Sunday, November 24, 2024
Homeនយោបាយបណ្តឹងប្រឆាំងការរំលាយបក្សសង្គ្រោះជាតិ តុលាការកំពូលច្រានចោលលើកទី២

បណ្តឹងប្រឆាំងការរំលាយបក្សសង្គ្រោះជាតិ តុលាការកំពូលច្រានចោលលើកទី២

ភ្នំពេញ ៖ តុលាការកំពូល បានច្រានចោលបណ្តឹងប្រឆាំងការរំលាយគណបក្សសង្គ្រោះជាតិ ជាលើកទី២ ដោយបានប្រាប់ហេតុផលថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវ បានកោះហៅឱ្យចូលតតាំង ប៉ុន្តែបែរជាមិន ចូលរួមទៅវិញ។

ទោះបីយ៉ាងណា មូលហេតុនេះ ត្រូវបាន លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលខេត្ត តាកែវ នៃអតីតគណបក្សសង្គ្រោះជាតិ ដែល ជាអ្នកដាក់បណ្តឹងទៅតុលាការកំពូល ជាលើក ទី២ នោះ បានបញ្ជាក់ថា ជាលេសរបស់តុលាការ មិនជំនុំជម្រះឡើងវិញ ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ។ ដូច្នេះ លោកនឹងពិភាក្សា ជាមួយមេធាវី ហើយលោកអាចនឹងដាក់បណ្តឹង ទៅតុលាការកំពូល ម្តងទៀត។ ប៉ុន្តែ ប្រហែល ជាមិនសុំឱ្យតុលាការកំពូលជំនុំជម្រះឡើងវិញ លើការរំលាយគណបក្សសង្គ្រោះជាតិ ដូចបណ្តឹង មុនៗនោះទេ គឺគ្រាន់តែសុំសិទ្ធិធ្វើនយោបាយ ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកអ៊ូ ច័ន្នរ័ត្ន កាលពីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ជុំវិញរឿងនេះ ៖

នគរធំ ៖ ជម្រាបសូរលោកអ៊ូ ច័ន្ទរ័ត្ន ! ថ្ងៃនេះឮថា តុលាការបានច្រានចោលបណ្តឹងនេះ ជាលើកទី២ហើយ តើព័ត៌មាននេះយ៉ាងណាដែរ ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ បាទ ! តាមពិតយើង បានទទួលព័ត៌មាននេះពីម្សិលមិញ ដែលមាន ការច្រានចោលពីតុលាការកំពូល។

លោកអ៊ូ ច័ន្ទរ័ត្ន

នគរធំ ៖ តើតុលាការបានបញ្ជាក់មូលហេតុអ្វីខ្លះដែរ ក្នុងការច្រានចោលនោះ ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ ខ្ញុំឃើញដោយសារ មានការបញ្ជាក់ពីតុលាការកំពូល លោកថា អ្វី ដែលយើងខំព្យាយាមបញ្ជាក់ថា យើងគ្មាន លទ្ធភាពដើម្បីសម្រេចចិត្តដាក់មេធាវី តតាំង តាមនីតិវិធីច្បាប់ ដោយប្រធានគណបក្សនៅ ក្នុងពន្ធនាគារ ហើយការដែលផ្តល់ព័ត៌មាន គឺទៅបិទលិខិត ដើម្បីឱ្យគណបក្សសង្គ្រោះជាតិ ដឹងនោះ គឺធ្វើនៅស្នាក់ការកណ្តាលទីក្រុងភ្នំពេញ ហើយតុលាការកំពូល បានយល់ថា នេះជាបញ្ហា របស់គណបក្សសង្គ្រោះជាតិ ព្រោះអាសយដ្ឋាន នោះគឺជាអាសយដ្ឋានផ្លូវការ ដែលដាក់ទៅ ក្រសួងមហាផ្ទៃ។ ដូច្នេះ លោកបានធ្វើហើយៗ ហើយអ្វីដែលសភាមានលទ្ធភាពសម្រេច ឬ មិនសម្រេច អាហ្នឹងជារឿងរបស់គណបក្ស សង្គ្រោះជាតិ។ ប៉ុន្តែ អ្វីដែលកត្តាមិនឃើញលើក យកមកបញ្ជាក់នោះ គឺរឿងបុគ្គល ១១៨នាក់ ដែលភ្ជាប់ជាមួយនឹងការរំលាយរបស់គណបក្ស សង្គ្រោះជាតិ ដែរនោះ ព្រោះគណបក្សសង្គ្រោះជាតិ កាលដែលប្តឹងរំលាយ វាជាកម្មវត្ថុមួយនៃ ការប្តឹងរំលាយ ប៉ុន្តែរឿងមួយទៀត គឺរឿងដែល ត្រូវព្យួរសិទ្ធិថ្នាក់ដឹកនាំ ១១៨រូប ហើយការដែល ទៅព្យួរសិទ្ធិនេះ តុលាការអត់បានកោះអញ្ជើញ បុគ្គលណាមួយ ដើម្បីទៅតតាំងនៅតុលាការទេ ហើយក៏អត់បានផ្តល់ព័ត៌មានទៅបុគ្គលទាំង ១១៨រូបនោះដែរ។

