Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីចង់បើកបរ អង្វរសុំប្រពន្ធ

ប្តីចង់បើកបរ អង្វរសុំប្រពន្ធ

យូរៗឃើញមួយអ៊ីចឹងដែរ សម្រាប់ជីវិតគូស្វាមីភរិយា ដែលមានគម្លាតអាយុខុសគ្នាឆ្ងាយ ឬប្រពន្ធក្មេង ប្តីចាស់ បើ ខ្វះការយោគយល់គ្នា ច្បាស់ជាជួបភាពរកាំរកូស។ យ៉ាងណាមិញ គ្រួសារមួយនេះ ឧស្សាហ៍ទាស់គ្នាណាស់ ដោយសារ អ្នកជិតខាងបង្ហើបថា មកពីភាគីប្រពន្ធនៅក្មេងអាងសម្រស់ ឯប្តីចាស់ក្រែល បើប្តីចង់បើកបរយានអវកាសទៅឋាន ព្រះចន្ទ លុះត្រាតែអង្វរសុំប្រពន្ធ ទម្រាំនាងឱ្យម្តងៗ ដូចអូស ប្ញស្សីច្រាសចុង…។

នាងឡាម មុនី អាយុ២០ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនពៅក្នុងចំណោមបងប្អូន៩នាក់ ឪពុកឈ្មោះផល ឡាម ម្តាយឈ្មោះប៊ុន យោន ប៉ុន្តែជាអកុសល ពួកគាត់បានទទួលមរណភាព អស់ ទៅហើយ។ នាងបានរៀបការជាមួយបុរសម្នាក់ ដែលសព្វថ្ងៃសក់ល្បាយអាចម៍ខ្លាទៅហើយ ឈ្មោះសំ ទឿង អាយុបងនាងដល់ទៅ១៨ឆ្នាំឯណោះ អាចធ្វើឪពុកនាងបាន ប៉ុន្តែលោកឪប្តីនេះ បានធ្វើឱ្យនាងមាន ផ្ទៃពោះបង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យ។ កន្លងមក ជីវិតគ្រួសារនាងជួបតែភាពរកាំរកូសជានិច្ច ព្រោះតែប្តីនេះពូកែប្រចណ្ឌមិនសមទំនងសង្ស័យ នាងមិនចេះចប់ លើកដាក់ពីប្រុសម្នាក់ទៅប្រុសម្នាក់ សូម្បីនាងឈានពីផ្ទះយប់ព្រលប់មួយជំហានមិន បានផង គេខ្លាចនាងណាត់ជួបសហាយ។ កាលពី ប៉ុន្មានខែកន្លងទៅនេះ ប្តីផ្ទុះអំពើហិង្សាវាយដំនាង ដល់ទៅ៣ដងឯណោះ ដោយវាយនឹងដងពូថៅ ធ្វើ ឱ្យនាងឈឺចាប់ខ្មាសអ្នកស្រុក ហើយបើកុំតែអាណិត កូន កុំអីនាងបោលចោលប្តីនេះយូរហើយ។

លោកសំ ទឿង

នាងឡាម មុនី បន្តថា តាមពិត នាងចេញទៅ លេងផ្ទះបងប្អូន គ្មានណាត់ជួបប្រុសឈ្មោលឯណាទេ តែប្តីជឿតាមគេចាក់រុក ជួនកាលថា នាងទៅលេង ល្បែង និងស្និទ្ធស្នាលនឹងប្រុសល្បែងក្នុងវង់ជាមួយគ្នា លុះគេត្រូវស្រា ក៏ស្រែកឡូឡាបង្ករឿង។ ដោយសារ នាងខឹងសម្បា ទើបចេះតែកំណាញ់ខ្លួន ខ្លាចមានកូន ច្រើនកាន់តែពិបាក ប៉ុន្តែក៏ទទួលស្គាល់ថា បើនាង ក្រាញមិនព្រមអី ប្តីនេះក៏ធ្វើប្ញកថោកលុតជង្គង់ សំពះអង្វរនាងសុំរួមរ័ក ឯរូបនាងចិត្តមិនដាច់ក៏ឱ្យ ខ្លះទៅ តែពេលគេបានដៃយូរៗណាស់ ស្ទើរតែដាច់ ខ្យល់ម្តងៗ។ បើសិនជាប្តីមិនកែប្រែចរិតប្រចណ្ឌ ហួងហែងទេនោះ ថ្ងៃក្រោយទោះជាគេសំពះអង្វរ សុំបើកបរ ក៏នាងលែងឱ្យហើយ ទោះជាលែងលះគ្នា ក៏មិនខ្លាចដែរ។
ដោយឡែក លោកសំ ទឿង អាយុ៣៨ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមិនបានប្រើអំពើហិង្សាទៅលើ ប្រពន្ធទេ លោកគ្រាន់តែយកដងពូថៅគោះនាងតិចៗ ប៉ុណ្ណោះ ព្រោះនាងស្រែកជេរលោកឮពេក។ រឿង ដែលលោកខឹងនាង ពុំមែនជារឿងប្រចណ្ឌនោះទេ គឺ គ្រាន់តែស្តីបន្ទោសនាងកុំឱ្យដើរលេងផ្ទះគេតែប៉ុណ្ណោះ លុះនាងតបមកវិញថា ចង់ទៅនៅជាមួយប្រុសថ្មី ដូចបញ្ឈឺប្តី។ កន្លងមក លោកតែងធ្វើចាញ់រហូត ព្រោះតែស្រលាញ់ប្រពន្ធពេក សូម្បីតែយប់ព្រលប់ ក៏លោកមិនដែលចាប់បង្ខំនាងដែរ រហូតពេលខ្លះ ដឹងថា នាងខឹងមិនព្រមឱ្យប្តីប៉ះពាល់ លោកក៏សុខចិត្តធ្វើថោក អង្វរសុំនាងរួមរ័ក បើនាងព្រមឱ្យក៏បាន ស្កប់ស្កល់ដេកលក់ទៅ តែបើនាងមិនឱ្យក៏អន្ទះអន្ទែង ស្ទះតណ្ហា ដេកមិនលក់ទេ។ និយាយឱ្យអស់សេចក្តីទៅ គ្មានប្តីណាអភ័ព្វដូចលោកទេ ព្រោះប្រពន្ធ រៀបការពេញច្បាប់ ចង់ដោះទាល់សុំនាងងោចៗ បែបនេះ ប្រហែលមានតែរូបលោកម្នាក់ប៉ុណ្ណោះនៅ ស្រុកនេះ ហើយបើក្រៅពីរូបលោក ប្រពន្ធកំណាញ់ខ្លួន អ៊ីចឹង ច្បាស់ជាគេចាប់គ្រញេចគ្មានពេលត្រដររួចទេ។

នាងឡាម មុនី

អ្នកស្រីធួន ប៉ោត មេភូមិរងភូមិយាង បានឱ្យដឹងថា បើតាមអ្នកស្រីតាមដានទៅ ទំនាស់ក្នុងគ្រួសារ មួយនេះ គឺបណ្តាលមកពីប្រពន្ធច្រើនជាង។ អ្នកជិតខាងបានរាយការណ៍ មកថា លោកសំ ទឿង ប្រឹងប្រែងរកស៊ីខ្លាំងណាស់ ហើយក៏មិនដែលវាយធ្វើ បាបប្រពន្ធនោះដែរ ព្រោះខ្លាចប្រពន្ធក្មេងរត់ចោល។ ទោះយ៉ាងណាពេលប្តីទ្រាំមិនបាន ក៏បង្កជម្លោះ ជាមួយួប្រពន្ធខ្លះដែរ ប៉ុន្តែពេលបានទទួលការណែនាំពី អាជ្ញាធរក៏ស្ងប់ទៅ។ ចំណុចខ្សោយរបស់អ្នកភូមិ សព្វថ្ងៃនេះ គឺប្រុសៗចេញទៅធ្វើការបាត់អស់នៅ តែស្រីៗមេផ្ទះក៏បបួលគ្នាព័ទ្ធវង់លេងបៀ លុះចាញ់ អស់លុយ បង្កជម្លោះជាមួយប្តីមកពីចម្ការ។ លុះប្តីស្តីបន្ទោសខ្លះៗ នាងប្រពន្ធអាងងរង៉ក់ចែកគ្រែ ចែកកន្ទេល ដូចគ្រួសារនេះអ៊ីចឹងល្បីថា លោកទឿង សំពះសុំប្រពន្ធរាល់យប់។

អ្នកស្រីធួន ប៉ោត

រីអ្នកភូមិមួយចំនួន បានប្រាប់អ្នកយកព័ត៌មានយើងថា នាងមុនី កំពុងវក់នឹងការអូសទាញរបស់ក្លើ ម្រាក់ ងប់នឹងល្បែងស៊ីសង មានបៀ កន្ទុយលេខ។ លុះប្តីរកលុយមិនទាន់ចាយ ដែលក្នុង១ថ្ងៃ នាងចាយ ៣-៤ម៉ឺនរៀលយ៉ាងតិច ក៏រករឿងឈ្លោះ អាងរូប នាងនៅក្មេងមានសម្រស់។ បុរសជាប្តីនោះសាច់កម្ម តែម្តង ព្រោះយប់ខ្លះ ប្រពន្ធឱ្យដេកក្រៅមុង ក៏ចេញពី ផ្ទះទៅត្អូញត្អែរប្រាប់អ្នកជិតខាង ជួនកាលប្រាប់គេ ត្រង់ៗថា បើចង់ថ្វាយបង្គំព្រះ លុះត្រាតែសំពះសុំប្រពន្ធ ដោយសន្យាឱ្យលុយចាយគ្រប់ ទើបបាន។ បើមិន ចេះអង្វរ ឬហ៊ានចាប់បង្ខំ ច្បាស់ជាប្រពន្ធធាក់ខ្ទប់ ជញ្ជាំង ឬធ្លាក់ពីលើគ្រែមិនខានឡើយ។

ផ្ទះលោកសំ ទឿង និងនាងឡាម មុនី

គួរបញ្ជាក់ថា ប្តីមានអាយុ៣៨ឆ្នាំ ឯប្រពន្ធ២០ឆ្នាំ អាចធ្វើឪពុកបាន ម៉្លោះហើយប្រពន្ធច្បាស់ជាអាង ខ្លួននៅក្មេង ឬអាងរកប្រុសក្មេងដូចគ្នាមកគំរាមប្តី ឱ្យធ្វើអ្វីៗតាមខ្លួនបង្គាប់។ ហេតុនេះ ដើម្បីទទួលបាន សុភមង្គលគ្រួសារ លុះត្រាតែគូស្វាមីភរិយាជម្រុះ ចោលឱ្យអស់នូវរឿង “អាង” គឺប្រពន្ធឈប់អាង ខ្លួននៅក្មេង ឯប្តីក៏ឈប់អាងដងពូថៅ ឬអាងសំពះ អង្វរដោយសន្យាឱ្យលុយ ព្រោះធ្វើរបៀបនេះ វាអន់ ខ្លាំងណាស់ ប៉ះពាល់ដល់កិត្តិយសប្រុសៗដូចគ្នា ក៏អាចថាបាន…”៕

RELATED ARTICLES