Friday, May 3, 2024
Homeព័ត៌មានជាតិប្តីចាស់ខ្សោយកម្លាំង ប្រពន្ធប្តឹងលែង

ប្តីចាស់ខ្សោយកម្លាំង ប្រពន្ធប្តឹងលែង

នារីយកប្តីចាស់ ភាគច្រើនមានសំណាង បានប្តី ស្រលាញ់ថ្នាក់ថ្នម ខុសគេតែនារី ម្នាក់នេះ យកប្តីចាស់នឹងគេដែរ តែស៊យអី! ជួបប្រុសប្រមឹកពូកែរករឿងឈ្លោះ វាយតប់។ លុះពេលប្តីធ្លាក់ខ្លួនឈឺខ្សោយ កម្លាំងតណ្ហា រឹតតែកើតរោគប្រចណ្ឌ ខ្លាំងឡើង ឃើញប្រពន្ធនិយាយរកប្រុស ណាមិនបានឡើយ ធ្វើឱ្យនាងទ្រាំ លែងបានក៏ប្តឹងលែង…។

នាងសាយ ចាន់ អាយុ៣៧ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងរៀបការយកប្តី ចាស់ឈ្មោះថន វឿន អាយុបងនាងជិត២០ឆ្នាំ រួមរស់ជាមួយគ្នាបង្កើត បានកូន៣នាក់ (ប្រុស២ ស្រី១) ជាចំណងដៃនិស្ស័យស្នេហ៍។ ហេតុដែល នាងសុខចិត្តរៀបការជាមួយប្តីចាស់ ព្រោះសង្ឃឹមថា ប្តីចាស់មានចិត្ត គំនិតចាស់ទុំ អាចមើលថែផ្តល់ភាពកក់ក្តៅចិញ្ចឹមប្រពន្ធកូនឱ្យរស់នៅស្រួលតែដឹងអី ! ត្រូវធ្ងន់ក រងកម្មជាងនារីយកប្តីក្មេងទៅទៀត។ ចាប់តាំងពី រួមរស់ជាមួយគ្នាមក ប្តីតែងយកស្រាធ្វើជាត្រីមុខ ផឹកស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ លុះពេលចូលដល់ផ្ទះរករឿងឈ្លោះ ប្រើអំពើហិង្សាវាយតប់លើប្រពន្ធកូន បណ្តាលឱ្យនាងរស់នៅជាមួយនឹងការឈឺចាប់រាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ ប្តីចាស់នេះ ថែមទាំងកើតរោគប្រចណ្ឌទៀត ដោយចោទប្រកាន់ មកលើប្រពន្ធជាស្រីមិនល្អ ជាស្រីផិតក្បត់មានប្រុសសហាយច្រើនរាប់មិន អស់ រហូតធ្វើឱ្យនាងទ្រាំនឹងការប្រមាថរបស់ប្តីឡប់ខួរនេះលែងបាន ក៏ប្តឹង ទៅអាជ្ញាធរមូលដ្ឋានសុំចែកផ្លូវគ្នាបញ្ចប់ជីវិតប្រពន្ធប្តីជាមួយប្តីរូបនេះ។

លោកថន វឿន

នាងសាយ ចាន់ បន្តទៀតថា កាលដើមឡើយ ប្តីមិនសូវហ៊ានប្រើ ពាក្យជេរប្រមាថមកលើប្រពន្ធធ្ងន់ៗទេ តែចាប់តាំងពីប្តីធ្លាក់ខ្លួនមានជំងឺ លើសឈាមប្រចាំកាយ កម្លាំងតណ្ហាចុះថមថយមក ស្រាប់តែឡប់ខួរកើត រោគប្រចណ្ឌរកលេខដាក់គ្មាន ឱ្យតែឃើញនាងនិយាយរកជាមួយប្រុស ណាម្នាក់មិនបានទេ ប្តីតែងរករឿងឈ្លោះចោទជាប្រុសសហាយរបស់ នាង។ តើឱ្យស្រីណាទ្រាំរួមរស់ជាមួយប្តីរបៀបនេះបានទៅ? ហើយបើ ប្តីចោទប្រកាន់នាងជាស្រីមិនល្អផិតក្បត់ប្តីទៅហើយ គឺមានតែការ លែងលះគ្នា ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយសៅហ្មងក្នុងចិត្ត ជាប់កម្មពៀរ គ្នាតទៅទៀត។ លុះពេលនាងប្តឹងសុំលែងលះគ្នា បែរជាប្តីទទួលស្គាល់ កំហុសសុំកែខ្លួន អង្វរកុំលែងលះគ្នា រួមផ្សំមានការសម្របសម្រួលពី អាជ្ញាធរផង ទើបនាងព្រមលើកលែងទោសឱ្យប្តីរូបនេះម្តង ប៉ុន្តែមាន ឯណា! ប្តីកែខ្លួនបានតិចតួចណាស់ ពោលគឺប្តីប្រពន្ធរបស់នាងនៅតែ ប្រឈមនឹងជម្លោះពាក្យសម្តីគ្នាជាហូរហែ។

