Monday, December 23, 2024
Homeព័ត៌មានជាតិខ្លាំង​ក្នុង​ចំណោម​ខ្សោយ លោក​សួន សេរីដ្ឋា ថា​ឲ្យ​សម្តេច​ហ៊ុន សែន

ខ្លាំង​ក្នុង​ចំណោម​ខ្សោយ លោក​សួន សេរីដ្ឋា ថា​ឲ្យ​សម្តេច​ហ៊ុន សែន

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ជាមនុស្សមានសមត្ថភាពតែម្នាក់ ក្នុងចំណោមមនុស្សគ្មានសមត្ថ- ភាពរាប់រយនាក់ នៃគណៈរដ្ឋមន្ត្រីកម្ពុជា។ ពោលគឺខ្លាំងក្នុងចំណោមខ្សោយ។

លោកសួន សេរីរដ្ឋា បានសេសេរនៅក្នុង  ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ថា “ពេលនេះលោកហ៊ុន សែន បានក្លាយទៅជាមនុស្សដែលមានសមត្ថភាព តែម្នាក់ ដែលលេចធ្លោក្នុងចំណោមមនុស្សដែល គ្មានសមត្ថភាពរាប់រយនាក់ នៃគណៈរដ្ឋមន្ត្រី របស់គាត់ 1

យើងជាពលរដ្ឋខ្មែរ មើលឃើញច្បាស់ ហើយថា បច្ចុប្បន្ននេះ សូម្បីតែរឿងតាស៊ីក្លូ រឿង ម៉ូតូលក់ពងមាន់អាំង រឿងបាយក្តាំងបាយកក និងរឿងផ្លុំកញ្ចែចរាចរណ៍ ព្រមទាំងរឿងកណ្តៀរ ពូនដី ខ្មូតស៊ីឈើផ្សេងទៀត ក៏ទាល់តែដល់ លោកហ៊ុន សែន ដែរ ទើបដោះស្រាយចេញ ។ ដូច្នោះហើយបានជាពលរដ្ឋខ្មែរ ជនរងគ្រោះ គ្រប់គ្នាខំសម្រុកធ្វើយ៉ាងណារកមធ្យោបាយ បញ្ជូនរឿងឈឺចាប់ រឿងអយុត្តិធម៌របស់ខ្លួនឱ្យ បានទៅដល់ដៃរបស់លោកហ៊ុន សែន ជានា- យករដ្ឋមន្ត្រី។ ដូចនេះ ក៏បានធ្វើឱ្យទីផ្សាររត់- ការឯកសារ រត់ការសំណុំរឿង គឺឡើងថ្លៃត្រូវ ប៉ាន់ចំពោះមន្ត្រីឡេមឡឺម អែបអប នៅជិត លោកហ៊ុន សែន ដើម្បីទទួលផលកម្រៃជើង- សានោះផងដែរ ។

នេះជាភាពលេចធ្លោខ្ពស់ត្រដែតរបស់ លោកហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលក្លាយជាមនុស្សមានសមត្ថភាពតែម្នាក់គត់ នៅក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីរាប់រយ នាក់ដែលគ្មានសមត្ថភាព។ មនុស្សខ្លាំងនៅក្នុង ចំណោមអ្នកខ្សោយ អ្នកមានសមត្ថភាពនៅ ក្នុងចំណោមអ្នកអត់សមត្ថភាព អ្នកពូកែនៅ ក្នុងចំណោមអ្នកល្ងង់ អ្នកខ្ពស់ជាងគេ នៅក្នុង ចំណោមអ្នកទាប គឺជានាយករដ្ឋមន្ត្រីស្រុកខ្ញុំ!”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកសួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” ថា ប្រជាពលរដ្ឋម្ចាស់ឆ្នោត ត្រូវចេះ ជ្រើសអ្នកដឹកនាំដែលខ្លាំងក្នុងចំណោមអ្នកខ្លាំង មិនអ្នកនយោបាយខ្លាំងក្នុងចំណោមអ្នកខ្សោយ នោះឡើយ។

លោកសួន សេរីរដ្ឋា បានមានប្រសាសន៍ ថា “ដូចខ្ញុំបញ្ជាក់នៅក្នុងទំព័រហ្វសផ្លូវការរបស់ ខ្ញុំអ៊ីចឹង គឺថាយើងឃើញ យើងដឹងហើយ គឺថា គណៈរដ្ឋមន្ត្រីរាល់ថ្ងៃនេះ វាមានចំនួនសមាជិក គណៈរដ្ឋមន្ត្រីវាច្រើនជាងចំនួនសមាជិកសភា ទៅទៀត ក៏រឿងគ្រប់សព្វបែបយ៉ាងទាំងអស់ គឺវាអត់មានសមត្ថភាពដោះស្រាយ ពលរដ្ឋ សូម្បីតែមនុស្សអ្នករងគ្រោះដោយអំពើអយុត្តិ-  ធម៌ក្នុងសង្គម អ្នកក្រីក្រ អត់បាយអត់ទឹកអី ទាំងអស់ហ្នឹង អ្នកណាក៏ប្រាថ្នាថា យករឿង របស់ខ្លួនហ្នឹងឱ្យបានដល់ដៃលោកហ៊ុន សែន ដែរ អាចបានដោះស្រាយបាន។ នេះបញ្ជាក់ ឱ្យឃើញថា លោកហ៊ុនសែន ហ្នឹង គាត់ដូចពូកែ ម្នាក់ ក្នុងចំណោមមនុស្សល្ងង់រាប់រយនាក់ គឺជា អ្នកខ្លាំងម្នាក់ នៅក្នុងចំណោមមនុស្សខ្សោយ រាប់រយរាប់ពាន់នាក់។ អ៊ីចឹងគឺគណៈរដ្ឋមន្ត្រី ទាំងមូល រដ្ឋាភិបាលទាំងមូលហ្នឹង គឺថា មាន មនុស្សខ្លាំងក្នុងចំណោមអ្នកខ្សោយទៅដឹកនាំ ប្រទេសមិនមនុស្សខ្លាំងក្នុងចំណោមអ្នកខ្លាំងទេ គឺអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ អ្នកមាន សមត្ថភាពក្នុងចំណោមអ្នកអសមត្ថភាព មិន- មែនអ្នកមានសមត្ថភាពក្នុងចំណោមអ្នកមាន សមត្ថភាពដូចគ្នាទេ។ ហេតុដូច្នេះហើយ បាន ជាក្នុងប្រទេសរបស់យើងហ្នឹង ការដឹកនាំ វា ទៅមុខអត់រួច ទោះបីកម្ចីបរទេសរាប់លានដុល្លារ ជំនួយបរទេសរាប់លានដុល្លារ ប្រើប្រាស់ ថវិកាជាតិ បំផ្លាញអស់ធនធានធម្មជាតិ នៅក្នុង ប្រទេស ព្រៃឈើ រ៉ែ ភ្នំ មាស គ្រប់សព្វបែប យ៉ាង គឺរលាយជិតអស់ហើយ ប៉ុន្តែអភិវឌ្ឍន៍ ទៅមុខវាអត់រួច ហើយពលរដ្ឋនៅតែក្រីក្រ អយុត៉្តិធម៌សង្គម ដែលកើតឡើងនៅក្នុងប្រទេស របស់យើងនេះ នៅតែមិនអាចដោះស្រាយបាន គឺដោយសារអ៊ីចឹង។ ដូច្នេះបើយើងប្រៀបធៀប ទៅសិស្សពូកែក្នុងចំណោមពឱ្យអ្នកល្ងង់ វាមិន មែនជាសិស្សឆ្លាតទេ ហើយអ្នកដឹកនាំដែលខ្លាំង ក្នុងចំណោមអ្នកខ្សោយ ក៏មិនមែនជាអ្នកដឹកនាំ ពូកែដែរ។ អ៊ីចឹងហើយគឺថា អ្វីៗទាំងអស់ ចំណាត់ការគ្រប់សព្វបែបយ៉ាងគឺឃើញតែលោក ហ៊ុន សែន គាត់ធ្វើ ហើយដោះស្រាយតែម្នាក់ ឯងអ៊ីចឹងទៅ ហើយមែនទែន គឺថា ក្រុមការងារ របស់គាត់ គណៈរដ្ឋមន្ត្រីរបស់គាត់ ក្រុមការងារ របស់គាត់ ក្រសួងនីមួយៗហ្នឹង គឺថាតែងតាំង បង្កើតក្រុមការងារហ្នឹង សម្រាប់អង្គុយតាមដាន ក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីអ៊ីចឹងទៅ។ អ៊ីចឹងគឺថា វាអត់មានអ្នកធ្វើកិច្ចការអីទាំង- អស់។ នៅក្នុងប្រទេសប្រជាធិបតេយ្យ ប្រទេស ដែលគេអភិវឌ្ឍ គឺថាគេបែងចែកអំណាចដាច់ ដោយឡែកក្រសួងនីមួយៗ មុខនាទីគណៈរដ្ឋ- មន្ត្រី គឺថាគេទទួលខុសត្រូវចំពោះកិច្ចការនៅ ក្នុងក្របខ័ណ្ឌនៅក្នុងកិច្ចការដែលគេទទួលខុស- ត្រូវរៀងៗខ្លួន។ នាយករដ្ឋមន្ត្រី ឬប្រធានាធិបតី ដែលជាប្រធានគណៈរដ្ឋមន្ត្រី គឺដាក់ផែនការ ត្រួតពិនិត្យផែនការ និងវាយតម្លៃផែនការ ដឹកនាំរដ្ឋ ដឹកនាំប្រទេស ប៉ុន្តែនេះគឺថាយើង ឃើញហើយ សូម្បីតែរឿងតាស៊ីក្លូ ឬអ្នកលក់ ពងមាន់អាំង រឿងអីក៏ដោយ គឺថា លោកហ៊ុន សែន ដោះស្រាយទាំងអស់ ហើយក្រុមខុទ្ទ- កាល័យសមាជិកជំនួយការខុទ្ទកាល័យរបស់ លោកហ៊ុន សែន វាក្លាតទៅជាជនដែលមាន អំណាចជាងរដ្ឋមន្ត្រីកាន់ក្រសួងទៅទៀត មែន ទែន រយៈកាលកន្លងមក គឺថាជំនួយការនា- យករដ្ឋមន្ត្រី ទៅអង្គុយជាមួយរដ្ឋមន្ត្រី គឺរដ្ឋ- មន្ត្រីហ្នឹងអត់ហ៊ានជាមួយជំនួយការនាយករដ្ឋ- មន្ត្រីទេ។ ជំនួយការនាយរដ្ឋមន្ត្រី ទៅអង្គុយ ជាមួយចៅខេត្ត គឺចៅខេត្តហ្នឹងអត់ហ៊ានជាមួយ ជំនួយការនាយករដ្ឋមន្ត្រីទេ។ អ៊ីចឹងគឺថា ជា ជំហានឱ្យរលាយហើយ រលំទៀត វាអត់មាន អីទៅមុខកើតទេ។ នៅក្នុងប្រទេសប្រជា- ធិបតេយ្យសេរី ប្រទេសដែលគេរៀបចំប្រព័ន្ធ គ្រប់គ្រងតាមនីតិរដ្ឋ គឺថា អ្នកដឹកនាំរដ្ឋម្នាក់ គេគ្មានពេលវេលាទៅធ្វើកិច្ចការកំប៉ិកកំប៉ុកទេ គេមានតែពេលវេលាគិតថា ដាក់ផែនការធំៗ សម្រាប់ប្រទេសជាតិ ត្រួតពិនិត្យផែនការ និង វាយតម្លៃដល់មន្ត្រីក្រោមឱវាទរបស់គេធ្វើការ បានលទ្ធផលយ៉ាងម៉េចហើយ ដើម្បីវាយតម្លៃ សមត្ថភាពមន្ត្រីរបស់គេ ដើម្បិរើសមន្ត្រីមាន សមត្ថភាពឱ្យចូលធ្វើការ ប៉ុន្តែអ្វីដែលកើតឡើង នៅក្នុងប្រទេសខ្មែរ គឺមិនត្រឹមតែមន្ត្រីថ្នាក់ក្រោម ទេ គឺថាគណៈរដ្ឋមន្ត្រីអសមត្ថភាព នៅក្នុង ការដោះស្រាយ នៅក្នុងការគ្រប់គ្រងផែនការ  នៅក្នុងការទទួលខុសត្រូវក្រសួងរបស់ខ្លួន”។

លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្ត ថា “អ្វីដែលខ្ញុំចង់បញ្ជាក់ គឺសុំឱ្យពលរដ្ឋទាំង- អស់គ្នា យើងនាំគ្នាតាមដានប្រមើលមើល ហើយ យើងកុំឱ្យស៊ីជោរជាមួយនឹងអ្នកនយោបាយ ដែលកំពុងតែត្រូវការឱ្យពលរដ្ឋបញ្ជោរ យើងត្រូវ មើលអំពីដំណោះស្រាយ យើងត្រូវមើលឆន្ទៈនៃ ការដឹកនាំ និងសមត្ថភាពអ្នកដឹកនាំ។ ដូច្នេះ យើងឃើញហើយពលរដ្ឋទាំងអស់គ្នានៅក្នុង ប្រទេស គឺយើងត្រូវតែធ្វើជាជោគវាសនាប្រទេស នេះយើងមិនត្រូវធ្វើកញ្ជះនយោបាយរបស់អ្នក- នយោបាយ ឬក៏របស់អ្នកដឹកនាំណាទេ ដើម្បី ឱ្យប្រទេសរបស់យើងអាចឈានទៅមុខទាន់ ប្រទេសនានានៅក្នុងតំបន់ ដែលហៅថា ប្រទេស អភិវឌ្ឍន៍នោះ គឺយើងត្រូវតែរើសឱ្យបានអ្នក- ដឹកនាំខ្លាំងក្នុងចំណោមអ្នកខ្លាំង។ ដើម្បីបាន អ្នកដឹកនាំខ្លាំងក្នុងចំណោមអ្នកខ្លាំង វាទាល់តែ យើងជំរុញឱ្យបេក្ខជននាយករដ្ឋមន្ត្រីពីគ្រប់បក្ស ហ្នឹង គឺថាឡើងប្រកួតប្រជែងជាសាធារណៈ នៅក្នុងវេទិកាសាធារណៈ ដើម្បីដោះស្រាយ បញ្ហា ដើម្បីឆ្លើយនឹងសំណួររបស់ពលរដ្ឋ។ បើ- សិនជាបេក្ខជននាយករដ្ឋមន្ត្រីពីគ្រប់បក្ស ពីបក្ស កានអំណាចពីបក្សដែលមានសំឡេងក្នុងសភា ពីបក្សដែលមិនទាន់មានសំឡេងក្នុងសភា នៅ តែគេចវេះមិនព្រមឡើងវេទិកាសាធារណៈ  តទល់គ្នា ដើម្បីប្រកួតប្រជែងសមត្ថភាពគ្នាទេ អាហ្នឹងគឺថាមេដឹកនាំទាំងអស់នោះ គឺខ្លាំង ក្នុងចំណោមអ្នកខ្សោយ ខ្លាំងក្នុងចំណោមអ្នក អន់ហ្នឹង គឺថាមិនអាចដឹកនាំប្រទេសទៅមុខ ទេ។ អ៊ីចឹងពលរដ្ឋខ្មែរយើងតោងពង្រឹងស្មារតី ភាពជាម្ចាស់ការរបស់ខ្លួន គឺត្រូវធ្វើម៉េចសម្រេច វាសនាអ្នកនយោបាយបាន ហើយកុំចេះតែឃើញ អ្នកនយោបាយប្រជាភិថុតិ ចុះមកធ្វើជាជិះ ម៉ូតូលក់ពងមាន់អាំង ចុះមកធ្វើជាអ្នកជួយ តាស៊ីក្លូ ចុះមកឱបក្មេងក្មាងតាមស្រុកតាមភូមិ  គិតថាអ្នកនោះល្អ អាហ្នឹងជានយោបាយប្រជា- ភិថុតិ បោកប្រាសរបស់អ្នកដឹកនាំអសមត្ថភាព ទេ”៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES