Friday, April 19, 2024
Homeព័ត៌មានជាតិចាប់​​ផ្សឹក​​​ចៅ​​អធិ​​ការ​​វត្ត​​បឹង​​ផ្សោត​​ ក្រោយ​ឲ្យ​មនុស្ស​ស្រី​ដេក​ក្នុង​ព្រះវិហារ​

ចាប់​​ផ្សឹក​​​ចៅ​​អធិ​​ការ​​វត្ត​​បឹង​​ផ្សោត​​ ក្រោយ​ឲ្យ​មនុស្ស​ស្រី​ដេក​ក្នុង​ព្រះវិហារ​

ខេត្ដព្រៃវែង៖ ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្តសាលព្រឹក្ស ហៅវត្តបឹងផ្សោតបាន នាំគ្នាដាក់ពាក្យប្តឹងទៅធម្មការស្រុក និងព្រះអនុគណស្រុកពាមរក៌ ដោយបានចោទប្រកាន់ ថា ព្រះតេជគុណព្រះនាម ជា សុភាព ចៅអធិការវត្តបឹងផ្សោត បានយកមនុស្សស្រីម្នាក់ទៅ រស់នៅជាមួយគ្នាក្នុងព្រះវិហារ ជាង៣ឆ្នាំមកហើយ ហើយមនុស្សស្រីនោះបានរៀបចំគ្រឿង អាសន្នៈរបស់ខ្លួននៅខាងមុខបាលង្ក័ព្រះ ដោយមានគ្រឿងដង្វាយសែនបូជាគ្រូ ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងធ្វើពិធីចូលរូប និងពិធីផ្សេងៗជាច្រើនទៀតនៅពេលមានមនុស្សទៅពឹងពាក់ឲ្យធ្វើក្នុងរូបភាពជាអាជីវកម្ម ជាហេតុធ្វើអោយប៉ះពាល់ដល់ វិស័យព្រះពុទ្ធសាសនាជាខ្លាំង ។

ក្រោយទទួលបានពាក្យបណ្តឹងនេះ មន្ត្រីធម្មការស្រុកពាមរក៌ និងព្រះវិន័យធរស្រុកបាននាំ គ្នាចុះទៅពិនិត្យមើលផ្ទាល់នៅក្នុងវត្តបឹងផ្សោត ហើយក៏បានឃើញដូចដែលអ្នកស្រុកបាន ប្តឹងមែន ទើបកោះហៅចៅអធិការវត្តព្រះនាម ជា សុភាព មកសួរនាំនៅវត្តស្ទឹងស្លូតដែលជា វត្តព្រះអនុគណស្រុក នៅថ្ងៃទី២៦កក្តដា ២០១៦។ ក្នុងពេលឆ្លើយបំភ្លឺនោះ ព្រះតេជគុណ ជា សុភាព បានអះអាងថា មនុស្សស្រីម្នាក់នោះឈ្មោះ កែវ ចាន់តារា អាយុ៣៦ឆ្នាំ គឺជារូបស្នងបារមី ដែលគេបញ្ជូនមកដើម្បីជួយអោយវត្តរីកចំរើន ពិសេសគឺជួយរកបច្ច័យកសាងសាលាឆាន់ថ្មី។ ចំណែករឿងទៅរស់នៅដេកពួននៅក្នុងព្រះវិហារនោះ គឺដោយសារតែគ្មានកន្លែងស្នាក់នៅ ពីដំបូងអោយដេកនៅក្នុងសាលាឆាន់ចាស់ យប់ឡើងចេះតែមានអ្នកលួចគប់ដុំថ្មដាក់ ដោយបារម្មណ៌ពីសុវត្ថិភាព ទើបលោកអនុញ្ញាតិអោយចូលដេកក្នុងព្រះវិហារ។ ចំណែករូបព្រះអង្គផ្ទាល់ដែលចូលទៅសឹងក្នុងព្រះវិហារដែរនោះ គឺដោយសារតែមានគេលួចដុតកុដឆេះអស់កាលពី៣ឆ្នាំមុន ដោយគ្មានកន្លែងសឹង ទើបចូលទៅសឹងក្នុងព្រះវិហារដែរ តែសឹងជាប់បាលង្ក័ព្រះ ឯមនុស្សស្រីដែលជារូបស្នងបារមីនោះ ដេកនៅខាងមុខព្រះ ។

