Thursday, January 16, 2025
Homeសង្គម និងជីវិតតូចចិត្តឈឺ៦ឆ្នាំ ព្យាបាលមិនជា ចងកសម្លាប់ខ្លួនក្នុងទ្រុងមាន់

តូចចិត្តឈឺ៦ឆ្នាំ ព្យាបាលមិនជា ចងកសម្លាប់ខ្លួនក្នុងទ្រុងមាន់

ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ តូចចិត្តនឹងកើតមានជំងឺប្រចាំកាយរយៈពេល៦ឆ្នាំ ព្យាបាលមិនបានធូស្បើយ ក៏ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិតនៅក្នុងទ្រុងមាន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នៅ នៅចំណុចភូមិដងក្តា ឃុំជ្រៃធំ ស្រុករមាសហែក។

បុរសចំណាស់ដែលតូចចិត្តជំងឺប្រចាំកាយព្យាបាលមិនជា បែរជាចងកធ្វើអត្តឃាត មានឈ្មោះម៉ៅ វិន អាយុ៦១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពពីក្រុមគ្រួសារ ជនរងគ្រោះបានរៀបរាប់ប្រាប់ថា ជនរងគ្រោះ បានកើតមានជំងឺប្រចាំកាយរយៈពេលប្រមាណ៦ឆ្នាំមកហើយ ខណៈយកទៅព្យាបាលនិងផឹកថ្នាំសង្កូវដែរ តែមិនបានធូរស្រាលនោះទេ ។

នៅមុនកើតហេតុ ក្រុមគ្រួសារ និងកូនៗជាប់រវល់ទៅខាងក្រៅផ្ទះអស់ ដោយទុកឱ្យជនរងគ្រោះនៅចាំផ្ទះតែម្នាក់ឯង។ លុះពេលក្រុមគ្រួសារត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានសភាពស្ងាត់ជ្រងំខុសប្លែកពីធម្មតា ទើបមានការងឿងឆ្ងល់ ក៏ដើរមើលជុំវិញផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងទ្រុងមាន់ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យ ចុះមកពិនិត្យដល់ទីតាំងកើតហេតុតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលជំនាញ និងគ្រូពេទ្យចុះមកពិនិត្យភ្លាមៗ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងកពិតប្រាកដមែន មិនមែនជារឿងឃាដកម្មនោះទេ។ បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុម គ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES