គេតែងសង្កេតឃើញថា ឈ្លោះគ្នាញឹក កូនក៏ញឹកដែរ ជាពិសេស ប្តីប្រពន្ធដែលឧស្សាហ៍ឈ្លោះ ប្រកែកគ្នាពេលថ្ងៃ កេះកៀវពេលយប់។ យ៉ាងណាមិញបុរសម្នាក់នេះ រករឿងឈ្លោះវាយដំទាត់ ធាក់ប្រពន្ធនៅពេលថ្ងៃ លុះពេលយប់ឡើង លួងលោមកេះកៀវប្រពន្ធសុំឡើងឋានសួគ៌ ជាហូរហែ លុះប្រពន្ធអស់អារម្មណ៍ធុញទ្រាន់ ពេក ក៏ធាក់ចេញមិនឱ្យនែបត្យប្រាណ…។
នាងអែម សាវីត អាយុ៣៦ឆ្នាំ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនពៅ ក្នុង ចំណោមបងប្អូន៣នាក់ ម្តាយឈ្មោះមិន វិន (ស្លាប់) ឪពុកឈ្មោះ សោម អែម អាយុ៦០ឆ្នាំ បានរៀបការយកប្រពន្ធក្រោយឈ្មោះសាយ សិន សព្វថ្ងៃអាយុ៥៩ឆ្នាំ។ នៅពេលធំពេញវ័យ នាងបានរៀបការជា មួយប្តីឈ្មោះប្រាក់ វិន អាយុប្អូននាង១ឆ្នាំ រួមរស់ជាមួយគ្នាបង្កើត បានកូនប្រុស២ ស្រី២ ជាចំណងអាពាហ៍ពិពាហ៍ ដោយចាប់របរធ្វើ ស្រែចម្ការចិញ្ចឹមជីវិត។ ចាប់តាំងពីរួមរស់ជាមួយប្តីរូបនេះមក ជីវិត នាងមានសេចក្តីសុខតិចតួចណាស់ ព្រោះប្តីជាមនុស្សប្រុសចិត្ត ចង្អៀតចង្អល់ មើលបំណាំប្រចាំការងារស្រែចម្ការជាមួយប្រពន្ធ ទាល់ តែនាងធ្វើការងារស្រែភ្លឺឱ្យស្មើដៃគ្នា ទើបប្តីលែងរអ៊ូរទាំ បោកបោះវាយ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះចោល ខណៈដែលនាងត្រូវរែកពុនការងារផ្ទះ ធ្វើបាយទឹក មើលថែកូន បោកខោអាវ ហើយកាន់តែធ្ងន់កទៅទៀតនោះ យប់ឡើងត្រូវបម្រើប្តីឡើងឋានសួគ៌លោកីយ៍ទៀត។ ចំណែកប្តីវិញត្រឡប់មកពីភ្ជួររាស់ច្រូតកាត់មិនទាន់ទេ ងូតទឹកស្លៀក ខោអាវស្អាតបាត រួចដើរផឹកស៊ីសប្បាយជាមួយមិត្តភក្តិបាត់ លុះ ពេលចូលដល់ផ្ទះរករឿងឈ្លោះ ប្រើកម្លាំងបាយវាយតប់ប្រពន្ធទៀត ធ្វើឱ្យនាងអស់អារម្មណ៍ក៏សម្រេចផ្តាច់របបយប់ ព្រលប់ប្តីចោលតែម្តង។
នាងអែម សាវីត បញ្ជាក់ឱ្យដឹងថា តាមពិតទៅ នាងមិន កំណាញ់ខ្លួនប្រាណទេ បើមិនដូចនោះ ម្តេចក៏មានកូនឱ្យរញង់ ពេញផ្ទះ? ប៉ុន្តែមកពីប្តីចូលចិត្តរករឿងឈ្លោះ ប្រើអំពើហិង្សា លើរូបរាងកាយនាងពេក លុះយប់ឡើងមិនទាន់ទេ កេះកៀវ លួងលោមប្រពន្ធរួមភេទ តើឱ្យស្រីណាមានអារម្មណ៍ត្រេក- ត្រអាលនោះ? មានពេលខ្លះ មិនបានឈ្លោះប្រកែកគ្នាទេ ប៉ុន្តែ នាងទើបតែមកពីធ្វើការពីថ្ងៃអស់កម្លាំងខ្លាំងពេក ហើយ យប់ឡើងត្រូវប្តីកេះកៀវសុំរួមរ័កមេត្រី រកពេលដេកពួន មិនបានទៀត តើឱ្យមានកម្លាំងឯណាបម្រើប្តីនោះ? ទើបនាង ធាក់ប្តីចេញទៅ បើទោះជានាងប្រាប់ពីហេតុផលទុក្ខលំបាក យ៉ាងណា ក៏ប្តីមិនចាប់អារម្មណ៍នោះដែរ មានតែចោទប្រពន្ធ ជាស្រីលាក់ពុតទៀតផង។
លោកប្រាក់ វិន ជាប្តីបានឱ្យដឹងថា អ្វីដែលប្រពន្ធលើក ឡើងនេះ គឺយកត្រូវយកល្អតែខ្លួនឯងប៉ុណ្ណោះ ការពិត លោកជា ប្តី រាល់ថ្ងៃខំប្រឹងធ្វើការងារណាស់ មិនថាការងារស្រែចម្ការ ឬដាំដុះជីរ ស្លឹកគ្រៃ ខ្ទឹម ឬបន្លែតាមរបងផ្ទះទេ លោកជាអ្នករ៉ាប់រងទាំងអស់ រីឯប្រពន្ធជាស្រីខ្ជិលច្រអូសណាស់ ថែម ទាំងពូកែជេរប្រមាថប្តីទៀតផង។ លុះលោកស្តីប្រដៅ ដើម្បី ឱ្យនាងកែខ្លួនធ្វើជាមនុស្សល្អ បែរជាប្រពន្ធចោទលោកថា ជាមនុស្សប្រចាំប្រពន្ធ តមាត់ប្តីមិនបាត់មួយពាក្យ ដល់ពេល និយាយគ្នាស្រួលស្តាប់លែងបាន គឺមានតែប្រើធម៌ក្តៅ ព្រមាន នាងខ្លះទៅ។ ម៉្យាងទៀតប្រពន្ធលោកជាស្រីប្រចណ្ឌប្តីណាស់ មិនឱ្យលោកទៅណាបានមួយជំហានទេ បើនាងមិនដើរតាមប្តី ក៏ប្រើកូនឱ្យដើរតាមលោកដែរ តែបែរជាចោទលោកជាមនុស្ស ពូកែប្រចណ្ឌទៅវិញ ពិតជារឿង មួយគួរឱ្យអស់សំណើចណាស់។
លោកវីន បន្តទៀតថា ជាធម្មតាប្តីប្រពន្ធ ទោះជាឈ្លោះគ្នាពេលថ្ងៃវាយតប់បែកមាត់ ហើមមុខ មិនប្រាកដ យប់ឡើងមិនត្រូវរ៉ូវគ្នាទេ ពេលខ្លះលោកដឹងកំហុសជ្រុលប្រើដៃជើងលើប្រពន្ធ លុះយប់ឡើង ក៏តាមលួង- លោមនាងវិញ ប៉ុន្តែនាងគិតថាខ្លួនឯងអស្ចារ្យណាស់ ធ្វើឬកក្រអឺតក្រទមផ្តាច់របបប្តី ព្រមទាំងយករឿងអាថ៌កំបាំង ទៅដើរប្រាប់ញាតិជិតខាងឱ្យដឹងទៀត ទើបលោកទ្រាំអត់ធ្មត់ជាមួយប្រពន្ធឡប់ខួររូបនេះមិនបាន ហើយ ទៅថ្ងៃមុខបើប្រពន្ធមិនព្រមកែប្រែអត្តចរិតនេះទេ លោកក៏មិនបញ្ឈប់ប្រើកម្លាំងបាយលើរូបរាងកាយនាងដែរ។
យុវតីវិន ស្រីរ័ត្ន អាយុ១៦ឆ្នាំ ជាកូនស្រីច្បងបានឱ្យដឹងថា នៅពេលឃើញ ឪពុកម្តាយឈ្លោះគ្នាម្តងៗនាងពិបាកចិត្ត និងខ្មាសញាតិជិតខាងជាខ្លាំង មិនហ៊ាន ដើរចេញពីផ្ទះទេ ប៉ុន្តែមិនដឹងជាធ្វើយ៉ាងណា បើពួកគាត់មិនយល់ពីអារម្មណ៍ កូនស្រីបន្តិចសោះ។ នាងមិនកាន់ជើងខាងណាឡើយ ព្រោះបាតដៃក៏សាច់ខ្នងដៃ ក៏សាច់ ប៉ុន្តែឪពុកនាងជាមនុស្សមើលបំណាំប្រចាំការងារម្តាយនាងណាស់ អាង ប្រើកម្លាំងវាយប្រពន្ធឡើងផ្អើលៗភូមិ តែពេលយប់នាងឮតែម្តាយត្អូញពីរឿង ឪពុកចូលចិត្តកេះកៀវខ្លាំងពេក ធ្វើឱ្យម្តាយនាងទ្រាំលែងបាន ក៏កើតរឿងនេះឡើង ពីព្រោះម្តាយនាងក៏រឹងរូសមិនព្រមចុះចាញ់ប្តីដែរ មានអី ! ខ្លាំងប៉ះខ្លាំងបានត្រឹម ឈឺសាច់ ឥតប្រយោជន៍។
លោកផា លេង ជាមេភូមិត្មាតប៉ើយ បានឱ្យដឹងថា ប្តីប្រពន្ធលោកប្រាក់ វិន តែងជួបរឿងរ៉ាវឈ្លោះប្រកែកឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារទៀតផង ទោះជាលោកទៅធ្វើការសម្របសម្រួលអប់រំយ៉ាងណា ក៏ពួកគេមិនដែលយក ទៅអនុវត្តដែរ ពោលគឺនៅតែឈ្លោះប្រកែកវាយ តប់គ្នាដដែល ធ្វើឱ្យលោកទាល់តម្រិះ ក៏បណ្តោយ តាមដំណើរសិនទៅ។
ដោយឡែក អ្នកស្រុកមួយចំនួនទៀតបានឱ្យដឹង ស្របគ្នាថា ប្តីប្រពន្ធនាងអែម សាវិន សុទ្ធតែមានចិត្ត រឹងរូសដូចគ្នាគ្មានអ្នកណាចុះចាញ់អ្នកណាឡើយ ហើយក៏មិនស្តាប់ការអប់រំរបស់អ្នកជិតខាង ឬ អាជ្ញាធរមូលដ្ឋានដែរ ទើបធ្វើឱ្យពួកគេជួបរឿងរ៉ាវ ឈ្លោះប្រកែកគ្នាឥតស្វាងបែបនេះ រហូតស្ត្រីជា ប្រពន្ធអស់អារម្មណ៍ខឹងប្តីពូកែកេះកៀវយប់ព្រលប់ រួមផ្សំផង ក៏ធាក់ប្តីលែងឱ្យប៉ះពាល់ខ្លួនប្រាណ។ បើ ប្តីប្រពន្ធនេះមិនព្រមទទួលយកការអប់រំពីញាតិមិត្តជិតខាង និងអាជ្ញាធរភូមិ នោះទេ រកកន្លែងបញ្ចប់ ជម្លោះមិនឃើញទេ និងរស់នៅជួបភាពរកាំរកូស រាល់ថ្ងៃ ធ្វើឱ្យកូនស្រីអាម៉ាស់មុខដោយសារឪពុក ម្តាយជាខ្លាំង។
បញ្ជាក់ថា ប្តីប្រពន្ធដែលឧស្សាហ៍ជួបរឿងរ៉ាវ ឈ្លោះប្រកែកគ្នាញឹកញាប់ គឺមកពីម្នាក់ៗមានចិត្ត ចចេសរឹងរូសដូចគ្នា ចង់ចាញ់ចង់ឈ្នោះរៀងៗខ្លួន និងមានគំនិតតួឯកនិយមអ្វីដែលខ្លួនកំពុងធ្វើ គិតថា ការត្រឹមត្រូវទាំងអស់ មិនព្រមកែខ្លួន ឬទទួលយក ការអប់រំរបស់អ្នកណាឡើយ ហើយវិធីដែលល្អ បំផុតអាចឈានទៅរកបញ្ចប់ជម្លោះគ្នាបាន គឺមានតែ និយាយដោះស្រាយគ្នា ដោយសន្តិវិធី កែខ្លួនម្នាក់ បន្តិចៗទើបជាការប្រសើរ…”៕