dgffdsd
ប្រជាពលរដ្ឋលើកគ្នាទោតវ៉ាសុំដកចៅអធិការវត្ដ

ទោះជាមានហេតុផលយ៉ាងណាក្តី តែការប្រព្រឹត្តបែបនេះគឺវាខុសទៅនឹងក្រឹតក្រមនិងវិន័យ របស់ព្រះពុទ្ធសាសនា ដូច្នេះហើយទើបគណសង្ឃស្រុក ព្រមទាំងព្រះមេគុណខេត្តបានសំរេចដាក់ចេញនៅលក្ខណ័៤ចំណុច តម្រូវឲ្យព្រះតេជគុណ ជា សុភាព ចៅអធិការវត្ត បឹងផ្សោតគោរពនិងធ្វើតាម ទី១ គឺមិនត្រូវអោយស្រីក្មេងមករស់នៅក្នុងវត្តជាដាច់ខាត តែ អាចអោយមកធ្វើបុណ្យបាននៅពេលថ្ងៃ។ ទី២ មិនត្រូវរៀបចំសែនផ្លែឈើថ្វាយព្រះពុទ្ធរូប ២៤ម៉ោងលើ២៤ម៉ោងជាដាច់ខាត។ ទី៣ ចៅអធិការមិនត្រូវសឹងឬស្នាក់នៅក្នុងព្រះវិហារ ដោយគ្មានសាមណេរនៅជាមួយឡើយ។ និងទី៤ រៀងរាល់ថ្ងៃសីល ចៅអធិការអង្គនេះមិន ត្រូវកាន់មេក្រូនិយាយអ្វីធ្វើអោយរង្កៀសដល់ពុទ្ធបរិស័ទឡើយ ប៉ុន្តែអាចនិយាយធម៌អាថ៌ ណែនាំពុទ្ធបរិស័ទបាន។

ទោះជាយ៉ាងណាក៏ដោយ លក្ខណ័ទាំង៤ចំណុចនេះ ត្រូវបានព្រះតេជគុណ ជា សុភាព បដិសេធមិនអនុវត្តតាមឡើយ ដោយអះអាងថាជាការធ្វើបាបលោកទៅវិញ ជាពិសេសគឺរឿងអោយដេញស្រ្តីដែលជារូបស្នងបារមីនោះ លោកមិនព្រមជាដាច់ខាត ព្រោះខាងបារមីគេមិនព្រម។

ប្រភពពត៌មានពីមន្ត្រីធម្មការ បានបញ្ជាក់អោយដឹងថា ដោយសារចៅអធិការវត្តរូបនេះមិន ព្រមអនុវត្តតាមការណែនាំរបស់ព្រះមេគុណខេត្ត ទើបនៅរសៀលថ្ងៃទី៤សីហា២០១៦ ធម្មការខេត្ត និងគណសង្ឃខេត្តបានសំរេចកោះហៅចៅអធិការវត្ត ជា សុភាព ទៅកាន់វត្តសុវណ្ណរង្សី នៅក្រុងព្រៃវែងហើយបង្ខំធ្វើពិធីផ្សឹកនៅរសៀលនោះតែម្តង។ ក្រោយពីត្រូវចាប់ផ្សឹកហើយភ្លាម អន្ទិត ជា សុភាព ក៏បានធ្វើដំណើរទៅភ្នំពេញភ្លាម ហើយនៅឯក្នុងវត្តសាលព្រឹក្ស ហៅវត្តបឹងផ្សោតឯណោះវិញ ក៏មានបាតុភាពកើតឡើងភ្លាមដែរ គឺស្ត្រីជារូបស្នង ក៏បានរើបង្វិចចាកចេញពីវត្តភ្លាមដែរ ហើយបន្ទាប់មកមិនបានប៉ុន្មាននាទីផង ស្រាប់តែមានសាមណេរ១អង្គនាម លី សុភារ៉ា និងក្មេងប្រុស២នាក់ដែលគេស្គាល់ថាជាបក្សពួករបស់អន្ទិត ជា សុភាព បាននាំគ្នាទៅគាស់ទ្វាព្រះវិហារ ចូលប្រមូលយករបស់របរក្នុងវិហាររត់ចេញមកក្រៅ តែក៏ត្រូវបានអ្នកស្រុកដឹងទាន់ ហើយនាំគ្នារត់ដេញចាប់ប្រផាប់ប្រភីងផ្អើលពេញវត្ត តែចាប់ក្មេងប្រុសទាំង២នាក់នោះមិនបាន ព្រោះមានអ្នកជួយរារាំង ហើយរបស់របរទាំងនោះក៏ត្រូវបានគេយកទៅបាត់អស់ ដោយមិនដឹងថាក្នុងនោះមានអ្វីខ្លះនោះទេ ដឹងត្រឹមតែបាត់លុយបច្ច័យបុណ្យផ្កាអស់ជាង៥០លានរៀលប៉ុណ្ណោះ។