នាងសាយ ចាន់

លោកថន វឿន អាយុ៥២ឆ្នាំ ជាប្តីបានឱ្យដឹងថា រាល់ជម្លោះទាំង អស់មិនមែនលោកជាអ្នកបង្កឡើងតែម្នាក់ឯងឡើយ ក្នុងនោះក៏មានប្រពន្ធ មួយផ្នែកដែរ ព្រោះបើគ្មានភ្លើងក៏គ្មានផ្សែងដែរ ហើយ ភ្លើងផ្សែងដែលឆាបឆេះឡើងទាល់តែមានអ្នកបង្កាត់វា ឡើង។ លោកក៏មិនមែនជាមនុស្សប្រចណ្ឌគ្មានហេតុ-ផលដែរ តើឱ្យបុរសឯណាទ្រាំបាន បើនៅសុខៗស្រាប់តែ ប្រពន្ធទៅនិយាយជាមួយប្រុសតែ២នាក់តទល់ សូម្បីតែ ភ្នែកញាតិក៏មើលមកមិនសមដែរ។ លុះលោកស្តីប្រដៅ អប់រំនាងក្នុងបំណងល្អ ស្រាប់តែប្រពន្ធខឹងច្រឡោតស្រែក ជេរគំហកដាក់ឱ្យប្តីវិញ តើឱ្យប្រុសណាទ្រាំបាន? តាមពិត លោកមិនចង់ប្រើកម្លាំងបាយលើប្រពន្ធកូនទេ ព្រោះវាជារឿងខុសច្បាប់ និងខ្វះសីលធម៌ តែពេលខ្លះប្រពន្ធ ផ្គើនខ្លាំងពេក ធ្វើឱ្យលោកទ្រាំមិនបានក៏ប្រដៅនាងខ្លះទៅ។ បើលោកជាមនុស្សមិនកើត ប្រហែលជាប្រពន្ធកូនគ្មានផ្ទះ ធំទ្រនំខ្ពស់រស់នៅសុខស្រួល ខ្ពស់មុខមាត់ដូចថ្ងៃនេះដែរ។


បុរសជាប្តីរូបនេះបញ្ជាក់ថា លោកជាមនុស្សស្លូត បូតណាស់ ពេលគ្មានស្រាចូលពោះ ទោះជាប្រពន្ធជេរស្តី យ៉ាងណាក៏លោកមិនតបដែរ សុខចិត្តសំងំដេកស្តាប់ ប៉ុន្តែបើបានផឹកស្រាក្តៅពោះហើយ ប្រពន្ធកុំនិយាយអ្វី ឱ្យលោកឃ្នើសចិត្តឱ្យសោះ ព្រោះលោកមិនមែនសត្វគោ រង់ចាំឱ្យប្រពន្ធដឹកច្រមុះឡើយ ហើយលោកក៏មិនអាច ទ្រាំរស់នៅមានឈ្មោះជាប្រុសអាវែកដែរ និងកុំយកការ លែងលះគ្នាមកគំរាមលោក ទៅមិនរួចទេ។ ចំណែក កម្លាំងផ្លូវភេទវិញ ទោះជាមានជំងឺប្រចាំកាយពិតមែន ក៏មិនធ្លាក់ថមថយដែរ គ្រាន់តែលោកនឿយណាយមិនចង់ ប៉ះពាល់ប្រពន្ធប៉ុណ្ណោះ។ តែយ៉ាងណា ក្រោយពីធ្វើ កិច្ចសន្យាជាមួយអាជ្ញាធរភូមិរួចមក លោកខំប្រឹងកែខ្លួន មិនរករឿងឈ្លោះប្រកែកប្រចណ្ឌ ឬប្រើអំពើហិង្សាលើប្រពន្ធទៀតទេ តែសូមឱ្យប្រពន្ធធ្វើល្អដាក់ប្តី និងមិនមាន គំនិតបែកឆ្វេង។

