ខេត្ដបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងបាត់ដំបង ចាប់បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះចំណុចក្រុមទី០៨ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោក សំ វីឡុង មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី០៨ ភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានក្រុមជនសង្ស័យ២នាក់ បានធ្វើសកម្មភាពបានលួចគាស់ផ្ទះ ជនរងគ្រោះឈ្មោះ ពែល អមរា អាយុ៣៧ ឆ្នាំ មុខរបរមន្រ្តីអាវុធហត្ថ ។
លោកបន្ដថា បន្ទាប់ពីបានដឹងព័ត៌មាននេះហើយ កម្លាំងជំនាញបានស្រាជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ លឹម ចិន្តា ហៅដា អាយុ៣២ឆ្នាំ ចំណែកបក្ខម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។
លោកបានបញ្ជាក់ថា សម្ភារៈដែលបាត់បង់មាន ទូរស័ព្ទ១គ្រឿង ម៉ាកiPhone ក្រវិលប្លាទីន២គូ ត្បូង២គ្រាប់ និងកាំបិតកាប់សាច់ជ្រូក១ ផងដែរ។ បើតាមឆ្លើយសារភាព របស់ជនសង្ស័យ បញ្ជាក់ថា ខ្លួនគ្រាន់តែជាអ្នកចូលរួម និងមើលផ្លូវតែប៉ុណ្ណោះ ឯជនដៃដល់ ធ្វើសកម្មភាពមិនស្គាល់ឈ្មោះទេ ហើយបានយកសម្ភារៈរត់គេចខ្លួនបាត់ហើយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអាវុធកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