សេចក្តីស្នេហា ដែលផ្អែមល្ហែម ស្អិតល្មួតដូចស្កតាំងម៉ែ លុះត្រាតែភាគីទាំងពីរ ប៉ិនប្រសប់នូវការបបោសអង្អែល ថ្នាក់ថ្នម ជាពិសេសពីប្តីតែ ម្តង ទើបជីវិតស្នេហារស់នៅល្អូកល្អិន យូរអង្វែង។ ប៉ុន្តែចំពោះបុរសជាប្តីម្នាក់នេះ បានប្រាប់ថា ពេលរៀបការហើយផ្សំដំណេក ជាមួយប្រពន្ធបានតែ១០យប់ដំបូង លុះយប់បន្ទាប់ មកទាល់តែចាប់បង្ខំ ទើបស្គាល់រសជាតិឋានសួគ៌ លោកីយ៍ ស្រាប់តែមិនដឹងរឿងអី! រៀបការបាន១ខែ៤ថ្ងៃ ប្រពន្ធថ្មោងថ្មីវេចបង្វេចរត់ចោលបាត់…។
លោកឆឹង ចិន អាយុ១៩ឆ្នាំ ជាអ្នកស៊ីឈ្នួល បើកឡានឱ្យគេដឹកដូងខ្ចី យកទៅលក់ទីក្រុងភ្នំពេញ មានស្រុកកំណើត នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សព្វថ្ងៃរស់នៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ ឱ្យដឹងថា លោកជាកូនពៅក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៥ ស្រី៣) ដែលឪពុកម្តាយស្លាប់ទាំង២នាក់។ លោក មានប្រពន្ធឈ្មោះនាក់ ភាព អាយុ១៨ឆ្នាំ ជាអ្នកស្រុក ភូមិជាមួយគ្នា ប៉ុន្តែគួរឱ្យស្តាយរួមរស់ជាមួយគ្នាបាន ជាង១ខែ មិនទាន់ណាយរាត្រីទឹកឃ្មុំផង ស្រាប់តែ ប្រពន្ធអន់ចិត្តវេចបង្វេចរត់ចោលប្តីបាត់។ តាមពិត ទៅលោកស្រលាញ់ប្រពន្ធរូបនេះ ជាយូរខែឆ្នាំមក ហើយ គ្រាន់តែមិនហ៊ានសារភាពស្នេហ៍នៅចំពោះ មុខនាង។ លុះក្រោយមកដោយសារបាក់ចិត្តស្រលាញ់ រូបនាងខ្លាំងឡើងស្ទើរបាត់មុខមិនបាន លោកបានពឹងពាក់ម្តាយមីងឱ្យធ្វើមេអណ្តើកចូលចែចូវនាងដល់មេបា ពេលនោះ ឪពុកម្តាយនាងព្រមបើកភ្លើងខៀវ សូម្បីតែរូបនាង ផ្ទាល់ក៏ឆ្លើយអូខេដែរ គ្មានការបង្ខិតបង្ខំពីក្រុមគ្រួសារ ឡើយ ទើបលោកពឹងចាស់ទុំឱ្យចូល ស្តីដណ្តឹងនាងដល់មេបាតាមប្រពៃណី ដោយឪពុក ម្តាយខាងស្រីបង្គាប់ថ្លៃបណ្ណាការចំនួន១៥០០ដុល្លារ និងកំណត់ថ្ងៃចូលរោងការ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ។
