Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីបង្ខំរួមភេទ១យប់១០ដង ប្រពន្ធប្តឹង

ប្តីបង្ខំរួមភេទ១យប់១០ដង ប្រពន្ធប្តឹង

បុរសមួយចំនួន មានចំណង់តណ្ហាខ្លាំង តាំងពីកំណើត ស្ទើរតែមិនជឿ រហូតប្រពន្ធសុំញ៉ាក។ តួយ៉ាង នារី ម្នាក់នេះបានប្តី ជាមនុស្សមានកម្លាំងតណ្ហាខ្លាំងណាស់ បើកាលណាមានទឹកប្តូរនិស្ស័យចូលពោះ មិនដឹងជាកម្លាំង តណ្ហាមកពីណា មួយយប់ៗកេះកៀវប្រពន្ធឡើងឋានសួគ៌ ឥតឈប់ ១០ដងក្នុង១យប់ រហូតប្រពន្ធទប់ទល់ មិនជាប់រត់ទៅប្តឹងអាជ្ញាធរឱ្យជួយ…។

នាងហ៊ិត នាថ អាយុ៣៥ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះហូ ហ៊ិត (ស្លាប់) ម្តាយឈ្មោះគ្រុឌ នី អាយុ៦០ឆ្នាំ។ នាងជាកូនទី៤ ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់ នៅពេលធំ ពេញក្រមុំ នាងបានរៀបការជាមួយប្តីឈ្មោះជុំ សាវៀត អាយុ៣៩ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុស ម្នាក់ជាចំណងអាពាហ៍ពិពាហ៍ ដោយចាប់របរធ្វើស្រែ ចម្ការចិញ្ចឹមជីវិត។ តាមពិតទៅ ប្តីនាងជាមុនស្ស ពូកែធ្វើការរកប្រាក់ណាស់ ធ្វើឱ្យក្រុមគ្រួសារមាន ជីវភាពធូរធារសមរម្យនៅក្នុងស្រុកភូមិម្នាក់ ដោយមានគោក្របី ដីស្រែចម្ការច្រើនហិកតារ និងសម្ភារៈ ប្រើប្រាស់ឥតខ្វះ។ ទាស់តែម៉្យាង ប្តីចូលចិត្តប្រើ អំពើហិង្សា

លោកជុំ សាវៀត

វាយតប់ទាត់ធាក់លើរូបរាងកាយប្រពន្ធ ជាពិសេស មានចំណង់ផ្លូវភេទខ្ពស់ រហូតប្រចណ្ឌ ប្រពន្ធខុសរឿង។ នៅពេលគេសុំរួមរ័កមេត្រីនាងមិន បាន ចោទប្រកាន់នាងមានចិត្តមិនស្មោះ លួចមាន ប្រុសឈ្មោល រួចប្រើកម្លាំងបាយលើរាងកាយប្រពន្ធ តែម្តង ធ្វើឱ្យនាងរស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។ តាមពិតទៅ នាងមានចិត្តស្មោះស្ម័គ្រជាមួយប្តីណាស់ ប៉ុន្តែមកពីនាងធុញទ្រាំទប់ទល់កម្លាំងតណ្ហារបស់ប្តីមិនជាប់ ទើបចេះតែគេចវេះខ្លះទៅ បើប្តីខ្លាំងម៉្លឹងៗ ពេលរួមភេទម្តងៗមានរយៈពេលយូររាប់ម៉ោង ហើយ បើមានជាតិស្រាចូលពោះទៀតកាន់តែខ្លាំង មួយ យប់ៗកេះកៀវប្រពន្ធរួមភេទឥតឈប់ រហូត១០ដង ឯណោះ ស្ទើរតែរកពេលដេកពួនមិនបាន តើឱ្យស្រី ណាទ្រាំបាននោះ?
នាងហ៊ិត នាថ បន្តឱ្យដឹងទៀតថា តាមពិតទៅ នាងមិនចង់យករឿងផ្ទៃក្នុងរង្វង់គ្រួសារមកទម្លាយ ប្រាប់ទេ ប៉ុន្តែមកពីទ្រាំមិនបាន ហើយបើបណ្តោយ ឱ្យប្តីរួមរ័កមេត្រីតាមចិត្តនោះ ច្បាស់ជាស្លាប់ចោល កូនជាមិនខាន ព្រោះកម្លាំងតណ្ហារបស់ប្តីដូចក្របី ឡើងកបែបនេះ ព្រមទាំងមិនចេះស្តាប់ពាក្យអង្វរករ របស់ប្រពន្ធឡើយ ទើបនាងសម្រេចចិត្តរត់ទៅប្តឹង មេភូមិរងឱ្យជួយអន្តរាគមន៍រឿងនេះ។

នាងហ៊ិត នាថ

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា បើប្តីមិនផឹកស្រា គឺតណ្ហាធម្មតា ជួន១ខែពេញមិនរួមភេទជាមួយប្រពន្ធ ១ដងក៏មាន ហើយក៏មិនសូវជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាផងដែរ ប៉ុន្តែបើមានជាតិស្រាចូលពោះ ប្រពន្ធច្បាស់ជាទ្រមខ្លួនគ្មានបានដេកពួនទេ ដោយ ប្តីចាប់បង្ខំរួមភេទ១យប់១០ដងឯណោះ ស្ទើរតែទល់ ភ្លឺ។ នាងបានដើរសួរមិត្តស្រីៗជាច្រើននាក់រួចមក ហើយ គឺប្តីរបស់ពួកគេមិនខ្លាំងដូចប្តីរបស់នាងឡើយ ហើយនាងក៏ផ្តាំទៅមិត្តភក្តិទាំងឡាយ សូមឈប់ហៅ ប្តីនាងទៅផឹកស្រាជាមួយទៀត បើស្រលាញ់រាប់អាន ជាមួយគ្រួសារនាងមែននោះ។
លោកជុំ សាវៀត ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានប្រព្រឹត្តមិនគប្បីចំពោះប្រពន្ធមែន ទាំងប្រើអំពើហិង្សាលើផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត ព្រោះតែហាមឃាត់ចិត្តខ្លួនឯងមិនបាន ពេលផឹកស្រា ស្រវឹងម្តងៗមិនដឹងជាមានកំហឹង ឬកម្លាំងផ្លូវភេទមក ពីណា។ ពេលនេះ លោកបានកាត់បន្ថយផឹកស្រា ពីច្រើនមកតិចមិនឱ្យស្រវឹងទេ ប៉ុន្តែមិនអាចឈប់ ផឹកស្រា១០០ភាគរយ តាមអ្វីដែលប្រពន្ធចង់បានទេ ព្រោះលោកធ្វើការងារស្រែចម្ការប្រើកម្លាំងបាយ កាប់ គាស់លីសែងធ្ងន់ណាស់ ត្រូវផឹកស្រាខ្លះដើម្បីបំបាត់ ការឈឺឆ្អឹងឆ្អែង។ លោកសូមឱ្យប្រពន្ធកែប្រែភាសា អសីលធម៌របស់នាងចោលទៅ ចេះគោរពប្តីខ្លះផង និងការចាយវាយលុយខ្ជះខ្ជាយជាដើម ព្រោះរាល់ ជម្លោះទាំងអស់ មិនមែនលោកជាអ្នកខុសតែម្ខាងទេ ទះដៃម្ខាងមិនឮទេ។


លោកយាយគ្រុឌ នី ជាម្តាយនាងហ៊ិត នាថ បានឱ្យដឹងថា គាត់មិនចង់ដឹងចង់ឮរឿងរ៉ាវប្តីប្រពន្ធ របស់កូនស្រី ឬជ្រៀតជ្រែកទេ ព្រោះគាត់កាន់សីល ហើយ ទុកឱ្យប្តីប្រពន្ធពួកគេជាអ្នកដោះស្រាយដោយ ខ្លួនឯងចុះ ប៉ុន្តែបើកូនប្រសារំលោភបំពានផ្លូវភេទលើ ប្រពន្ធធ្ងន់ធ្ងរពេកមួយយប់ទល់ភ្លឺយ៉ាងនេះ ក៏មិន អាចទ្រាំបានដែរ។

