បុរសម្នាក់ អារ.កស្លាប់ខ្លួនឯង សង្ស័យ​កំរោល​ចូល

dgvdfsgf

ខេត្ដកំពង់ធំ៖ បុរសម្នាក់ សង្ស័យកំរោលចូលសណ្ឋិត ស្រាប់តែទៅទាញយកកំបិតប៉័ងតោអារកសម្លាប់ខ្លួនឯង នៅលើផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ត្រូវបងប្អូននាំគ្នាដឹកបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង តែអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត មុនទៅដល់មន្ទីរពេទ្យបាត់ទៅហើយ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ភូមិក្រយ៉ាត្បូង ឃុំក្រយ៉ា ស្រុកប្រសាទបល្ល័ង្គ ខេត្តកំពងធំ ។

ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ សឿន ហៅបៀន ភេទប្រុស អាយុ ៥២ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ប៉ុន្មានថ្ងៃមុន ជនរងគ្រោះចេះតែរវើរវាយ និងអង្គុយនិយាយតែម្នាក់ឯង តែមិនចាប់អារម្មណ៍ ស្រាប់តែល្ងាចមិញនេះ ជនរងគ្រោះ ទៅសម្ងំអារកសម្លាប់ខ្លួនឯងតែម្ដង ។
ក្រោយពីពិនិត្យសពរួច នគរបាលមូលដ្ឋានបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានអ្នកណាប្រព្រឹត្តអំពើព្រៃផ្សៃចំពោះជនរងគ្រោះឡើយ រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

អ៊ុង សំអាត