Monday, December 23, 2024
Homeព័ត៌មានជាតិឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​៤​ខ្នង​ ទាំងយប់ នៅ​ស្រុក​ស្ទឹង​ត្រង់​

ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​៤​ខ្នង​ ទាំងយប់ នៅ​ស្រុក​ស្ទឹង​ត្រង់​

ខេត្ដកំពង់ចាម៖ នៅវេលាម៉ោង០៩ និង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅភូមិព្រៃសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអគ្គិភ័យលេបត្របាក់បំផ្លាញទាំងស្រុង ។

gffgfgs

បើតាមលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក មួយគ្រឿង បានចេញទៅជួយអន្តរាគមន៍ សហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងប្រជាពលរដ្ឋ រហូតគ្រប់គ្រងស្ថានការបានទាំងស្រុង នៅវេលាម៉ោង ប្រមាណ១០:៣០នាទី យប់ថ្ងៃដដែលនេះ។

fdfdfgs
កម្លាំងសមត្ថកិច្ចជាបាញ់ពន្លត់

គ្រោះអគ្គិភ័យខាងលើនេះ បានបំផ្លាញផ្ទះទាំង៤ខ្នង ខ្ទេចទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលយកចេញមិនទាន់ ក៏ត្រូវព្រះអគ្គីឆាបឆេះក្លាយជាផេសផង់ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះឡើយ ។ ចំណែកមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ ៕

gffhfs
រថយន្ដពន្លត់អគ្គិភ័យស្នងការ ជួយបាញ់

សុភ័ណ្ឌ

RELATED ARTICLES