Sunday, December 22, 2024
Homeព័ត៌មានជាតិរៀបការរួចប្តីវ៉ៃ៣ខែ ប្រពន្ធរត់រកម៉ែជួយ

រៀបការរួចប្តីវ៉ៃ៣ខែ ប្រពន្ធរត់រកម៉ែជួយ

ប្តីប្រពន្ធវ័យក្មេងសម័យអ៊ីនធើរណេតនេះ មួយចំនួនក្រោយពីរៀបការ កវែកកឆ្នាំងមិនទាន់ ក្តៅគ្រែផង ច្រើនតែបែកបាក់គ្នាទៅវិញខ្ចាយ។ យ៉ាងណាមិញ នារីវ័យក្មេងម្នាក់នេះ កាលពីនៅក្រមុំមានកំលោះ ល្អជាចោមរោមសុំស្នេហ៍ឥតខ្វះ បែរជាលង់ស្នេហ៍ប្រុសជើង ល្អប្រចាំភូមិទៅវិញ រហូតពង្រត់គ្នាបាត់២ថ្ងៃ ទើបឪពុក ម្តាយចាប់ផ្សំផ្គុំជាក្រោយ។ លុះរៀបការរួចត្រូវប្តី ប្រចណ្ឌចាប់វ៉ៃ៣ខែ ប្រពន្ធរត់រកម៉ែជួយ…។

នាងនាក់ សុភេន អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ទាំងក្តុកក្តួលថា នាងជាកូនស្រីពៅក្នុង ចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) ដែលម្តាយឈ្មោះសាន់ ទូច អាយុ៥៣ឆ្នាំ ឪពុកឈ្មោះឯម ឆាន់ អាយុ៥២ឆ្នាំ ប៉ុន្តែបានចុុះចោលប្រពន្ធកូនទៅ យកប្រពន្ធចុង តាំងពីនាងទើបតែមានអាយុ៦ឆ្នាំ មកម៉្លេះ។ នាងបានរៀន សូត្រត្រឹមថ្នាក់ទី៨នឹងគេដែរ ទើបឈប់វិញ លុះគ្រាន់តែចូលដល់វ័យជំទង់ ភ្លាម ពោលគឺអាយុ១៥ឆ្នាំ ដ្បិតតែនាងជាកូនអ្នកស្រែមិនស្គាល់ក្រែមម្សៅ ឡេ ដូចគេមែន ប៉ុន្តែមានរូបសម្ផស្សស្អាតពីធម្មជាតិ ពួកកំលោះៗជ្រួលជ្រើមតាម អង្វរសុំស្នេហ៍ឥតខ្វះ តែនាងមិនយកភ្នែកមើលទេ ព្រោះខ្លួននៅក្មេងខ្ចីមិនទាន់ ចេះរឿងស្នេហា ហើយក៏បានចាកចេញពីផ្ទះ មកធ្វើការរោងចក្រកាត់ដេរនៅក្នុង ទីក្រុងភ្នំពេញ ដើម្បីយកប្រាក់ឱ្យម្តាយដោះស្រាយជីវភាពគ្រួសារ។ នៅពេលចូល ធ្វើការនៅដីក្រុងត្រូវទឹកម៉ាស៊ីនភ្លាម រូបសម្រស់របស់នាងកាន់តែស្រស់ស្អាត ថែមមួយកម្រិតទៀត ធ្វើឱ្យប្រុសជាច្រើននាក់ត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍នាង មិនថា ប្រុសនៅទីក្រុង ឬនៅស្រុកស្រែ តាមលួងលោមអង្វរសុំស្នេហ៍នាង និងខ្លះទៀតនាំ ចាស់ទុំចូលចែចូវស្តីដណ្តឹងដល់មេបា ប៉ុន្តែនាងមិនចាប់អារម្មណ៍យកធ្វើប្តីឡើយ។

លោកនូច នាង និងនាងនាក់ សុភេន


នាងនាក់ សុភេន រៀបរាប់បន្តថា ចូលដល់អាយុ១៨ឆ្នាំ ក៏មានកំលោះម្នាក់ ឈ្មោះនូច នាង អាយុបងនាង ៤ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា ដែលជាក្មេងទំនើង ប្រចាំភូមិ មិនសូវស្តាប់បង្គាប់ឪពុកម្តាយ ធ្លាប់បានឱ្យចាស់ទុំចូលស្តីដណ្តឹងនាងដែរ ប៉ុន្តែម្តាយនាងមិនព្រមលើកកូនស្រីឱ្យទេ ព្រមទាំងហាមប្រាមនាងមិនឱ្យមាន ទំនាក់ទំនងជាមួយកំលោះនូច នាងទៀតផង។ ចំណែក ម្តាយរបស់កំលោះនូច នាង វិញបានមកគំរាមម្តាយនាងថា “បើមិនព្រមលើកកូនស្រីឱ្យប្រយ័ត្ន ថ្ងៃក្រោយកូនរត់តាមគ្នា គេមិនទទួលខុសត្រូវឡើយ” ដែលសម្តីបែបនេះ កាន់តែធ្វើឱ្យម្តាយនាងឆេះដុំថែមមួយកម្រិតទៀត។
នាងនាក់ សុភេន បន្តទាំងទឹកមុខស្រពាប់ស្រពោនថា ចូលមកដល់ខែមេសា ឆ្នាំ២០១៦ កន្លងមកនេះ មិនដឹងជាកំលោះនូច នាងបានលេខទូរស័ព្ទ នាងពីអ្នកណា ក៏ចុចទូរស័ព្ទគេ ចូលមកទូរស័ព្ទនាង ដោយនិយាយលួងលោមប្រលោមស្នេហ៍ តែត្រូវនាងបដិសេធជានិច្ច លុះ៣ថ្ងៃកន្លងផុត មិនដឹងជាមានឥទ្ធិពលអ្វី ធ្វើឱ្យនាងបាក់ចិត្តស្រលាញ់គេវិញស្លុងដូចត្រូវមន្តសណ្តំ ព្រមបង្កាត់ភ្លើងស្នេហ៍ចិត្តនិងចិត្តក្តៅរោលរាល រហូតមានថ្លើមធំឱបបង្វេច ពង្រត់គ្នា ទៅសាងក្បូនស្នេហ៍នៅក្នុងទីក្រុងភ្នំពេញ អស់រយៈពេល២ថ្ងៃ ទើបម្តាយរបស់នាង

នាងនាក់ សុភេន

ទូរស័ព្ទហៅត្រឡប់ឱ្យមកផ្ទះវិញ។ ព្រោះតែអង្ករ ក្លាយជាបាយទៅហើយ ពួកគាត់ខាងប្រុសស្រី បានរៀបចំពិធីមង្គលការ ឱ្យគូស្នេហ៍នាងក្លាយជាប្តីប្រពន្ធមានខាន់ស្លាត្រឹមត្រូវ រហូតមក។ នៅពេលបានគ្នាថ្មីថ្មោង ប្តីប្រពន្ធនាងនាំគ្នា មកធ្វើការរោងចក្រនៅទីក្រុងភ្នំពេញ ទាំង២នាក់ ដោយនៅក្នុងចិត្តនាងស្រលាញ់ប្តីស្មោះអស់ពីបេះដូង ជាពិសេសទៅទៀត នាងស្គាល់ទុក្ខធុរៈយប់ព្រលប់ ប្តីណាស់ តែងផ្តល់ចំណីកាមគុណមិនឱ្យខ្វះខាតម្តង ណាឡើយ ទោះជាធ្វើការងារពីថ្ងៃអស់កម្លាំងយ៉ាង ណាក្តី ប៉ុន្តែប្តីវិញមិនយល់ពីអារម្មណ៍របស់ប្រពន្ធឡើយ តែងរករឿងប្រចណ្ឌគ្មានហេតុផល សូម្បីតែនាងនិយាយរាប់រកជាមួយបងប្អូនប្រុស ក៏មិនបានដែរ ប្តីខឹងច្រឡោតវាយធ្វើបាបប្រពន្ធគ្មានអាសូរ ប្រទះ អ្វីវាយហ្នឹង ធ្វើឱ្យនាងរស់នៅស្គាល់ទឹកភ្នែករាល់ថ្ងៃ។
នាងនាក់ សុភេន ឱ្យដឹងបន្តទៀតថា ពេលទូរស័ព្ទត្អូញត្អែរប្រាប់ម្តាយរឿង ប្តីវាយធ្វើបាប ម្តាយនាងស្តីបន្ទោសឱ្យថែមទៀត ព្រោះគាត់មិនពេញចិត្តប្តី របស់នាងតាំងពីដើមមក ប៉ុន្តែមកពីនាងលេងល្បែង ស្នេហ៍ទុំមុនស្រគាល។ លុះចូលដល់ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីរួមរស់ជាមួយគ្នាបានរយៈពេល៣ខែ ទ្រាំលែងបាន នាងក៏សម្រេចចិត្តរត់ចោលប្តីរូបនេះ ត្រឡប់មកផ្ទះវិញឱ្យម្តាយជួយ ព្រោះប្តីចាត់ទុកនាង គ្រាន់តែជាស្រីសម្រាប់កំដរតណ្ហាប៉ុណ្ណោះ ហើយ នាងនឹងប្តឹងលែងលះជាមួយប្តីហេងស៊យនេះនៅក្នុង ខែកក្កដា ខាងមុខនេះ។
លោកនូច នាង អាយុ២៣ឆ្នាំ ជាប្តី អ្នកយកព័ត៌មានយើងមិនអាច ទាក់ទងសុំការបកស្រាយបានទេ ព្រោះលោកកំពុងរស់នៅទីក្រុងភ្នំពេញ គ្មានលេខ ទូរស័ព្ទទាក់ទង មានតែរូបថតក្នុងថ្ងៃរៀបការ តែយ៉ាងណាយើងនឹង រង់ចាំការបំភ្លឺតប ពីលោកជានិច្ច។

