ភ្នំពេញ៖ បុរសម្នាក់ ក្នុងចំណោមគ្នា២នាក់ ត្រូវជនបង្កមិនស្គាល់អត្តសញ្ញាណចាក់ជាច្រើនកាំបិត បណ្តាលឲ្យ របួសធ្ងន់នៅទឹកដីពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២៣ និង ៤០នាទី យប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅចំនុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។
ប្រភពព័ត៌មានអោយដឹងថា ជនបង្កមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ជាច្រើនកាំបិតបណ្តាលរងរបួសធ្ងន់ហូរឈាមដួលដេកលើដីជនរងគ្រោះឈ្មោះ សៀន ចាន់រិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម រងរបួសធ្ងន់ និងម្នាក់ទៀតរត់គេចខ្លួនមានឈ្មោះ រិញ ធារិ អាយុ២៩ កម្មកររោងចក្រ បានរត់គេចខ្លួនរួច ស្នាក់នៅ ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមការរៀបរាប់ពីជនរងគ្រោះ ឈ្មោះ រិញ ធារិ ដែលរត់គេចខ្លួនផុតពីការចាក់សម្លាប់បាន ឲ្យដឹងថា មុនកើតហេតុខ្លួននិងមិត្តភ័ក្តិបាននាំគ្នាទៅអង្គុយផឹកស៊ីនៅហាងរតនារីករាយ ដោយមានគ្នា៣នាក់លុះម៉ោងខាងលើមិត្តភ័ត្ត្របានសុំទៅផ្ទះមុនដោយឲ្យជនរងគ្រោះជាអ្នកជូនទៅផ្ទះ ដោយជិះម៉ូតូម៉ាកស៊ីរូស ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ស្លាកលេខ 1M-3256 មួយសន្ទុះក្រោយមក ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកប្រាប់គាត់នៅក្នុងហាងខាងលើថាមានគេស្ទាក់ផ្លូវវាយចំនួនទះ២កំភ្លៀង ធ្វើឲ្យជនរងគ្រោះខឹងពេកបានជិះម៉ូតូមកហៅរូបគាត់កំពុងតែផឹកស៊ីក្នុងហាងគោលបំណងទៅរកអ្នកទះកំផ្លៀងខាងលើ ខណៈពេលជិះម៉ូតូទៅដល់ទីតាំងខាងលើស្រាប់តែឃើញជនបង្កមានគ្នា០៣នាក់ ឈរជ្រែងប្រដាប់ដោយកាំបិតពេលឃើញដូចនោះជនរងគ្រោះទាំង២នាក់បានផ្តួលម៉ូតូចោលរត់រៀងៗខ្លួនទៅដល់ផ្លូវទល់ទៅណាមិនរួចត្រូវជនសង្ស័យព្រួតគ្នាចាក់សុះសាច់ហូរឈាមស្រោចដី ចំណែករូបគេបានរត់គេចខ្លួនដោយព្រលឹងចុងសក់ ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ករណីនេះអាចកើតចេញហាងស៊ីផឹកនៅទីតាំងខាងលើតែបើ យោងតាមការចុះទៅស្រាវជ្រាវរបស់សមត្ថកិច្ចនៅហាងផឹកស៊ីរតនារីករាយ ម្ចាស់ហាងថាមិនមានករណី ឈ្លោះទាស់ទែងគ្នានៅក្នុងហាងគាត់ទេ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម្នាក់ទៀតសមត្ថកិច្ចហៅទៅធ្វើការសួរនាំដំណើររឿងនៅប៉ុស្តិ៍កាកាប ៕