លោកឆឹង ចិន រៀបរាប់បន្តថា កាលនៅជាគូដណ្តឹង នឹងគ្នា លោកសង្កេតឃើញថា នាងក៏មានចិត្ត ស្រលាញ់រូបលោកណាស់ដែរ ហើយពេលទៅចូល រួមក្នុងកម្មវិធីមង្គលការ ឬពិធីបុណ្យទាននៅក្នុងភូមិ លោកតែងបបួលនាងទៅជាមួយ បណ្តើរគ្នាដូចលលក ញីឈ្មោលឱ្យត្រសង ធ្វើឱ្យអ្នកស្រុកលួចសរសើរថា គូស្នេហ៍ពួកនាងពិតជាសមគ្នាណាស់។ បន្ទាប់ពី រៀបការរាត្រីផ្សំដំណេកចូលមកដល់ នាងមិនធ្វើឱ្យ រាត្រីទឹកឃ្មុំក្លាយជារាត្រីទឹកខ្មេះឡើយ ពោលគឺព្រម ព្រៀងរួមរ័កមេត្រីនឹងគ្នាតាមសម្រួល រហូតដល់ត្រើយ លោកីយ៍ទាំងអស់គ្នា។ លុះ១០ថ្ងៃក្រោយមក ស្រាប់តែ នាងមានអាកប្បកិរិយាប្លែក ច្រើនដេកបែរខ្នងដាក់ប្តី កិកកុកមិនព្រមកំដរប្តីឡើងឋានសួគ៌ទេ ទាល់តែ លោកចាប់បង្ខំរួមរ័ក ទើបស្គាល់រសជាតិខ្លួនប្រាណ របស់នាង តែដឹងអី ! ក្រោយពីរៀបការ រួមស្នេហ៍ ជាមួយគ្នាបានរយៈពេល១ខែ៤ថ្ងៃ មិនទាន់នឹងជិនណាយរាត្រីទឹកឃ្មុំផង មិនដឹងជានាងអន់ចិត្តរឿងអី បានវេចបង្វេចរត់ចោលលោកបាត់ស្រមោល មិនដឹង ជាសំងំលាក់ខ្លួនរស់នៅទីកន្លែងណា ទោះបីជាលោក និងក្រុមគ្រួសារនាំគ្នាដើរស្វែងរកយ៉ាងណា ក៏មិន ទទួលដំណឹងដែរ ទើបលោកសម្រេចចិត្តដាក់ពាក្យ បណ្តឹងទាមទារប្រាក់បណ្ណាការពីឪពុកម្តាយរបស់ នាងមកវិញ។
លោកម៉ម ម៉េត អាយុ៥៨ឆ្នាំ ជាឪពុក និងអ្នកស្រីខាន់ ឈៀង អាយុ៤៨ឆ្នាំ ជាម្តាយចុងនាង នាក់ ភាព បានឱ្យដឹងស្របគ្នាថា កូនស្រីម្នាក់នេះ បាន រៀនសូត្រដល់ថ្នាក់១១នឹងគេដែរ ហើយក្រោយពី ឈប់រៀន នាងបានទៅរកស៊ីជាមួយបងប្អូននៅតាម ព្រំដែនខ្មែរ-ថៃ លុះត្រឡប់មកវិញ ត្រូវគេចូលស្តីដណ្តឹងរៀបការយកធ្វើប្រពន្ធតែម្តង។ កាលពីលោក ឆឹង ជាកូនប្រសា ចូលស្តីដណ្តឹង ពួកលោកក៏បានសួរចិត្ត កូនស្រីដែរដោយគ្មានការបង្ខិតបង្ខំឡើយិ ព្រោះក្មេង សម័យថ្មីនេះមិនអាចយកទ្រឹស្តី “នំមិនធំជាងនាឡិ” មកអនុវត្តឡើយ ហើយពេលនោះ កូនស្រីក៏ឆ្លើយ យល់ព្រមដែរ ទើបប្តីប្រពន្ធលោកព្រមលើកឱ្យនាង រៀបការតាមប្រពៃណី កាលពីអំឡុងខែមិថុនា កន្លង
មកថ្មីៗនេះ តែដឹងអី ! ក្រោយពីរួមរស់ជាមួយប្តីបាន រយៈពេល១ខែជាង ស្រាប់តែកូនស្រីវេចបង្វេចរត់ ចោលប្តី ដោយមិនដឹងមូលហេតុ មិនដឹងជាទៅសំងំ រស់នៅទីកន្លែងណា ទោះជាក្រុមគ្រួសារខំដើរស្វែងរក គ្រប់ច្រកល្ហកនៅតាមផ្ទះសាច់ញាតិ និងមិត្តភក្តិ ធ្លាប់រាប់អានជាមួយកូនស្រី ក៏មិនទទួលបានដំណឹង នាងឡើយ។ ហើយពេលនេះ ខាងប្តី (កូនប្រសា) បាន ដាក់ពាក្យបណ្តឹងទាមទារបណ្ណាការវិញទៀត មិនដឹង ជាឱ្យពួកគាត់ត្រូវដោះស្រាយតាមវិធីណាទេ។
អ្នកស្រីខុន ស្រី អាយុ៤៥ឆ្នាំ ជាមីងរបស់ លោកឆឹង ចិន បនាឱ្យដឹងថា កាលពីខាងក្រុមគ្រួសារ កូនប្រុសចូលទៅស្តីដណ្តឹងឹដល់មេបា ក្មួយប្រសាស្រី រូបនេះមិនបានប្រកែកអ្វីឡើយ យល់ព្រមឱ្យឪពុកម្តាយរៀបចំពិធីមង្គលការដំណើរការដោយរលូន តែដឹងអី ! រួមរស់ជាមួយគ្នាទើបតែបានមួយខែជាង ស្រាប់តែនាងឱបបង្វេចលួចរត់បាត់។ បើតាមគាត់ យល់ប្រហែលជានាងខឹង រឿងប្តីមិនចេះថ្នាក់ថ្នម ចូលចិត្តចាប់បង្ខំប្រពន្ធរួមភេទ ធ្វើឱ្យនាងឈឺចាប់ទ្រាំ លែងបាន បោលចោលប្តីតែម្តង។
អ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងថា ចំណង ស្នេហ៍ប្តីប្រពន្ធលោកឆឹង ចិន មានអាយុខ្លីណាស់ មិនទាន់ផ្សំដំណេកណាយរាត្រីទឹកឃ្មុំផង ស្ត្រីជាប្រពន្ធ ឱបបង្វេចរត់ចោលប្តីថ្មីថ្មោងបាត់ស្រមោល ដោយមិនដឹងមូលហេតុ បើតាមពួកគាត់យល់ឃើញប្រហែល នាងនាក់ ភាព ជាប្រពន្ធខឹងប្តីរឿងអ្វីមួយ ជាពិសេស រឿងលើគ្រែតែម្តង។ តែយ៉ាងណា នាងគួរតែវិល ត្រឡប់មកផ្ទះវិញ ធ្វើការដោះស្រាយបញ្ហានេះឱ្យ បានដាច់ស្រឡះ មិនត្រូវឱ្យឪពុកម្តាយរងថ្មបាក់ទេ។
គួររំលឹកថា ប្តីប្រពន្ធដែលរៀបការហើយ ថ្មីថ្មោងរត់ចោលគ្នា ភាគច្រើនអាពាហ៍ពិពាហ៍កើត ឡើងដោយសារការចាប់បង្ខំជាមួយមនុស្សដែលខ្លួន មិនស្រលាញ់ពេញចិត្ត ឬភាគីណាមួយមានគូកំណាន់ ចិត្តរួចទៅហើយ ប៉ុន្តែសម្រាប់ករណីនាងនាក់ ភាព វិញ មិនដឹងជានាងមានគូសង្សារ ឬខឹងជាមួយប្តីចូល ចិត្តចាប់បង្ខំផ្សំដំណេកទាំងកំរោលពេក ប៉ុន្តែមូលហេតុ យ៉ាងណានោះ មានតែរូបនាងផ្ទាល់ប៉ុណ្ណោះទើប អាចបញ្ចាក់ការពិតបាន…”៕