Friday, April 26, 2024
Homeតារាខ្មែររឿង "អមតៈ" អតីតបុគ្គលិកធ្វើកូដកម្មក្នុងថ្ងៃដាក់បញ្ចាំង

រឿង “អមតៈ” អតីតបុគ្គលិកធ្វើកូដកម្មក្នុងថ្ងៃដាក់បញ្ចាំង

ខ្សែភាពយន្តខ្នាតធំរឿង “អមតៈ” របស់ផលិតកម្ម Z ដែលបានបើកសម្ពោធនិងត្រូវដាក់បញ្ចាំង កាលពីថ្ងៃទី០៤ខែសីហា កន្លងទៅនេះ ស្រាប់តែត្រូវអតីតបុគ្គលិធ្វើកូដកម្មនៅមុខផ្សារទំនើប ស៊ីធីម៉ល ក្បែរសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមធ្វើកូដកម្មដែលមានគ្នាជាង១០នាក់នោះបានចាត់ទុកផលិតកម្មZ ថា បានកេងប្រវ័ញកម្លាំងអ្នកនិពន្ធ និងបុគ្គលិកដែលពួកគេខិតខំធ្វើការ អស់ពីកម្លាំងកាយចិត្ត នាពេលកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថាផលិតកម្ម Z រំលោភកម្មសិទ្ធិបញ្ញាទៀតផង។
លោកសាន សេកសុខុម ដែលជាអតីតអ្នកនិពន្ធ របស់ផលិតកម្ម Z ដែលបានដឹកនាំក្រុមកូដកម្មនោះបានលើកឡើងថា “លោកបានធ្វើការ នៅផលិតកម្ម Z ជាច្រើនឆ្នាំ ហើយបានប្រឹងប្រែងធ្វើការ អស់ពីកម្លាំងកាយចិត្ត។ជាពិសេសនោះ លោកក៏ជាអ្នកនិពន្ធនៅក្នុងរឿង “អមតៈ” ដែរ តែពេលដាក់បញ្ចាំងត្រូវផលិតកម្មលុបឈ្មោះ របស់លោកចេញ និងបានចាត់ទុកលោកថា ជាអ្នកនិពន្ធស៊ីឈ្នួល ដែលធ្វើឲ្យលោកមិនអាចទទួលយកបាន។ ម្យ៉ាងទៀតលោកចាត់ទុកថាជា រំលោកកម្មសិទ្ធិបញ្ញា ហើយខាងផលិតកម្មត្រូវតែចេញមុខដោះស្រាយ។
ពាក់ព័ន្ធនិងរឿងនេះ លោកជា ឌីណាង អ្នកគ្រប់គ្រងទូទៅរបស់ផលិតម្ម Z បានបញ្ជាក់ថា ពាក់ព័ន្ធនិងរឿងនេះគឺដោយសារតែអតីតបុគ្គលិកនោះគិតថា រឿង “អមតៈ” និងផ្ទុះខ្លាំង ដូច្នេះគេចង់បំប៉ោងព័ត៌មានឲ្យមហាជនចាប់អារម្មណ៍ ដើម្បីទាញយកប្រជាប្រិយភាពដែរ។ លោកឌីណាង បញ្ជាក់ថា “ក្រុមហ៊ុនគ្មានជំហរដោះស្រាយអ្វីទេ ព្រោះក្រុមហ៊ុនអត់មានកំហុសទេ។ ម្យ៉ាងក្រុមហ៊ុនបានជួលបុគ្គលិកមកធ្វើការ ដោយឲ្យប្រាក់ឈ្នួល ហើយអ្វីៗជារបស់ក្រុមហ៊ុន ដូច្នេះពេលឈប់ទៅ អ្នកឯងគ្មានសិទ្ធិទេ”។
លោកឌីណាង ក៏បានឲ្យដឹងដែរថា “ចាប់ពីថ្ងៃនេះទៅ ក្រុមហ៊ុននឹងចាត់វិធានការក្ដៅដោះស្រាយតាមផ្លូវច្បាប់ហើយប្រសិនណារកឃើញថាបុគ្គលនោះមានចេតនាបរិហាកេរ្តិ៍ក្រុមហ៊ុន បុគ្គលនោះនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់។
រឿង “អមតៈ” ជារឿងបែបភ័យរន្ធត់ ស្នេហា កំប្លែង សើចសប្បាយពីដើមរហូតដល់ចប់ ហើយរឿងនេះមានការចូលរួមសម្ដែងដោយតួឯកស្រី កញ្ញាគៀត សុវណ្ណាឡាង តួឯកប្រុស លោកណាំ ប៊ុណ្ណារ័ត្ន និងមានតារាកំប្លែងល្បីៗជាច្រើនរូបទៀត ហើយរឿងនេះបានចាប់ផ្ដើមដាក់បញ្ចាំងចាប់ពីថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៦តទៅ នៅគ្រប់រោងកុននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈដែលក្រុមផលិតកររំពឹងថារឿងនេះនឹងផ្ទុះទាញបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន៕សុខ ស៊ីឡាង

Amatak

13912596_907760322661558_178468084966366307_n

13882094_907760529328204_3125955698409714796_n

RELATED ARTICLES