Sunday, December 22, 2024
Homeព័ត៌មានជាតិមេបក្ស​យុវជន​កម្ពុជា​ថា លោក​សម រង្សីុ ធ្វើ​នយោ​បាយ​កាយ​រណ្តៅ​កប់​ខ្លួន​ឯង

មេបក្ស​យុវជន​កម្ពុជា​ថា លោក​សម រង្សីុ ធ្វើ​នយោ​បាយ​កាយ​រណ្តៅ​កប់​ខ្លួន​ឯង

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ធ្វើនយោបាយកាយរណ្តៅកប់ខ្លួនឯង តាមរយៈការចោទ ប្រកាន់លាបពណ៌គេផ្តេសផ្តាស លុះគេប្តឹងខ្លាច ជាប់គុក ក៏រត់ចោលស្រុក។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកុម្ពុជា ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៦ ជុំវិញប្រធានបទពាក់ព័ន្ធលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុង និរទេសខ្លួននៅក្រៅប្រទេស ៖

នគរធំ ៖ ជម្រាបសួរលោកពេជ្រ ស្រស់! តើកត្តាសកម្មភាពបែបណាខ្លះដែលលោកហ៊ាន អះអាងថា លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ធ្វើនយោបាយកាយរណ្តៅកប់ ខ្លួនឯង?

លោកពេជ្រ ស្រស់ ៖ ទី១ គាត់ធ្វើនយោបាយ ប្រជាភិថុតិជាមួយប្រជាពលរដ្ឋ ទី២ គាត់ធ្វើ នយោបាយចង់កេងចំណេញប្រជាប្រិយភាពពី ដៃគូខ្លាំងពេក។ លក្ខខណ្ឌដែលខ្ញុំថា គាត់ធ្វើ នយោបាយកប់ខ្លួនឯង ទី១ តម្រុយរបស់គាត់ កាលពីឆ្នាំ២០១៣ កាលពីបោះឆ្នោតបានមួយ ខែនោះ គាត់នាំគ្នាបាតុកម្ម។ គាត់បាតុកម្ម គាត់ ភូតបាតុករថា បាតុកម្មទី១ គឺសើរើសន្លឹកឆ្នោត ឡើងវិញ រីឯបានប៉ុន្មានថ្ងៃក្រោយមក ឃើញ មហាជនមកបាតុកម្មច្រើន គាត់បែរជាធ្វើបាតុ- កម្មបោះឆ្នោតឡើងវិញ ដល់មើលកម្លាំងមហា- ជនកាន់តែច្រើនទៅៗ បាតុករកាន់តែច្រើនទៅៗ គាត់ក៏ប្រកាសធ្វើបាតុកម្មទម្លាក់ហ៊ុន សែន មិនទទួលស្គាល់ការបោះឆ្នោត ឬក៏ផ្លាស់ប្តូរ   គ.ជ.ប។ ប៉ុន្តែរាល់ការលើកឡើងរបស់គាត់ នឹង បញ្ឆោះឱ្យមានបាតុកម្មកើតឡើង គឺមិនដែល បានជោគជ័យទេ គឺគាត់ប្តូររហូត ហើយគាត់ ស្រែកថា មិនចូលសភាដាច់ខាត ក្រោយមកទៀត គាត់ចូលសភា។ អាហ្នឹងគឺថា កុហកអ្នកគាំទ្រ ខ្លួនឯង ហើយមួយទៀត គាត់យករឿងជាច្រើន ដើម្បីកេងចំណេញលើដៃគូ។ ឧទាហរណ៍ថា ចោទប្រកាន់គេគ្មានភ័ស្តុតាង ហើយនិយាយអ្វី ដែលគ្មានលក្ខណៈបច្ចេកទេស និងភ័ស្តុតាងត្រឹម ត្រូវ ដូចជាថ្មីៗនេះ គាត់បានចោទទៅលើរាជ- រដ្ឋាភិបាលថាជាអ្នករៀបចំសម្លាប់លោកកែម ឡី។ អាចំណុចទាំងអស់នេះហើយដែលគាត់ ធ្វើនយោបាយកប់ខ្លួនឯង តាមរយៈគាត់មិន មានចេតនាចង់ជួយប្រទេសកម្ពុជា បែរជាចង់ តែឈ្នះដៃគូតាមរបៀបការលាបពណ៌របស់ ខ្លួនឯង រួចដល់គេប្តឹងខ្លាចជាប់គុក ក៏រត់ចោល ស្រុក។

នគរធំ ៖ តើចំណុចខ្សោយនយោបាយ របស់លោកសម រង្ស៊ី នៅត្រង់ណាខ្លះ?

លោកពេជ្រ ស្រស់ ៖ ចំណុចខ្សោយមាន ច្រើនទៅទៀត ឧទាហរណ៍ថា ឥឡូវហ្នឹង សកម្ម- ជនរបស់ខ្លួនមិនតិចក្រោម៣០នាក់ទេ កំពុងជាប់ ពន្ធនាគារ ដោយសារចូលរួមជីវភាពនយោបាយ ជាមួយគណបក្សសង្គ្រោះជាតិ ដោយធ្វើសកម្ម- ភាពនយោបាយ តែគាត់មិនបានទាមទារ ឬចូល មកតស៊ូជាមួយសកម្មជនទាល់តែសោះ នៅ តែស្រុកក្រៅ។ រហូតទៅដល់អនុប្រធានរបស់ គាត់ជាប់គុកនៅក្នុងទីស្នាក់ការ គាត់ក៏មិនមក តស៊ូមតិជាមួយដែរ គាត់រត់ទៅនៅខាងក្រៅ។ បើគាត់ខ្លាំង បើគាត់ស្នេហាជាតិពិតប្រាកដ ចង់ឱ្យប្រទេសមានការផ្លាស់ប្តូរ គាត់ត្រូវហ៊ាន ពលីជីវិត មកតស៊ូមតិជាមួយសកម្មជន និងអនុ- ប្រធានរបស់គាត់នៅក្នុងស្រុក ដើម្បីមានការ ផ្លាស់ប្តូរ ទោះបីគាត់ស្លាប់ក៏ដោយ។ ប៉ុន្តែគាត់ រំដោះខ្លួនឱ្យនៅរស់ ហើយឆ្លៀតឱកាសដើម្បី ខ្លួនឯងថ្ងៃណាមួយ គាត់កាន់អំណាច ឬក្លាយជា នាយករដ្ឋមន្ត្រី។ បែបនេះហើយដែលគាត់ធ្វើ នយោបាយកប់ខ្លួនឯងប្រជាជនឥឡូវគាត់លែង ល្ងង់ ហើយគាត់មើលហើយសកម្មភាពបក្សណា ធ្វើមេបក្សណាមាននយោបាយស្រលាញ់ប្រជា- ពលរដ្ឋគេដឹងហើយ។

នគរធំ ៖ ក្នុងន័យនេះ លោកចង់បញ្ជាក់ ថា នយោបាយជីករណ្តៅកប់ខ្លួនឯងរបស់លោក សម រង្ស៊ី បើបានដឹកនាំប្រទេស នឹងរងគ្រោះ ដល់ជាតិមែនទេ?

លោកពេជ្រ ស្រស់ ៖ ធ្ងន់ធ្ងរបំផុត ទី១ គាត់ បានបណ្តុះឱ្យប្រជាពលរដ្ឋលាបពណ៌គ្នា ឬក៏ រើសអើងគ្នា។ សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែ រើសអើងគ្នាដូចសម័យប៉ុល ពត អ៊ីចឹង ពីព្រោះ របៀបម៉េច?  អ្នកនៅឈរខាងបក្សណាមួយ មិនចុះសម្រុងនឹងបក្សខ្លួន ចោទគេថា អាយ៉ង របស់យួន ឬមួយក៏អាយ៉ងហ៊ុន សែន ឬក៏អ្នក ចូលរួមបំផ្លាញជាតិ តាំងពីថ្នាក់លើរបស់គាត់ រហូតដល់ថ្នាក់ក្រោមជាតិ  រហូតដល់អ្នកគាំទ រហូតដល់សកម្មជន គឺឱ្យតែអ្នកណាមិនចូលជា មួយគណបក្សសង្គ្រោះជាតិ គឺចោទគេតែផ្តេស- តែផ្តាស។ ជាពិសេសមានបទពិសោធន៍ដូចខ្ញុំ- បាទ ពេជ្រ ស្រស់ គណបក្សយុវជនកម្ពុជា ឱ្យ- តែមន្ត្រីគណបក្សខ្ញុំទៅធ្វើការនៅភូមិណា អ្នក- គាំទ្រសង្គ្រោះជាតិ តែងឡកឡឺយថា អាយ៉ង ហ៊ុន សែន អាយ៉ងយួន ឬក៏អ្នកធ្វើនយោបាយ ដូរបាយ ឬក៏អ្នកស៊ីឈ្នួល។ គឺលោកសម រង្ស៊ី ធ្វើឱ្យភាគីខ្មែរ និងខ្មែរបែកបាក់ តាមរយៈការ លាបពណ៌នេះឯង ធ្វើឱ្យកម្ពុជា ដើរថយក្រោយ ទៅវិញ។

នគរធំ ៖ ក្រៅពីចំណុចខ្សោយ តើលោក សម រង្ស៊ី មានចំណុចខ្លាំងឬទេ?

លោកពេជ្រ ស្រស់ ៖ ខ្ញុំហ៊ាននិយាយថា ចំណុចខ្លាំងរបស់គាត់ ទី១ គាត់ហ៊ានចាប់ដៃ ជាមួយលោកកឹម សុខា ដើម្បីបង្រួបបង្រួមអ្នក ប្រជាធិបតេយ្យ ដើម្បីមានការផ្លាស់ប្តូរ។ អាហ្នឹង ខ្ញុំសរសើរគាត់ ដែលគាត់ហ៊ានដាក់ខ្លូនពី២៦ កៅអី ចាប់ដៃជាមួយអ្នកមាន៣កៅអី គោល បំណងរបស់គាត់ចង់មានការផ្លាស់ប្តូរ និងរួបរួម អ្នកប្រជាធិបតេយ្យ ប៉ុន្តែគាត់មិនបានយកចំណុច ខ្លាំងហ្នឹងមកធ្វើការអភិវឌ្ឍជាតិ ឬក៏យកចំណុច ខ្លាំងរបស់គាត់ហ្នឹងមកតវ៉ាជាមួយគណបក្សកាន់ អំណាចទេ គាត់បែរជាយកចំណុចខ្លាំងទៅធ្វើ ជាចំណុចខ្សោយទៅវិញ។ មានន័យថាគាត់ប្រកាស មិនចូលសភា ចុងក្រោយគាត់ចូលគាត់ប្រកាស មិនចរចា ចុងក្រោយគាត់ចរចា ឥឡូវនេះសុំ គេចរចាហើយគេមិនចរចាអាហ្នឹងហើយ គឺថា គាត់មិនចេះប្រើចំណុចខ្លាំងរបស់គាត់។

នគរធំ ៖ ចុងក្រោយ លោកមានអ្វីបញ្ជាក់ បន្ថែម ឬសំណូមពរទៅគណបក្សនយោបាយ?

លោកពេជ្រ ស្រស់ ៖ ខ្ញុំសូមអំពាវនាវទៅ ដល់មេបក្សនយោបាយ មិនថាមេបក្សសម រង្ស៊ី ឬមេបក្សហ៊ុន សែន ឬក៏មេបក្សណាទេ ឱ្យតែ អ្នកដឹកនាំនយោបាយ សូមឱ្យសាបព្រោះនូវ វប្បធម៌ដឹកនាំប្រទេស ឬអភិវឌ្ឍប្រទេស តាម លក្ខណៈបច្ចេកទេស ឃើញត្រូវថាត្រូវឃើញ ខុសថាខុស ហើយរិះគន់តាមបែបបច្ចេកទេស មិនមែនយកគំនុំបុគ្គលមករិះគន់ ហើយសុំឱ្យ សាបព្រោះនូវវប្បធម៌ខ្មែរសាមគ្គីខ្មែរ និងខ្មែរ កុំឱ្យបែកបាក់ កុំលាបពណ៌ទាំងមិនមានភ័ស្តុតាង ក៏លាបពណ៌គ្នាទៅវិញទៅមក។ អ៊ីចឹងសុំឱ្យ អ្នកនយោបាយទាំងអស់សាបព្រោះនូវសីលធម៌  នយោបាយ និងរិះគន់បច្ចេកទេស និងរួមគ្នា អភិវឌ្ឍប្រទេសកម្ពុជាយើង ឱ្យរីកចម្រើនទៅ មុខ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES