Sunday, December 22, 2024
Homeព័ត៌មានជាតិសមាគម​ជ័យ​លាភី​បញ្ញា​ជន​កម្ពុជា សុំហែ ញត្តិ​ជូន​រដ្ឋ​សភា​ស្នើ​កុំជ្រៀត​ជ្រែក​នីតិវិធី​តុលា​ការ

សមាគម​ជ័យ​លាភី​បញ្ញា​ជន​កម្ពុជា សុំហែ ញត្តិ​ជូន​រដ្ឋ​សភា​ស្នើ​កុំជ្រៀត​ជ្រែក​នីតិវិធី​តុលា​ការ

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានធ្វើលិខិតគោរពជូនលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ស្នើសុំ ដង្ហែញត្តិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ដោយមានចំនួនមនុស្សចូលរួមចំនួន ១ម៉ឺននាក់ និងទាមទារ៣ចំណុច រួមមានស្នើ សុំឱ្យរាជរដ្ឋាភិបាល អនុវត្តឱ្យបានម៉ឺងម៉ាត់នូវ ច្បាប់ស្តីពីសញ្ជាតិ និងស្នើស្ថាប័ននីតិប្បញ្ញត្តិ កុំ ជ្រៀតជ្រែកកិច្ចការ និងដំណើរការនីតិវិធីស្ថាប័ន តុលាការ ជាដើម។

លិខិតរបស់សមាគមជ័យលាភីបញ្ញាជន កម្ពុជា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោករស់ សារ៉ុម មានខ្លឹមសារថា “សូមគោរពជូន ឯកឧត្តមប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

កម្មវត្ថុ ៖ សំណើសុំដង្ហែញត្តិ ពីស្ពានអាកាស ក្បាលថ្នល់ ទៅជូនរដ្ឋសភាជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដែល មានអ្នកចូលរួមប្រមាណ១ម៉ឺននាក់។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តមអភិបាល មេត្តាជ្រាបថា ការចុះឈ្មោះ បោះឆ្នោត ដើម្បីធានាសុចរិតភាពបញ្ជីឈ្មោះ បោះឆ្នោត ដែលប្រព្រឹត្តទៅដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង រដ្ឋម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាល ជាទីគោរព ដើម្បីចូល- រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការកសាងនីតិរដ្ឋនៅកម្ពុជា ឱ្យកាន់តែរឹងមាំ សមាគម សម្រេចស្នើដង្ហែញត្តិជូនរដ្ឋសភា មាន ខ្លឹមសារដូចខាងក្រោម ៖

១-ស្នើរាជរដ្ឋាភិបាលកម្ពុជា អនុវត្តយ៉ាង ម៉ឺងម៉ាត់ ច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

២-ស្នើរដ្ឋសភា បង្កើតនិងអនុម័តច្បាប់ អនុញ្ញាតឱ្យពលករចំណាកស្រុកក្រៅប្រទេស បានចូលរួមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត នៅតាមបណ្តាប្រទេសដែលពួកគេធ្វើការងារ។

៣-ស្នើស្ថាប័ននីតិប្បញ្ញត្តិ កុំជ្រៀតជ្រែក កិច្ចការនិងដំណើរការនីតិវិធីស្ថាប័នតុលាការ។

អាស្រ័យហេតុនេះ សូមឯកឧត្តមអភិបាល មេត្តាអនុញ្ញាតទីតាំងតាមកាលបរិច្ឆេទខាងលើ ដោយសេចក្តីអនុគ្រោះ”។

បន្ថែមលើលិខិតស្នើសុំនេះ លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៦ ថា ការគ្រោងដង្ហែញត្តិក្នុង ចំនួនមនុស្ស១ម៉ឺននាក់នោះ មិនប្រើយានជំនិះ ទេ គឺដើរពីស្ពានអាកាសក្បាលថ្នល់ សំដៅមក រដ្ឋសភា តែម្តង។ ដូច្នេះលោកសង្ឃឹមថា ក្រោយ ទទួលបានលិខិតស្នើសុំនេះហើយ នឹងមានការ ឆ្លើយតបជាវិជ្ជមានពីសាលារាជធានីភ្នំពេញ ព្រោះគ្រាន់តែជាការហែក្បួនដែលនឹងធ្វើឡើង ដោយសន្តិវិធីគ្មានបំណងកេងចំណេញនយោ- បាយ ឬចេតនាអ្វីផ្សេង ដោយសារតែសមាគម របស់លោក បម្រើឱ្យផលប្រយោជន៍ដល់ប្រជា- ពលរដ្ឋ កម្មករ មិនមែនជាគណបក្សនយោ- បាយ។

លោករស់ សារ៉ុម មានប្រសាសន៍ថា “យើងសង្កេតឃើញថា មិនមែនគណបក្សកាន់ អំណាចទេ ដែលពេលខ្លះមានឥទ្ធិពលទៅលើ វិស័យតុលាការ សូម្បីតែអ្នកនយោបាយខាង គណបក្សប្រឆាំង ក៏មានឥទ្ធិពលទៅលើតុលាការ ដូចគ្នា អ៊ីចឹងវាលំបាករៀងៗខ្លួន។ មានឥទ្ធិពល ត្រង់ថា បញ្ហាដែលកើតឡើង វាបទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តឡើងដោយបុគ្គល ហើយយក ដំណោះស្រាយនយោបាយទៅដោះស្រាយ ហើយបើកាលណាយកដំណោះស្រាយនយោ- បាយនេះទៅគ្របដណ្តប់លើច្បាប់ ពេលនោះ ស្ថាប័នតុលាការ ចង់មិនចង់ ក៏ត្រូវតែយើងមើល ទៅឃើញលើគោកតែម្តងថា វាមិនយុត្តិធម៌ ដោយសារតែកិច្ចព្រមព្រៀងធ្វើអីយកនយោបាយទៅគ្រប។ អ៊ីចឹងយើងអត់ចង់ឃើញ អ៊ីចឹងទេ យើងធ្វើតាមច្បាប់ទាំងអស់គ្នាទៅ។ ច្បាប់មាន ហើយដល់ពេលយើងបកស្រាយ ខុសគ្នា ហើយតុលាការ ពេលខ្លះក៏រងសម្ពាធ ដែរ វាមិនមែនថា ឱ្យតែតុលាការ វាមិនឯករាជ្យទេ មិនមែនទេ គ្រាន់តែផ្នែកខ្លះទេ វាមិន មែនទាំងអស់ទេ។ ប៉ុន្តែដល់ពេលអ្នកនយោបាយលូកដៃ ធម្មតាអ្នកនយោបាយមានអំណាច ហើយ អ៊ីចឹងដល់យកអំណាចទៅលូក ធ្វើឱ្យ គាំងដល់ដំណើរតុលាការ។ អ៊ីចឹងយើងចង់បាន តុលាការមួយដែលឯករាជ្យៗម៉េចចេញ? ទុក ឱ្យតុលាការគេធ្វើទៅ នីតិវិធីរបស់គេ អាហ្នឹង បើតុលាការធ្វើមិនត្រឹមត្រូវ ក្រសួងយុត្តិធម៌ មានតើ! មិនមែនឱ្យតែតុលាការ មានអំណាច ឆន្ទានុសិទ្ធិ ស្អីក៏ឆន្ទានុសិទ្ធិៗឯណាអត់ទេ”។

លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវឱ្យ គណបក្សនយោបាយទាំងអស់ សូមគិតពីរឿង ច្បាប់ ជាជាងផលប្រយោជន៍របស់គណបក្ស មួយៗ ហើយបំពានច្បាប់។ អានេះខ្ញុំមិនផ្តោត ទៅលើគណបក្សកាន់អំណាចទេ សូម្បីតែគណ- បក្សប្រឆាំង ក៏ខ្ញុំផ្តោតដែរ ដោយសារអី? បញ្ហា ខ្លះកើតឡើង គឺដោយសារតែបុគ្គលជាអ្នកប្រព្រឹត្ត ហើយដល់ពេលហើយ យកបញ្ហានយោបាយទៅគ្របដណ្តប់វិស័យច្បាប់ អាហ្នឹង វាអត់ ល្អទេ ហើយទី២-បើគិតពីកិច្ចព្រមព្រៀង២៣ តុលា មកដល់ពេលនេះ វាយូរណាស់ហើយ។ អ៊ីចឹងបញ្ហាប្រឈមធំរបស់ប្រទេសជាតិយើង បច្ចុប្បន្នចាំបាច់ត្រូវរួមគ្នាដោះស្រាយ អ្នកនយោ- បាយត្រូវគិតរឿងហ្នឹង បញ្ហាជនអន្តោប្រវេសន៍ ខុសច្បាប់ច្រើនណាស់។ អ៊ីចឹងគួរតែគិតគូរបញ្ហា ហ្នឹង ព្រោះអស់អ្នកនយោបាយជំនាន់ចាស់ទៅ ដល់អ្នកជំនាន់ថ្មីនៅតែបន្តរបៀបជំនាន់ចាស់ អ៊ីចឹងទៀត សួរថាថ្ងៃក្រោយ អ្នកណាអ្នកទទួល- ខុសត្រូវ? អានេះជាបញ្ហាសង្គមរបស់យើងរួម- គ្នាទាំងអស់គ្នា។ អ៊ីចឹងយើងត្រូវមានឆន្ទៈរួម ធ្វើដើម្បីជាតិយើងទាំងអស់គ្នា ហើយមួយទៀត ប្រជាពលរដ្ឋដែលជាពលករចំណាកស្រុក លោក ក៏ជាខ្មែរដូចតែគ្នាហ្នឹង លោកមិនមែនចង់ទៅទេ ចង់និយាយថា ដោយសារកត្តាជីវភាព ដោយ- សារមានកត្តាផ្សេងៗទៀតជាច្រើនដែលគាត់ ប្រឈម បានជាគាត់ស្ម័គ្រចិត្តទៅក្រៅប្រទេស ដើម្បីធ្វើពលករ។ អ៊ីចឹងគួរតែផ្តល់សិទ្ធិឱ្យគាត់ អាចចូលរួមសម្រេចជោគវាសនារបស់ប្រទេស ជាតិខ្លួនផងដែរ។ ជាពិសេសបើមានការងារ ធ្វើនៅក្នុងស្រុក ដែលអាចរស់នៅបានសមរម្យ ខ្ញុំជឿជាក់ថា ភាគតិចណាស់ដែលចេញទៅ ក្រៅ គឺម្នាក់ៗនឹងប្រឹងនៅក្នុងស្រុក។ ខ្ញុំសង្ឃឹម ថា ការដង្ហែញត្តិនេះ នឹងប្រព្រឹត្តទៅដោយរលូន និងដោយសន្តិវិធី”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES