Friday, May 3, 2024
Homeព័ត៌មានជាតិប្រពន្ធសរសៃខ្ចី ប្តីវ៉ៃបង្ខំរួមភេទ

ប្រពន្ធសរសៃខ្ចី ប្តីវ៉ៃបង្ខំរួមភេទ

ភ្នំភ្លើងតណ្ហា កាលណាឆេះដល់កម្តៅ រាប់ម៉ឺនអង្សាហើយ មិនស្គាល់ខុស ឆ្គងអ្វីទាំងអស់ ធ្វើយ៉ាងណាឱ្យតែរំលត់ ភ្លើងនេះបានទើបអស់ចិត្ត។ ជាក់ស្តែង ដូចករណីស្ត្រីម្នាក់នេះ ប្តីតែងប្រើអំណាច បំពានសិទ្ធិលើប្រពន្ធ ជាពិសេសឱ្យតែ មានជាតិស្រាចូលពោះ គ្មានដឹង១០-២០ អីឡើយ តែងរករឿងឈ្លោះវាយ ដំលើប្រពន្ធគ្មានប្រណី សូម្បីតែប្រពន្ធ សរសៃខ្ចីកំពុងដេកឆ្អើរភ្លើងលើគ្រែ ក៏ ចាប់វ៉ៃដំបង្ខំរួមភេទដែរ ទើបប្រពន្ធ ទ្រាំមិនបានរត់ប្តឹងមេភូមិឱ្យជួយអន្តរាគមន៍…។

នាងវីម ថាវី អាយុ៣២ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះម៉ៅ រីម អាយុ៦៧ឆ្នាំ ម្តាយឈ្មោះសឿន សាវិន អាយុ៦២ឆ្នាំ នាងជាកូនច្បង ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់។ លុះពេលធំពេញក្រមុំ នាងបានរៀបការជាមួយ ប្តីឈ្មោះជាម ប្លូច អាយុ៣៥ឆ្នាំ តាមបំណងម្តាយ ទុកឪពុកដាក់ រួមរស់ជាមួយគ្នាបង្កើតបានកូនស្រី ៣នាក់ ជាចំណងអាពាហ៍ពិពាហ៍ ដែលកូនស្រីពៅ ទើបតែមានអាយុ២ខែប៉ុណ្ណោះ។ ប្តីរបស់នាងជា មនុស្សញៀនស្រាណាស់ តែងហៅមិត្តភក្តិទៅអង្គុយ ព័ទ្ធវង់ជល់កែវនៅតៀមស្រាគ្មានលស់ថ្ងៃ ទាល់តែ ជំពាក់លុយចិនច្រើន គេឈប់ឱ្យជឿស្រាផឹកទៀត ទើបបែកវង់គ្នាទៅធ្វើការរកប្រាក់រៀងខ្លួន។ ចំណែក លុយកាក់ដែលប្តីរកបាន មិនសូវឱ្យប្រពន្ធទុកដាក់ ចិញ្ចឹមកូន ទិញម្ហូបអាហារឡើយ ដោយទុក

លោកជាម ប្លូច

ដាក់តែ ខ្លួនឯង យកទៅទិញស្រាប៉ាវភឿនបនផឹកអស់ៗ រហូតដល់យប់ជ្រៅស្រវឹងធ្លាក់ភ្នែកទើបចូលដល់ផ្ទះ បើប្រពន្ធមិនរៀបបាយទឹកឱ្យស្រួលបួល តែងរករឿង បង្កជម្លោះទាំងកណ្តាលយប់ ផ្អើលអ្នកជិតខាងភូមិ ផងរបងជាប់គ្នា រកពេលដេកពួនមិនបានឡើយ។ ហើយមានពេលខ្លះ ប្តីប្រើកម្លាំងបាយលើរូបរាងកាយ ប្រពន្ធ ប្រទះអីវាយហ្នឹង មិនថាដងពូថៅ ដំបង អង្កត់ឧស ឬអំបោសបោសដីឡើយ ធ្វើឱ្យជីវិតនាង រស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។
នាងថាវី បន្តឱ្យដឹងទៀតថា ប្តីនាងមិនត្រឹមតែប្រមឹក ចូលចិត្តរករឿងឈ្លោះវាយទាត់ធាក់លើប្រពន្ធ ហើមមុខ បែកមាត់ទេ ថែមទាំងមានតណ្ហាក្រាស់ ទៀត ឱ្យតែស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះតែងចាប់បង្ខំ ប្រពន្ធរួមភេទទាំងកំរោល ស្ទើររកពេលដេកពួនមិន បានឡើយ រហូតបានសម្រេច ទើបប្តីដេកលក់។ បើ នាងហ៊ានកិកកុកមិនព្រមផ្តល់ចំណីកាមគុណឱ្យស៊ី ចុក ច្បាស់ជាត្រូវផ្អើលទាំងកណ្តាលយប់។ សូម្បីតែ នាងទើបតែឆ្លងទន្លេកូនខ្ចីកំពុងដេកឆ្អើរភ្លើង ក៏ប្តីមិនលើក លែងឱ្យដែរ ដោយបានវាយដំចាប់បង្ខំរួមភេទ រហូតដល់ត្រើយលោកីយ៍ ទើបអស់ចិត្ត ដោយមិនបារម្ភ ពីប្រពន្ធទាស់សរសៃធ្លាក់ខ្លួនឈឺស្គមរីងរៃស្លាប់ចោល ឡើយ ធ្វើឱ្យនាងឈឺចាប់ជាខ្លាំង។

នាងវីម ថាវី

ទោះជាបងប្អូនស្តី ប្រដៅអប់រំយ៉ាងណា ក៏ប្តីមិនយកត្រចៀកស្តាប់ដែរ ធ្វើឱ្យនាងទ្រាំនឹងទង្វើប្រមាថមើលងាយរបស់ប្តីទៅ ទៀតមិនបាន ក៏រត់ទៅប្តឹងលោកមេភូមិឱ្យជួយអន្ត-រាគមន៍។ បន្ទាប់ពីអាជ្ញាធរហៅធ្វើការអប់រំពន្យល់ ណែនាំមក ឃើញថាប្តីរូបនេះមានការភ្ញាក់រលឹកកែ ខ្លួនខ្លះដែរ មិនប្រើកម្លាំងបាយលើរូបនាងទៀតឡើយ បានត្រឹមតែរអ៊ូរទាំប៉ុណ្ណោះ។ នៅពេលគេ ត្រឡប់មកពីផឹកស្រាវិញ លូនចូលដេកយ៉ាងស្រួល ដោយមួយរយៈកន្លះខែចុងក្រោយនេះ ប្តីមិនរករឿង ឬចាប់បង្ខំប្រពន្ធរួមភេទទាំងសរសៃខ្ចីដូចមុនទៀត ឡើយ ប៉ុន្តែយ៉ាងណា ក៏នាងនៅតាមដានសកម្មភាព ប្តីទៅទៀត បើប្តីព្រមកែខ្លួនដូចពេលនេះជាការប្រសើរ ណាស់។
លោកជាម ប្លូច ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានប្រព្រឹត្តអំពើមិនគប្បីលើប្រពន្ធមែន ហើយក្រោយពីមានការពន្យល់ណែនាំអប់រំពីចាស់ទុំ និងអាជ្ញាធរមូលដ្ឋានមក លោកខំកែខ្លួន មិនដើរតាម គន្លងចាស់ទៀតឡើយ តែលោកក៏សូមឱ្យប្រពន្ធ កែប្រែចំណុចអវិជ្ជមានរបស់ខ្លួន ត្រូវចេះគោរពប្តី មិនត្រូវជេរប្រមាថមើលងាយ ដៀលពូជអម្បូរប្តី ទៀតឡើយ។ ចំពោះរឿងរ៉ាវឈ្លោះប្រកែកគ្នាកន្លង មក ក៏មានប្រពន្ធជាអ្នកខុសដែរ ព្រោះទះដៃម្ខាង មិនឮទេ ទើបធ្វើឱ្យលោកទ្រាំមិនបាន ចេះតែជ្រុល ដៃប្រើកម្លាំងបាយព្រមាននាងខ្លះទៅ។