fgdfghfs
ស្រ្ដីដែលមកស្នាក់នៅក្នុងវត្ដ និងចៅអធិការដែលត្រូវដកតំណែង និងផ្សឹក

លុះមកដល់រសៀលម៉ោង២ ថ្ងៃទី៦សីហា ព្រះតេជគុណ សាន រស់ ព្រះអនុគណស្រុកបាន ដឹកនាំមន្ត្រីសង្ឃ និងធម្មការស្រុក ដោយមានទាំងអាជ្ញាធរនិងសម្ថកិច្ចផងនោះ ចុះទៅពិនិត្យនិងរៀបចំវត្តឡើងវិញ ប៉ុន្តែនៅពេលដឹងពត៌មានរឿងមានអ្នកគាស់ទ្វាព្រះវិហារចូល ប្រមូលយករបស់របរនោះមន្ត្រីសង្ឃស្រុកក៏បានសំរេចដកសង្ឃទាំង៣អង្គនៅក្នុងវត្ត អោយទៅគង់នៅវត្តផ្សេង១រយៈ រងចាំអោយទីអាវ៉ាស់វត្តបឹងផ្សោតនេះ មានភាពស្ងប់ស្ងាត់វិញសិន ទើបអោយអ្នកស្រុកនិមន្តព្រះសង្ឃមកគង់ក្នុងវត្តនេះវិញ ព្រមទាំងធ្វើពិធីជ្រើសរើសចៅអធិការ និងបោះឆ្នោតរើសគណៈកម្មការវត្តថ្មីតែម្តង។

អ្វីដែលគួរអោយកត់សំគាល់នោះ គឺក្រោយពីប្រកាសដកសង្ឃ៣អង្គចេញ និងធ្វើការរុះរើ អាសន្នៈ កន្លែងសឹងរបស់ចៅអធិការវត្ត ដែលត្រូវចាប់ផ្សឹកនោះ ស្រាប់តែគេប្រទះឃើញរូប ថតជាច្រើនសន្លឹក រួមទាំងរូបសូន្យដីឥដ្ឋនិងរូបក្រណាត់មួយចំនួន ត្រូវបានគេចងផ្អោបជាមួយរូបថតមនុស្សប្រុស-ស្រី២នាក់ ដែលជាសញ្ញាបញ្ជាក់ថាជាការដាក់ស្នេហ៌ ឬដាក់អំពើ លើម្ចាស់រូបថតទាំងនោះ ទើបធ្វើអោយអ្នកស្រុកមានការភ្ញាក់ផ្អើល ហួសចិត្ត និងស្អប់ខ្ពើម ជាខ្លាំងចំពោះទង្វើរបស់អន្ទិត ជា សុភាព និងស្ត្រី កែវ ចាន់តារា ដែលជារូបស្នងបារមីនោះ ៕

ចក្ខុ

RELATED ARTICLES