ពាក្យចាស់មួយឃ្លាពោលថា “សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” យ៉ាងណាមិញនារីម្នាក់នោះ បានប្រាប់ថា កាលពីក្រមុំ មានប្រុសៗក្នុងភូមិតាមអង្វរសុំស្នេហ៍ តែនាងមិនយក ភ្នែកមើលទេ បែរជាមកយកកំលោះច្រែះចាប់ ប៉ះប្រុសប្រមឹក ខ្ជិលច្រអូស ពូកែរករឿងឈ្លោះ ជាពិសេសបង្ខំរួមរភទថ្ងៃក្រហម (មករដូវ) មិនស្គាល់ទុក្ខធុរៈប្រពន្ធ ទើបនាងមិនព្រមឱ្យប្តីស៊ីចុក ធ្វើឱ្យប្តីខឹងច្រឡោត រត់ចោលផ្ទះបាត់…។
នាងនៅ អ៊ីន អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាង ជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣) ដែលម្តាយឈ្មោះសៀន អេវ អាយុ៦៣ឆ្នាំ ឪពុកឈ្មោះខឹម ណន អាយុ៦៥ឆ្នាំ ជាកសិករ។ នាងរៀនសូត្របានត្រឹមថ្នាក់ទី៧ ក៏ឈប់ទៅ ដោយនៅផ្ទះជួយធ្វើការងារស្រែចម្ការដកស្ទូង ច្រូតកាត់ចិញ្ចឹមជីវិតជាមួយក្រុមគ្រួសារ។ នាងមិនអួតទេ កាលពីធំពេញក្រមុំមានរូបសម្រស់ ស្អាតមិនចាញ់ក្រមុំទ៉ីក្រុងប៉ុន្មានឡើយ ធ្វើឱ្យកំលោះៗក្នុងភូមិលង់ស្នេហ៍ ជ្រួលជ្រើមតាមស្រលាញ់ប្រាថ្នាយកធ្វើជាប្រពន្ធឥតខ្វះ ប៉ុន្តែនាងមិនយកភ្នែកមើលទេ ព្រោះគ្មាននិស្ស័យ។ លុះអាយុ២៥ឆ្នាំ ក៏មានកំលោះច្រែះចាប់ម្នាក់ឈ្មោះដួង ខៃ អាយុបងនាង៣ឆ្នាំ ជាអ្នកស្រុកស្រែអំបិល ខេត្តកោះកុង ដែលមករស់នៅជាមួយួបងប្អូនគេ នៅក្នុងស្រុកភូមិនេះបានមួយ រយៈពេលខ្លី ក៏ជំពប់ស្នេហ៍លើរូបនាង និងបាននាំចាស់ទុំរបស់ គេចូលស្តីដណ្តឹងដល់មេបាតាមប្រពៃណី រួមផ្សំទាំងរូបនាងមានចិត្តស្រលាញ់គេខ្លះដែរ ក៏ឆ្លើយអូខេ ព្រមចូលរោងការទទួលយកគេធ្វើប្តីតែម្តង។
នាងនៅ អ៊ីន បន្តថា ពេលរៀបការរួច នាងស្រលាញ់ប្តី ស្មោះស្ម័គ្រអស់ពីបេះដូង ខំបម្រើចំណីពេលយប់ឱ្យប្តីស៊ីចុកមិន ដែលខ្វះខាតម្តងណាឡើយ ដោយចាប់របរធ្វើស្រែចម្ការ និងប្តីធ្វើការសំណង់យកប្រាក់សម្រាប់ ទ្រទ្រង់ជីវភាពគ្រួសារ។ តាមពិតទៅ ប្តីនាងខំប្រឹងធ្វើការរកប្រាក់បានតែគ្រាដំបូងទេ លុះ៥ខែក្រោយមក ស្រាប់តែប្តីប្រែប្រួលចិត្តលែង សូវសង្វាតពីរឿងការងារ ចេះមានបនភឿនដើរទៅអង្គុយព័ទ្ធវង់នៅតៀមស្រាបាត់ៗ មិនតែប៉ុណ្ណោះយប់ឡើងមិនទាន់ទេ អូសដៃប្រពន្ធចូលបន្ទប់បម្រើតណ្ហារបស់គេ។ ជាងនេះទៅទៀត ប្តីមិនសូវស្គាល់ទុក្ខធុរៈប្រពន្ធឡើយ បង្ខំប្រពន្ធរួមភេទពេលមករដូវ (ថ្ងៃក្រហម) លុះនាងប្រកែកមិនព្រមជូនប្តីឡើងឋានសួគ៌លោកីយ៍ ប្តីខឹងច្រឡោតចោទ នាងជាស្រីចិត្តមិនស្មោះ លួចមានស្នៀត បង្កជាជម្លោះនៅក្នុងគ្រួសារឥតស្វាង។ នៅពេល នាងជាប្រពន្ធស្តីឱ្យបន្តិចបន្តួច ប្តីចិត្តនៅចុងច្រមុះរូបនេះខឹងងងក់ វេចបង្វេចចុះចោលផ្ទះ ជាញឹកញាប់ ទាល់តែនាងបន្ទាបខ្លួនធ្វើថោកទៅតាមអង្វរ ទើបព្រមត្រឡប់មកផ្ទះវិញ។
នាងនៅ អ៊ីន បន្តឱ្យដឹងទៀតថា បើតាមចិត្តនាងលែងក្បាលប្តីរូបនេះចោលបាត់ តាំងពីយូរ ប៉ុន្តែឪពុកម្តាយរបស់នាងចេះតែប្រាប់ឱ្យនាងទ្រាំខាំមាត់សង្កត់ចិត្ត ព្រោះខ្លួន ជាស្រីមានប្តី២ ប្តី៣ មិនល្អទេ ក្រែងទៅថ្ងៃមុខទៀតពេលប្តីចាស់ចិត្តចាស់គំនិតបន្តិច ភ្ញាក់ រលឹកកែខ្លួន តែប្តីមិនខុសពីឆ្កែកន្ទុយខ្វៀនឡើយ។ លុះនាងមានពោះធំ៣ខែ ដោយសារខឹងប្តីបង្ខំរួមភេទថ្ងៃក្រហមផង ក្អួតចង្អោរចាញ់កូនផង ក៏សម្រេចចិត្តផ្តាច់ ចំណីលើគ្រែ លែងឱ្យប្តីស៊ីចុកតែម្តង ស្រាប់តែពេលនោះប្តីខឹងច្រឡោត វេចបង្វេចចុះចោលផ្ទះ បាត់ស្រមោល ទុកឱ្យនាងពោះធំគ្រប់ខែសម្រាល កូនប្រុសយ៉ាងលំបាកវេទនាតែម្នាក់ឯង។ លុះរំលងបានមួយខែ ទើប ឃើញប្តីហេងស៊យនេះ ត្រឡប់ចូលផ្ទះឱ្យក្រឡឺមសុំនាងរួមរស់ជាមួយគ្នាវិញ ប៉ុន្តែដោយសារកន្លងមក នាងទុកឱកាសឱ្យប្តីកែខ្លួនជា
ច្រើនដង ហើយ ដូច្នេះនៅពេលនោះ ខ្លាចរួមរស់ជាមួយគ្នាតទៅទៀត ប្តីមិនស្គាល់ទុក្ខធុរៈប្រពន្ធ បង្ខំរួមរ័កភេទថ្ងៃក្រហម ហើយភ្លាត់ស្នៀតពោះធំ ចុះចោលផ្ទះទៀត ទើបសម្រេចចិត្ត មិនព្រមជានាជាមួយប្តីវិញជាដាច់ខាត ដោយជេរបណ្តេញឱ្យប្តីរូបនោះ ត្រឡប់ទៅវិញ សុខចិត្តរស់នៅជាស្រី មេម៉ាយវិញប្រសើរជាងហត់នឿយចិត្តគ្មានអ្នកធ្វើបាប។ នាងមិនលាក់បាំងទេ គ្រាន់តែនាងធ្លាក់ខ្លួនជាស្រីមេម៉ាយភ្លាម មានកំលោះឥតខ្វះមកដាក់ ឌឺម៉ង សុំធ្វើជាអ្នកស្អំរបួសបេះដូងនាង ប៉ុន្តែនាងមិនប្រថុយទេ ម៉្យាងទៀត កូននៅតូចនៅឡើយ បើយកប្តីភ្លាមៗវាមិនសមភ្នែកញាតិ។
ដោយឡែក លោកដួង ខៃ អាយុ៣១ឆ្នាំ ជាប្តី អ្នកយកព័ត៌មានយើងមិនអាចទាក់ទង សុំការបកស្រាយបានទេ មានតែរូបថតក្នុងថ្ងៃរៀបការ ប៉ុន្តែយ៉ាងណា យើងនឹងរង់ចាំការបំភ្លឺពីលោកជានិច្ច។
លោកតាខឹម ណន និងលោកយាយសៀន អេវ ជាឪពុកម្តាយបានឱ្យដឹងស្របគ្នាថា គ្រាន់តែធំពេញក្រមុំភ្លាម កូនស្រី ម្នាក់នេះមានរូបសម្រស់ស្រស់ស្អាតណាស់ បណ្តាលឱ្យកំលោះៗក្នុងភូមិបាក់ចិត្តលង់ស្នេហ៍តាមស្រលាញ់ ប្រាថ្នាយកធ្វើជាប្រពន្ធ តែនាងមិនព្រមយកភ្នែកមើលឡើយ។ លុះពេលកំលោះច្រែះចាប់មកពីស្រុកស្រែអំបិល លួងលោមប្រលោមស្នេហ៍ និងនាំចាស់ទុំចូលស្តីដណ្តឹង បែរជានាងទន់ចិត្តព្រមរៀបការយកធ្វើប្តីតែម្តង។ នៅពេលរួមរស់ជាមួយគ្នាជីវិតកូនស្រី ពួកគាត់មានសេចក្តីសុខតែគ្រាដំបូងទេ ក្រោយមកតែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ ព្រោះកូនប្រសារូបនេះ មិនសូវសង្វាតរឿងការងាររកប្រាក់ចិញ្ចឹមជីវិត ស្រលាញ់ស្រាជាងប្រពន្ធ មិនស្គាល់ទុក្ខធុរៈប្រពន្ធ បង្ខំរួមភេទពេលមានរដូវ (ថ្ងៃក្រហម) លុះពេលប្រពន្ធស្តីអប់រំបន្តិចបន្តួចតែងខឹងងងក់ដូចកូនក្មេង រត់ចោលផ្ទះជាញឹកញាប់។ ចំណែកពួកគាត់ជា ឪពុកម្តាយចេះតែខំអប់រំកូនស្រីឱ្យមានភាពអត់ធ្មត់
ដើម្បីកុំឱ្យប្តីប្រពន្ធពួកគេបែកបាក់គ្នាពាក់កណ្តាលទី។ ប៉ុន្តែខណៈដែល កូនស្រីពួកគាត់ពោះធំ៣ខែ ត្រូវប្តីចិត្តស្រាលរូបនេះចុះចោលផ្ទះបាត់ស្រមោល ទុកឱ្យកូនស្រីគាត់ពពោះសម្រាលកូនខ្ចី លំបាកតែម្នាក់ឯង គ្មានប្តីនៅក្បែរផ្តល់កម្លាំងចិត្ត បោកគក់កន្ទប បម្រើទឹកក្តៅទឹកត្រជាក់ ធ្វើឱ្យនាងឈឺចាប់ជាខ្លាំង ទើប នាងមិនព្រមទទួលរួមរស់ជាមួយប្តីរូបនេះតែម្តង។ ចំពោះការបែកបាក់ប្តីប្រពន្ធនាង ពួកគាត់ជាឪពុកម្តាយមិនបានលូកដៃ ឡើយ ពោលគឺអ្វីៗស្ថិតនៅលើការសម្រេចចិត្តរបស់នាងផ្ទាល់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការជ្រើសរើសគូស្រករទោះជិតក្តី ឆ្ងាយក្តី មិនត្រឹមតែសាមីខ្លួមពេញចិត្តគ្នាប៉ុណ្ណោះទេ តែត្រូវឱ្យឪពុក ម្តាយពិនិត្យពូជអម្បូរ ឬសាវតារគេឱ្យច្បាស់លាស់ ចៀសវាងរៀបការរួមរស់ជាមួយគ្នាបានពាក់កណ្តាលទី រួចបែកបាក់គ្នា ទៅវិញ នាំឱ្យមានការឈឺចាប់ទាំងសងខាង ព្រោះការជ្រើសរើសដៃគូជីវិតមិនមែនជាការលែងសើចទេ តែជ្រើសខុសម្តង គឺខុសមួយជីវិត…”៕