អ្នកស្រីសាន់ ទូច

អ្នកស្រីសាន់ ទូច អាយុ៥៣ឆ្នាំ ជាម្តាយបានឱ្យដឹងថា កូនស្រីពៅគាត់ម្នាក់នេះគ្រាន់តែធំពេញក្រមុំ មិនទាន់ស្រួលបួលផង មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ មានកំលោះចោមរោមសុំស្នេហ៍ប្រាថ្នាចង់ បានធ្វើជាគូគាប់ឥតខ្វះ តែកាលនោះនាងមិនចេះ ស្រលាញ់ប្រុសឈ្មោលធ្វើឱ្យម្តាយពិបាកចិត្ត ឬឱ្យក្រុមគ្រួសារអាប់ឱន កិត្តិយសឡើយ។ ប៉ុន្តែក្រោយពីនាង ចេញទៅធ្វើការរោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ បានមួយរយៈ ក៏ត្រូវឪពុកម្តាយកំលោះនូច នាងនាំចាស់ទុំចូលស្តីដណ្តឹង តែគាត់មិនលើកកូនស្រីឱ្យ រៀបការជាមួយទេ ព្រោះឃើញគេជាក្មេងទំនើងដើរ ប៉ោឡែ មិនស្តាប់បង្គាប់ឪពុកម្តាយ មិនអាចឱ្យកូនស្រី ផ្ញើជីវិតបានឡើយ តែដឹងអី! កូនស្រីបែរជាភ្នែកស្អុយ លួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសចោលម្សៀត រូបនេះ ថែមទាំងពង្រត់គ្នាទៀតផង ទើបគាត់ហៅ ពួកគេរៀបការតាមប្រពៃណី ដើម្បីលើកមុខមាត់ កិត្តិយសគ្រួសារឡើងវិញ តែលទ្ធផលចុងក្រោយ កូនស្រីគាត់មិនខុសពីពាក្យចាស់ពោលថា “មិនជឿពាក្យចាស់ស្រឡះដៃធេង” ត្រូវប្តីហេងស៊យនោះ ប្រចណ្ឌរករឿងឈ្លោះ វាយដំ៣ខែ មិនស្គាល់ក្តីសុខ ម្តងណាឡើយ រហូតឈឺស្គមប្រាណទើបនាងរត់មកផ្ទះ ដើម្បីមើលថែសុខភាព តែមិនទៅរួមរស់ជាមួយនឹង ប្តីរូបនេះ វិញជាដាច់ខាត។ ចំណែកគាត់ក៏មិនហ៊ាន ឃាត់ការសម្រេចចិត្តរបស់កូនស្រីឡើយ។
ចំពោះអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងថា គ្រាន់តែធំពេញក្រមុំភ្លាម នាងនាក់ សុភេន មានរូប សម្រស់ស្រស់សោភា មានប្រុសចោមរោមសុំស្នេហ៍ ឥតខ្វះ គួរតែនាងមានភ័ព្វសំណាងបានប្រុសល្អធ្វើប្តី រស់នៅលើគំនរទ្រព្យ តែដឹងអី ! បែរជានាងលង់ស្នេហ៍ ជាមួយនឹងប្រុសហក់លោតមិនស្តាប់បង្គាប់ឪពុកម្តាយ ទៅវិញ។ លុះពេលរួមរស់ជាមួយគ្នាត្រូវប្តីប្រចណ្ឌ វាយធ្វើបាបឱ្យរស់នៅជាមួយនឹងទឹកភ្នែកបាន៣ខែ ទីបំផុត ក៏ដាច់ចិត្តឱបបង្វេចរត់មកផ្ទះឱ្យម្តាយជួយ ដែលរឿងនេះក៏មិនអាចបន្ទោសអ្នកណាបានដែរ មក ពីនាងជាអ្នកជ្រើសរើសផ្លូវដើរដោយខ្លួនឯង។ តែយ៉ាងណា នេះជាបទពិសោធជីវិតមួយសម្រាប់នារី ទាំងឡាយ មុននឹងយកប្តីត្រូវឱ្យពេញចិត្តឪពុកម្តាយផង កុំយកប្តីតាមភ្លើងស្នេហ៍ដុតរោល ដែលសព្វថ្ងៃនេះ នារីច្រើនរើសយក នំធំជាងនាឡិ ដែលនាំឱ្យមានវិប្បដិសារីអស់មួយជីវិត…”៕

RELATED ARTICLES