លោកយាយគ្រុឌ នី

អ្នកស្រីសូយ ធី អាយុ៥០ឆ្នាំ ជាមីងបានឱ្យដឹងថា តាមពិតទៅ គាត់មិនចង់ជ្រៀតជ្រែកប្តីប្រពន្ធ ក្មួយស្រីទេ ប៉ុន្តែដោយសារឃើញពួកគេឧស្សាហ៍ ឈ្លោះប្រកែកគ្នាញឹកញាប់ពេក ទើបគាត់អប់រំពួកគេ ទាំង២នាក់ថា បើចង់ដោះស្រាយភាពរកាំរកូសនោះ ទាល់តែព្យាយាមកែខ្លួន បោះបង់ទង្វើអសកម្មចោល សាងជីវិតឡើងវិញសាជាថ្មី ឈប់ប្រើអំពើហិង្សា ពាក្យគ្រោតគ្រាតដាក់គ្នា ហើយជាពិសេស គឺប្តីត្រូវដឹង ទុក្ខធុរៈប្រពន្ធ កុំបង្ខំរួមភេទខ្លាំងពេក ឱ្យមានពេលដេក ពួនខ្លះផង នោះប្តីប្រពន្ធពួកគេនឹងរស់នៅមានសេចក្តីសុខ ជាមិនខាន។

អ្នកស្រីធូន ប៉ោក

អ្នកស្រីធូន ប៉ោក អាយុ៤៤ឆ្នាំ ជាមេភូមិរង បានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះតែងតែជួបរឿងរ៉ាវ ឈ្លោះប្រកែកគ្នាជាញឹកញាប់ និងប្រើអំពើហិង្សា ទៀតផង។ កន្លងមក នាងនាថ ជាប្រពន្ធបានមកប្តឹង តាមមាត់ឱ្យគាត់ជួយអន្តរាគមន៍ពីរឿងប្តីប្រើ អំពើហិង្សាចាប់បង្ខំរួមភេទច្រើនដងដែរ ប៉ុន្តែបុរសជាប្តី មិនទទួលយកការអប់រំរបស់គាត់ឡើយ ថែមទាំង ប្រើពាក្យមិនគប្បីជេរប្រមាថមើលងាយរូបគាត់ជា អាជ្ញាធរទៀតផង ទើបគាត់មិនអាចជួយួដោះស្រាយ បញ្ហាប្តីប្រពន្ធមួយគូនេះបានៗត្រឹមតែរាយការណ៍ ជូនលោកមេភូមិបន្ត។

 អ្នកស្រីសូយ ធី

គួរបញ្ជាក់ថា ជីវិតប្តីប្រពន្ធរួមរស់ជាមួយគ្នា ការរួមរ័កមេត្រីមានភាពចាំបាច់មិនអាចខ្វះបាន ហើយ វាជាផ្នែកមួយធ្វើឱ្យគ្រួសារមានសុភមង្គលផងដែរ ប៉ុន្តែបើមានភាគីណាមួយមានចំណង់ផ្លូវភេទខ្ពស់ កប់ពពក រីឯភាគីម្ខាងទៀតមិនបានសម្រាកដេកពួន រហូតដល់ធុញថប់តប់ប្រមល់នោះច្បាស់ជាមានបញ្ហា រកាំរកូស។ ដូច្នេះការរួមភេទមានភាពរលូន ផ្អែមល្ហែម ទៅបាន អាស្រ័យទៅលើភាគីទាំងពីរ ស្រុះស្រួល គ្នាដឹកដៃទៅលេងឋានសួគ៌លោកីយ៍យ៉ាងត្រជាក់ចិត្ត ទាំងអស់គ្នា…”៕

RELATED ARTICLES