លោកយី ជន់

លោកយី ជន់ ជាមេភូមិក្រឡាពាស បានឱ្យដឹងស្រប គ្នាថា ជម្លោះប្តីប្រពន្ធនាងសាយ ចាន់ គឺផ្តើមឡើងដោយសារការមិនជឿទុកចិត្តរបស់ បុរសជាប្តី ដែលជាមនុស្ស ប្រមឹក ប្រចណ្ឌប្រពន្ធក្មេង ខ្លាចប្រុសក្មេងមកដណ្តើមបាត់ ទើបកើតរោគប្រចណ្ឌតាមហួងហែង ចោទប្រពន្ធ ក្បត់ចិត្តលួចមានប្រុសសហាយជាបន្តបន្ទាប់ដោយគ្មាន ភ័ស្តុតាង ធ្វើឱ្យប្រពន្ធឈឺចិត្តស្អិតទ្រូងទ្រាំលែងបាន ក៏ប្តឹងលែងលះគ្នា។ តែក្រោយពីលោក និងលោកមេឃុំ ធ្វើការសម្របសម្រួលមក ទើបប្តីប្រពន្ធព្រមរួមរស់ជា មួយគ្នាតទៅទៀត មិនផឹកស្រា ប្រចណ្ឌ រករឿងឈ្លោះ ឬ ប្រើអំពើហិង្សាវាយដំលើរូបរាងកាយប្រពន្ធដូចមុន។

អ្នកស្រីសេន ណើន

លោកលី ដេម អាយុ៥០ឆ្នាំ និងអ្នកស្រីសេន ណើន អាយុ៥១ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា លោកថន វឿន ជាមនុស្សពូកែទាំងផឹកស្រា និងធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ រហូតមានផ្ទះធំទ្រនំខ្ពស់ ឱ្យប្រពន្ធកូនរស់នៅ និងមានជីវភាពធូរធារ។ ចំណែក កិរិយាមារយាទរបស់លោកថន វឿន ស្លូតបូត រមទម មិនដែលរករឿងបង្កជម្លោះជាមួយអ្នកភូមិផងរបងជាប់គ្នាទេ ធ្វើឱ្យអ្នកភូមិចូលចិត្តស្រលាញ់រាប់អានគ្រប់គ្នា។ តែក្រោយពីលោកធ្លាក់ខ្លួនមានជំងឺលើសឈាម ហេតុតែស្រលាញ់ប្រពន្ធក្មេងពេក ខ្លាចមាន ប្រុសផ្សេងមកដណ្តើមយកទៅបាត់ ទើបចេះតែ ប្រចណ្ឌតាមហួងហែងប្រពន្ធ ដែលជាដើមហេតុបង្ក ជាជម្លោះក្នុងរង្វង់គ្រួសារជាបន្តបន្ទាប់។

លោកលី ដេម

ដោយឡែក អ្នកស្រុកភូមិមួយចំនួនទៀតបាន ឱ្យដឹងស្របគ្នាថា តាមពិតទៅ លោកថន វឿន ហេតុតែ ខ្លួនចាស់ ស្រលាញ់ប្រពន្ធក្មេងណាស់ មិនចង់ឱ្យនាង ធ្លាក់ទៅក្នង្នុដៃប្រុសផ្សេងនែបនិត្យទេ ម៉្យាងទៀតមក ពីលោកធ្លាក់ខ្លួនមានជំងឺលើសឈាម ស្ពឹកមួយចំហៀង ខ្លួន មិនអាចផ្តល់សេចក្តីសុខយប់ព្រលប់ឱ្យប្រពន្ធ គ្រប់គ្រាន់ ទើបចេះតែមានការសង្ស័យខ្លាចប្រពន្ធ លួចទៅសាងក្បូនស្នេហ៍ជាមួយប្រុសថ្មី ក៏មានចិត្ត ប្រចណ្ឌប្រពន្ធតែម្តង ប៉ុន្តែបើលោកប្រចណ្ឌតាម ហួងហែងប្រពន្ធពេក កាន់តែធ្វើឱ្យប្រពន្ធធុញទ្រាន់ ងាយនឹងបែកបាក់គ្នាទៅវិញទេ។ គួរតែលោកដកការ សង្ស័យ ឈប់ផឹកស្រា ឈប់ប្រច័ណ្ឌប្រពន្ធ ដោយគ្មានហេតុផងទៅ ទោះជាលោកខ្សោយកម្លាំង ក៏ប្រពន្ធនៅតែស្មោះដែរ ព្រោះប្រពន្ធជិតពាក់កណ្តាលអាយុ ទៅហើយ មានកូនរស់នៅឱ្យជ្រងោៗទៀត…”៕

RELATED ARTICLES