នគរធំ ៖ អ៊ីចឹងតើលោកគិតថា ហេតុផល ទាំងអស់នេះសមស្របអាចទទួលយកបានទេ ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ អានេះវាជាការយល់ ឃើញ ហើយវាជាការសម្រេចចិត្តរបស់តុលាការកំពូល ប៉ុន្តែខ្ញុំនៅតែយល់ថា វានៅតែផ្តល់ភាព អយុត្តិធម៌ដល់បុគ្គលទាំង១១៨ ដែលមិនមាន សិទ្ធិការពារខ្លួននៅតុលាការ។

នគរធំ ៖ តើលោកនឹងពិភាក្សាជាមួយ មេធាវី ដើម្បីដាក់បណ្តឹងសាជាថ្មី ជុំវិញការសុំ សិទ្ធិនយោបាយបុគ្គលទាំង១១៨រូបនេះឬទេ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ ខ្ញុំអាចពិនិត្យទៅលើ នីតិវិធីច្បាប់ ហើយជជែកជាមួយមេធាវីរបស់ខ្ញុំ ដើម្បីដាក់ទាមទារ និងរក្សាសិទ្ធិនយោបាយរបស់ បុគ្គល ហើយចំពោះបុគ្គលណាដែលចូលរួម អាហ្នឹងក៏អាចចូលរួមជាក្រុមជាមួយខ្ញុំ ដើម្បី ដាក់ទៅតុលាការម្តងទៀត ហើយអ្នកណាមិន សម្រេចថាចូលរួមទេ ឬយល់ថានេះវាជារឿង នយោបាយហើយអាស្រ័យទៅលើបុគ្គលម្នាក់ៗ ទៅ ព្រោះការដាក់ចូលរួមជាមួយសំណុំរឿង គណបក្ស ដោយសារសេចក្តីសម្រេចរបស់តុលាការ វាមានតែមួយ បានយើងដាក់ស្នើសុំឱ្យមាន ការជំនុំជម្រះឡើងវិញ។ ប៉ុន្តែឥឡូវនេះ ខ្ញុំមើល ទៅតុលាការ ហាក់ដូចជានៅតែប្រកាន់ជំហរ ថា សេចក្តីសម្រេចហ្នឹងត្រឹមត្រូវហើយ ក្នុងការ រំលាយគណបក្សហ្នឹង វាមានហេតុផលអ៊ីចេះ មួយៗ ប៉ុន្តែរឿងហេតុផលព្យួរសិទ្ធិ ១១៨នាក់ អត់ទាន់មានហេតុផលដែលខ្ញុំទទួលយកបាន ខ្ញុំនឹងតស៊ូមតិតាមរយៈដាក់ម្តងទៀត។

