Wednesday, January 15, 2025
Homeសង្គម និងជីវិតខឹងឪស្តីបន្ទោស កូនប្រុសរត់ចូលព្រៃចងកសម្លាប់ខ្លួន

ខឹងឪស្តីបន្ទោស កូនប្រុសរត់ចូលព្រៃចងកសម្លាប់ខ្លួន

ខេត្តកោះកុង ៖ យុវជនម្នាក់ គ្រាន់តែឪពុកស្តីបន្ទោសតិចតួច ក៏ឈឺចិត្តស្អិតទ្រូងរត់ចេញពីផ្ទះ ទៅសម្ងំចងកសម្លាប់ខ្លួននៅក្នុងព្រៃ រហូតដល់កន្លះខែក្រោយមក សាកសពរលេះរលួយមើលលែងស្គាល់ ទើបមានអ្នកប្រទះឃើញ បង្កឱ្យមានការផ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចព្រៃកោងកាងកោះបារាំង ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។

តាមប្រភពពីនគរបាលប៉ុស្តិ៍កោះកាពិ បានឱ្យដឹងថា នៅមុនពេលកើហេតុ កាលពីវេលាម៉ោង១១ព្រឹក សមត្ថកិច្ចបាន ទទួលព័ត៌មានពីប្រជាពលរដ្ឋដែលដើរដាក់លបយកក្តាមតាមព្រៃកោងកាង បានរាយការណ៍មកថា បានប្រទះឃើញសាកសពចងក មានសភាពស្អុយរលេះរលួយ មើលលែងស្គាល់ទៅហើយ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះកាពិ និងប៉ុស្តិ៍ជ្រោយប្រស់ បានសហការជាមួយមេភូមិ និងប៉ុស្តិ៍សុខភាពជ្រោយប្រស់ ចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ។

យោងតាមការពិនិត្យ និងការអះអាងពីប្រជាពលរដ្ឋម្នាក់ឈ្មោះនួន សំបូរ មានលំនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង បានឱ្យដឹងថា សាកសពចងក ជាកូនរបស់គាត់ឈ្មោះនេត ប៊ុនណា ភេទប្រុស អាយុ២៣ឆ្នាំ ដែលបានបាត់ខ្លួនចេញពីផ្ទះប្រហែលកន្លះខែមកហើយ ដោយសារតែខឹងគាត់ស្តីបន្ទោស។ ហើយមូលហេតុដែលគាត់ហ៊ានអះអាងថា សពស្អុយរលួយនេះ គឺជាកូន ដោយសារគាត់ចំណាំសំលៀកបំពាក់របស់កូនមុនពេលបាត់ខ្លួន។

បច្ចុប្បន្នសាកសពខាងលើ ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលដែលកម្លាំងជំនាញយើងធ្វើកោសល្យវិច្ច័យរួច៕

RELATED ARTICLES