Monday, December 23, 2024
Homeព័ត៌មានជាតិអាចារ្យA ​ហួស​ចិត្ត​ប្រពន្ធ​ចុង​លួច​ទៅ​ស្រលាញ់​ស្រី​ដូច​គ្នា ​ប្តឹង​នគរ​បាល​​ជួយ​អន្តរាគមន៍

អាចារ្យA ​ហួស​ចិត្ត​ប្រពន្ធ​ចុង​លួច​ទៅ​ស្រលាញ់​ស្រី​ដូច​គ្នា ​ប្តឹង​នគរ​បាល​​ជួយ​អន្តរាគមន៍

ខេត្ដកណ្តាលៈ នាយកគ្រប់គ្រងវិទ្យុABC និងជានាយកសាលាបង្រៀនបើកបរ២៣តុលា គឺលោក សេង ប៊ុនវេង ហៅអាចារ្យA អាយុ៧៧ឆ្នាំ មានការហួសចិត្តយ៉ាងខ្លាំង និងបានប្តឹងឲ្យសមត្ថកិច្ចនគរបាលខេត្តកណ្តាល ជួយអន្តរាគមន៍ ជុំវិញករណីស្ត្រីជាប្រពន្ធចុងរបស់លោក លួចទៅស្រលាញ់ស្រីដូចគ្នា ព្រមទាំងបានយករថយន្តម៉ាកហាយឡែនឌ័រទៅបកឡូហ្គោ២៣តុលាចេញដោយគ្មានការអនុញ្ញាតិ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះទៅសាកសួរអញ្ជើញស្ត្រីជាប្រពន្ធចុងអាចារ្យA ឲ្យចូលខ្លួនទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាល កាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ខណៈដែលស្ត្រីជាប្រពន្ធចុងអាចារ្យAកំពុងនៅកន្លែងបិតស្គុត តាមបណ្តោយផ្លូវលេខ១១០ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅបានឲ្យដឹងថា ស្ត្រីជាប្រពន្ធចុងអាចារ្យAនោះមានឈ្មោះ កេត រដ្នា អាយុ២៨ឆ្នាំ បានស្រលាញ់គ្នាជាមួយអាចារ្យAអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយរហូតមានកូនម្នាក់នៅក្នុងបន្ទុក ។ រថយន្តដែលត្រូវបាននាកេត រដ្ឋា បើកយកទៅឲ្យជាងបកឡូហ្គោនោះម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AB-5605 ។ រថយន្តនេះមានកាតគ្រីឈ្មោះនាង កេត រដ្ឋា  បានន័យថា អាចារ្យAជាអ្នកទិញឲ្យហើយដាក់ឈ្មោះនាង ពេលមានរឿងប្រេះឆានាង កេត រដ្ឋា លួចទៅស្រលាញ់ស្រីដូចគ្នា ទើបអាចារ្យAប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ ដោយតម្រូវឲ្យនាង កេត រដ្ឋា ផ្ទេរសិទ្ធទៅទុកឲ្យកូនវិញ ។

fbvhbfgb
ពេលកំពុងកើតហេតុ

ប្រភពដដែលបានបន្តថា រថយន្តហាយឡែនឌ័រខាងលើនេះ ត្រូវបានបិតឡូហ្គោ២៣តុលា និងបានរក្សាទុកនៅសាខាសាលបង្រៀនបើកបរ២៣តុលាក្រុងតាខ្មៅ ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នាង កេត រដ្ឋា បានទៅបើករថយន្តនេះចេញពីសាខា២៣តុលា បាត់មួយយប់មិនឃើញយករថយន្តទុកដូចសព្វមួយដង ។ លុះដល់វេលាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ប្រធានគ្រប់គ្រងសាខាបានឆែកGPSឃើញទីតាំងរថយន្ត ក៏តាមទៅមើលឃើញកំពុងឲ្យជាងបកឡូហ្គោ២៣តុលាចេញ ។ ភ្លាមនោះប្រធានគ្រប់គ្រងសាខាបានទំនាក់ទំនងទៅកាន់អាចារ្យA ហើយអាចារ្យAក៏បានទំនាក់ទំនងប្តឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឲ្យជួយអន្តរាគមន៍ឃាត់រថយន្តទុក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ។

ឆ្លើយតបតាមបណ្តឹងរបស់អាចារ្យA សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះទៅអញ្ជើញស្ត្រីជាប្រពន្ធឲ្យចូលខ្លួនទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយសារពេលទៅដល់ប៉ុស្តិ៍យប់ពេក សមត្ថកិច្ចបានឃាត់រថយន្តទុកនៅទីតាំងប៉ុស្តិ៍និងអនុញ្ញាតិឲ្យនាង កេត រដ្ឋា ត្រឡប់ទៅលំនៅឋានវិញ ។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះសមត្ថកិច្ចបានកោះហៅនាង កេត រដ្ឋានិងតំណាងអាចារ្យA ចូលដោះស្រាយគ្នា រហូតដល់វេលាម៉ោង១០ថ្ងៃដដែលនេះនៅពុំទាន់មានដំណោះស្រាយជាក់លាក់នៅឡើយ ។ ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មាននគរធំពុំអាចសុំធ្វើអត្ថាធិបាយណាមួយពីភាគីនាង កេត រដ្ឋា និងលោកតាអាចារ្យAបានទេ ៕

សិលា

 

RELATED ARTICLES