង្គឧត្តមរបស់ជាតិ ហើយគាំទ្រជាឯកច្ឆ័ន្ទ ចំពោះបេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត។ មហាសន្ធិបាត សម្តែងការគោរពចំពោះតួនាទីជាប្រវត្តិសាស្ត្រ ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ជា ស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបាន ដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាក នានាប្រកបដោយគតិបណ្ឌិតភាពឈ្លាសវៃ និង ភាពអង់អាចសម្រេចបានដោយជោគជ័យដ៏ ត្រចះត្រចង់ជូនជាតិ មាតុភូមិ និងប្រជាជន។
៥.មហាសន្និបាតរក្សាខ្ជាប់នូវគោលជំហរ ដ៏មុតមាំក្នុងការការពារ និងអភិវឌ្ឍប្រព័ន្ធ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឱ្យកាន់តែរឹងមាំដែលស្របទៅនឹងសំណូមពរជាក់ស្តែង នៃការរីកចម្រើនរបស់សង្គមជាតិ និងការថែរក្សាសន្តិភាព ព្រមទាំងធានានូវសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពលរដ្ឋដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក្នុងស្មារតីនេះ គណបក្ស ប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បណ្តាគណបក្សនយោបាយ និងគ្រប់ មជ្ឈដ្ឋានក្នុងសង្គមក្នុងការរក្សាបរិយាកាស នយោបាយដ៏ល្អប្រសើរដើម្បីធានាឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយ ឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋ ខ្មែរ។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍អ្នក ចូលរួមសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្នុង ការបោះឆ្នោតទាំងពីរនេះ។
៦.មហាសន្និបាត សូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិ នៅគ្រប់ទិសទីដែលបានផ្តលជំនឿជឿជាក់ និង ការគាំទ្រដ៏រឹងមាំដល់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសរយៈពេល៣៩ឆ្នាំ កន្លង ទៅនេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា បំពេញ បានដោយជោគជ័យនូវភារកិច្ចជាប្រវត្តិសាស្ត្រ របស់ខ្លួនក្នុងការស្តារកសាងអភិវឌ្ឍន៍លើគ្រប់ វិស័យ និងការពារមាតុភូមិ។ ព្រមជាមួយនេះ សូមសម្តែងអំណរគុណយ៉ាងស្មោះស្មគ្រ័ចំពោះ បណ្តាប្រទេសជាមិត្ត សហគមន៍អន្តរជាតិ និង ដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់ការឧបត្ថម្ភ គាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងផ្តល់ការជួយឧបត្ថម្ភបន្តទៀត និង ពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កាជាមួយកម្ពុជា។
៧.មហាសន្និបាត សូមអំពាវនាវដល់គណបក្សគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកា គណបក្សគ្រប់រូប សូមប្រកាន់ខ្ជាប់ស្មារតីថែ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ហើយ ខិតខំអនុវត្តរាល់ទិសដៅភារកិច្ច ដែលមហា សន្និបាតបានលើកឡើងឱ្យបានសម្រេច ដែល ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជនយើង។ ព្រមជាមួយនេះ មហាសន្និបាត សូមអំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់នៅ ក្នុងសង្គមបន្តរួមគ្នាពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងពុះពារថែរក្សាការពាររាប់សមិទ្ធផល របស់ជាតិ ជាពិសេស ថែរក្សាសន្តិភាពឱ្យបាន រឹងមាំស្ថិតស្ថេរគង់វង្សជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឱ្យកាន់តែចម្រើនលូតលាស់ឡើងហើយ ចូលរួមដ៏សកម្មធ្វើឱ្យដំណើរការបោះឆ្នោត នា ពេលខាងមុខនេះ ប្រព្រឹត្តទៅយ៉ាងល្អក្នុងសុខសន្តិភាពតម្លាភាព និងប្រជាធិបតេយ្យ។
មហាសន្និបាតប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តសេចក្តី សម្រេចមិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាង ប្រទេសនាពេលនេះ ឱ្យទទួលបានជោគជ័យ បង្កើតឡើងនូវសមិទ្ធផលធំៗថ្មីទៀតជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា…៕
ខៀវទុំ