នគរធំ ៖ នៅក្នុងបណ្តឹងលើកទី៣ហ្នឹង នឹងផ្តោតសំខាន់លើអ្វីខ្លះ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ ខ្ញុំឃើញដូចបញ្ជាក់ ដោយតុលាការកំពូល ហើយថា វារឿងបក្សសង្គ្រោះជាតិ អាហ្នឹងជារឿងបញ្ហាបក្ស លើក នេះ ដែលខ្ញុំមិនផ្តោតទៅលើការជំនុំជម្រះ គណបក្សសង្គ្រោះជាតិ ឡើងវិញទេ ខ្ញុំនឹងប្តឹង ផ្តោតទៅលើសិទ្ធិបុគ្គលតែម្តង ។

នគរធំ ៖ សម្រាប់គម្រោងប្តឹងលើកទី៣ នេះ តើនឹងទទួលបានការគាំទ្រច្រើនទេ ពីអតីត ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងថ្នាក់មូលដ្ឋាន?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ ខ្ញុំមិនទាន់បានជជែក គ្នាពីរឿងនេះទេ ប៉ុន្តែការប្តឹងលើកទី១ លើក ទី២ ខ្ញុំទទួលការគាំទ្រពីថ្នាក់ដឹកនាំមួយចំនួន ហើយពីមូលដ្ឋានមានច្រើនភាគរយគាំទ្រលើ ការប្តឹងតវ៉ាដើម្បីទាមទារមកវិញហ្នឹង?

នគរធំ ៖ បើសិនជាបានដាក់បណ្តឹងលើក ទី៣នេះរួចហើយ តើលោកមានសង្ឃឹមថា នឹង មានការឆ្លើយតបជាវិជ្ជមានពីតុលាការកំពូល ឬទេ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ ខ្ញុំជឿថា វាអាចមាន សង្ឃឹមជាងមុន បើតុលាការចង់ផ្តល់យុត្តិធម៌ដល់ បុគ្គលអ្នកនយោបាយនៅក្នុងគណបក្សនោះ ខ្ញុំជឿថា វាអាចមានសង្ឃឹមជាងមុន ព្រោះមិន បានទាមទារឱ្យជំនុំជម្រះឡើងវិញទេ អានេះ ជារឿងបុគ្គល ដូច្នេះអាចនឹងមានសង្ឃឹមជាង មុន។

នគរធំ ៖ ចុះបើធ្វើការប្រៀបធៀបវិញ តើការប្តឹងឱ្យជំនុំជម្រះលើការរំលាយគណបក្សសង្គ្រោះជាតិ ឡើងវិញ និងការប្តឹងទាមទារ សិទ្ធិនយោបាយបុគ្គលទាំង១១៨នាក់ មួយណា សំខាន់ជាង?

នគរធំ ៖ ខ្ញុំជឿថា ការប្តឹងដើម្បីឱ្យជំនុំជម្រះរឿងគណបក្សសង្គ្រោះជាតិ ឡើងវិញ វា ជារឿងសំខាន់ ព្រោះវាភ្ជាប់ទាំងអស់ឡើងវិញ ប៉ុន្តែដោយសារយើងមើលទៅជំហរតុលាការ ហើយយើងឃើញមានការផ្តល់បញ្ជាក់ហ្នឹងជា លើកទី២ហើយ ដូច្នេះយើងមិនមានសង្ឃឹមថា នឹងអាចទាមទារការជំនុំជម្រះឡើងវិញទេ អ្វី ដែលយើងធ្វើបាន មានតែទាមទារសិទ្ធិនយោបាយហ្នឹងទេ មិនមែនជាបញ្ហាសំខាន់ដូចរឿង រំលាយគណបក្សទេ។