ផ្ទះលោកជាម ប្លូច និងនាងវីម ថាវី

បុរសជាប្តីរូបនេះបន្តថា ទោះជាលោកផឹកស្រា មែន ប៉ុន្តែលោកមានការទទួលខុសត្រូវលើគ្រួសារខ្ពស់ មិនដែលឱ្យប្រពន្ធកូនលំបាករឿងអត់បាយ ក្រហាយទឹកម្តងណាឡើយ ម៉្យាងទៀតលោកផឹកស្រា ក៏ដើម្បីបំបាត់ការឈឺឆ្អឹងឆ្អែងប៉ុណ្ណោះ។ តែយ៉ាងណា លោកនៅតែមានកំហុសធ្ងន់ធ្ងរ ដែលបានវ៉ៃដំ ចាប់បង្ខំប្រពន្ធរួមរ័កមេត្រីទាំងសរសៃខ្ចីកំពុងដេក ឆ្អើរភ្លើង ព្រោះតែស្រវឹងស្រាឱ្យភ្លើងតណ្ហាដឹកមុខ តែពេលនេះ លោកកែខ្លួនមិនប្រព្រឹត្តអំពើមិនគប្បី ដាក់ប្រពន្ធទៀតឡើយ។

លោកគង់ ដឿង

អ្នកស្រីជ័យ គីត អាយុ៤៧ឆ្នាំ ជាមីងបានឱ្យដឹងថា កន្លងមក ក្មួយប្រុសរបស់គាត់ខូចណាស់ ឱ្យ តែមានជាតិស្រាចូលពោះស្រវឹងធ្លាក់ភ្នែក លុះចូល ដល់ផ្ទះតែងរករឿងបង្កជម្លោះក្នុងគ្រួសារ ប្រើអំពើ ហិង្សាលើប្រពន្ធជាញឹកញាប់។ គាត់ស្តីប្រដៅអប់រំ យ៉ាងណា ក៏គេមិនយកត្រចៀកស្តាប់ឡើយ រហូត គាត់នឿយណាយលែងចង់រវីរវល់ជាមួយប្តីប្រពន្ធ ពួកគេទៀតទេ។

អ្នកស្រីជ័យ គីត

លោកគង់ ដឿង ជាអនុភូមិបានឱ្យដឹងថា ប្តី ប្រពន្ធរបស់នាងថាវី ពិតជាជួបរឿងរ៉ាវឈ្លោះប្រកែក គ្នាជាញឹកញាប់មែន។ ហើយនៅពេលស្រីជាប្រពន្ធ រត់មកប្តឹងផ្ទាល់មាត់ ដែលបុរសជាប្តីប្រើអំពើហិង្សា លើកចុងក្រោយនេះ លោកបាននាំចាស់ទុំចុះទៅ ដល់ផ្ទះភ្លាម ឃើញលោកប្លូច ជាប្តីស្រវឹងស្រាធ្លាក់ភ្នែក កំពុងស្រែកឡូឡាឡើងចាងតែម្នាក់ឯង។ តែសំណាង ដែលបុរសជាប្តីរូបនេះ ព្រមចូលខ្លួនមក ដោះស្រាយទទួលយកការអប់រំរបស់អាជ្ញាធរ និង ចាស់ទុំ ព្រមផ្តិតដៃធ្វើកិច្ចសន្យាកែខ្លួន។ ចាប់ពីថ្ងៃនោះ មកដល់ពេលនេះ ឃើញថារូបគេពិតជាបានព្យាយាម កែខ្លួនមែន។ បើបុរសជាប្តីកែខ្លួនបានប៉ុណ្ណឹងរហូត ជីវិតប្តីប្រពន្ធពួកគេគ្មានរឿងអ្វីត្រូវឈ្លោះប្រកែកវាយ តប់គ្នាទៀតទេ គ្រួសារនឹងមានសុភមង្គលជាមិនខាន…”៕

RELATED ARTICLES