Thursday, January 16, 2025
Homeសង្គម និងជីវិតល្បួងកូនស្រីគេរួមរ័ក ក្នុងវ័យជាអនីតិជន ម៉ែដឹងប្តឹងប៉ូលិសចាប់

ល្បួងកូនស្រីគេរួមរ័ក ក្នុងវ័យជាអនីតិជន ម៉ែដឹងប្តឹងប៉ូលិសចាប់

ខេត្តកំពង់ចាម ៖ យុវជនកំហូចម្នាក់ បានល្បួងក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ (អនីតិជន) រួមរ័កមេត្រី រួចក៏គេចខ្លួនបាត់ស្រមោល លុះរឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបាន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស។

ករណីប្រុសព្រានល្បួងរំលោភកូនស្រីគេនេះ បានកើតឡើងតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។

ជនសង្ស័យល្មោភកាមដែលល្បួងរំលោភកូនស្រីគេ មានឈ្មោះរ៉ុង អ៊ិត ហៅភ័ក្រ អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិអូរកណ្តោល ឃុំព្រែក ក្របៅ ស្រុកកងមាស។ ចំណែកក្មេងស្រីរងគ្រោះ ស្ថិតក្នុងវ័យអនីតិជន អាយុក្រោម១៥ឆ្នាំ មានលំនៅក្នុងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់ សៀម។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោមការសហការរវាងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងកម្លាំងអធិការដ្ឋានគរបាលស្រុកកងមាស និងដោយយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ថា ជនសង្ស័យឈ្មោះរ៉ុង អ៊ិត ហៅភ័ក្រ បានល្បួងកូនស្រីរបស់ពួកគាត់ដែលស្ថិតក្នុងវ័យជាអនីតិជនរួមភេទ រហូតបានសម្រេច កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ រួចបានព្យាយាមរត់គេចខ្លួន។

ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបាន សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៧៦ បញ្ជាឱ្យបញ្ជូនខ្លួនជនសង្ស័យខាងលើទៅឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តកំពង់ចាម៕

RELATED ARTICLES