នគរធំ ៖ ក្នុងចំណោមថ្នាក់ដឹកនាំទាំង ១១៨រូប បើសិនជាបានសិទ្ធិនយោបាយវិញ តើនឹងត្រូវធ្វើអ្វីទៀត?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ រឿងនេះ យើងមិនមានការសម្រេចចិត្តណាមួយ ឬក៏មានគោលដៅច្បាស់លាស់ណាមួយទេ យើងពិនិត្យមើល ទៅលើបញ្ហាបច្ចុប្បន្ននេះ កំពុងតែវក់វីនឹងរឿង បង្កើតចលនាផង ពីរឿងគាំទ្រផង មិនគាំទ្រផង រឿងរំលាយគណបក្សសិទ្ធិមនុស្សអីផង។ ម៉្លោះ ហើយ ខ្ញុំជឿថា វាជាបញ្ហាមួយដែលធ្វើឱ្យមាន ការស្រពេចស្រពិល ហើយយើងអត់ទាន់ក្តាប់ ស្ថានភាពហ្នឹងរបៀបម៉េចបាន ម៉្លោះហើយ នៅ ពេលអនាគតនេះ យើងមិនអាចថាត្រូវទេ។

នគរធំ ៖ អ៊ីចឹងគ្រាន់តែចង់បានសិទ្ធិហ្នឹង ដើម្បីអ្វីដែរ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ វាជារឿងយុត្តិធម៌ វាជារឿងត្រឹមត្រូវ ព្រោះខ្ញុំថា អ្វីដែលមានភាព អយុត្តិធម៌ យើងត្រូវតែទាមទារ ដើម្បីកុំឱ្យគេ យល់ថា យើងគួរតែគេត្រូវព្យួរសិទ្ធិអ៊ីចឹងមែន ព្រោះនេះជារឿងយុត្តិធម៌និងអយុត្តិធម៌ប៉ុណ្ណឹង ទេ ហើយជារឿងដែលមនុស្សម្នាក់ ត្រូវការ ការពារដោយច្បាប់ ដោយរដ្ឋធម្មនុញ្ញ។ ដូច្នេះ យើងត្រូវតែមានសិទ្ធិដូចបុគ្គលដទៃអ៊ីចឹង នៅ ក្នុងប្រទេសមួយ អាហ្នឹងជារឿងចាំបាច់សម្រាប់ ជីវិតទេ។

នគរធំ ៖ ចុងក្រោយ លោកមានអ្វីសំណូមពរ បន្ថែមជុំវិញបញ្ហានេះ?

លោកអ៊ូ ច័ន្ទរ័ត្ន ៖ ខ្ញុំគ្រាន់តែចង់ឃើញ ដំណោះស្រាយនយោបាយមួយ ដែលប្រកបដោយការទទួលខុសត្រូវ ការទុកប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ ដើម្បីកុំឱ្យវាមានការបែកបាក់សាមគ្គីភាពគ្នារវាងខ្មែរហើយនិងខ្មែរ។ ជា រួម មិនប្រកាន់ថា និន្នាការបក្សណាទេ ប៉ុន្តែសំខាន់ បំផុត គួរតែមានការឯការភាពជាតិជារឿង សំខាន់ ដើម្បីកសាងប្រទេសក្នុងដំណើរតាម គន្លងប្រជាធិបតេយ្យហ្នឹង វាមានសារសំខាន់ ណាស់។

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលលោកអ៊ូ ច័ន្ទរ័ត្ន បរាជ័យក្នុងការសុំឱ្យ តុលាការកំពូលជំនុំជម្រះឡើងវិញ ចំពោះរឿងក្តី រំលាយគណបក្សសង្គ្រោះជាតិ។ លោកបាន ដាក់បណ្តឹងលើកទីពីរនេះទៅតុលាការកំពូល កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ រួម ជាមួយលោកមេធាវី ផែង ហេង៕

កុលបុត្រ

RELATED ARTICLES