Friday, May 3, 2024
Homeព័ត៌មានជាតិលោកប្តីទី២ ទោះអត់ស៊ីក៏ខ្លាំងយប់

លោកប្តីទី២ ទោះអត់ស៊ីក៏ខ្លាំងយប់

បុរសអ្នកមានៗខ្លះ នៅទីក្រុង បរិភោគសាច់ជ្រូក សាច់គោ កំដរដោយស្រាបៀររាល់ថ្ងៃ បែរជាត្អូញត្អែរថា គាត់គ្មានកម្លាំង តណ្ហា មិនអាចបម្រើដៃគូស្នេហ៍បាន។ ផ្ទុយទៅវិញ ស្ត្រីម្នាក់ នេះ អះអាងថា លោកប្តីទី២ របស់នាង ស៊ីតែក្តាមខ្យង កំពឹស ប្រហុក ផ្អករាល់ថ្ងៃ ជួនកាលអំបិលបុកម្ជូរក៏មានដែរ ដឹងអី! លោកប្តីនេះខ្លាំងយប់ ធ្វើឱ្យនាងទប់មិនជាប់…។

នាងពៅ មី អាយុ៣៨ឆ្នាំ រស់នៅភូមិ កែវមុនី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បាន រៀបរាប់ថា រូបនាងជាកូនច្បងក្នុងចំណោមបងប្អូន ៨នាក់ ឪពុកម្តាយស្លាប់ចោលអស់ហើយ។ នាង ជាកូនកសិករក្រីក្រ ទើបគ្មានលទ្ធភាពចូលរៀននឹង គេ ដោយសាលារៀននៅឆ្ងាយផងនោះ ក៏ក្លាយជា អនក្ខរជន សូម្បីអក្សរ១តួក៏មិនចេះផង។ ទោះជា មិនចេះអក្សរក៏នាងមានជំនាញខាងដកស្ទូង ច្រូត កាត់ រកត្រី បេះបន្លែស្ទាត់ណាស់ និងតែងដើរស៊ីឈ្នួលជួលព័ទ្ធគេតាំងពីអាយុ១៣ឆ្នាំ។ លុះចូល វ័យ១៨ឆ្នាំ ដោយសាររូបឆោមគ្រាន់បើដែរ មិន ចាញ់ក្រមុំៗក្នុងភូមិ ក៏មានកំលោះៗតាមស្រលាញ់ ច្រើនដែរ ក្នុងនោះក៏មានកំលោះម្នាក់ឈ្មោះសន ខ្លូ អាយុបងនាង៣ឆ្នាំ នៅស្រុកនេះដែរ តាមស្នេហ៍ នាងស្អិតជាងគេ។ ក្រោយមក នាងក៏យល់ព្រម រៀបការជាមួយគេទៅ ដោយចាប់ដៃគ្នាប្រកប របរធ្វើស្រែចម្ការ ស៊ីឈ្នួលគេ និងបង្កើតបានកូន៤នាក់ (ប្រុស៣ ស្រី១) ជាចំណងនិស្ស័យ។ ក្រោយមក ដោយសារប្តីនេះលួចមានប្រពន្ធចុង ក៏មានជម្លោះ ក្តៅគគុក ធ្វើឱ្យនាងទ្រាំមិនបានក៏សម្រេចចិត្តចែកផ្លូវ គ្នាដើរទៅ ដោយរូបនាងជាអ្នកគ្រប់គ្រងកូនទាំង៤នាក់។

លោកហ៊ិន នឿន

នាងពៅ មី បន្តទៀតថា លុះចូលមកដល់ឆ្នាំ ២០១៦ ក៏មានបុរសពោះម៉ាយ៤នាក់ រស់នៅភូមិឃុំ ជាមួយគ្នាឈ្មោះហ៊ិន នឿន អាយុបងនាង៧ឆ្នាំ ព្យាយាមស្ទាក់ផ្លូវលួងលោមសុំស្នេហ៍ពីនាងយ៉ាងទទូច។ ដោយមើលឃើញថា បុរសនេះអភ័ព្វគូដូចគ្នា និង មានអាកប្បកិរិយាស្លូតបូត សុភាពរាបសាផងនោះ នាងក៏ប្រថុយសែនព្រេនយកគេជាប្តីទៅ ដើម្បីឱ្យ មានបង្អែកក្នុងជីវិត។ តាំងពីបានប្តីទី២នេះ កាលណា មក គឺរឿងលើគ្រែ គាត់ខ្លាំងជាងប្តីទី១ឆ្ងាយណាស់ សឹងថាគ្មានលស់រំលងមួយយប់ណាទេ សូម្បីតែ ពេលនាងមានរដូវក៏មិនសូវបានរួចខ្លួនដែរ។ តាមពិត ដោយសារប្តីនេះ ធ្លាប់ផឹកថ្នាំប៉ូវលិង្គពីមុនមក ទោះជាផ្អាកផឹកក៏ឥទ្ធិពលថ្នាំនៅពេញខ្លួន ទើបនាងរួមរស់ ជាមួយគេបាន១ខែ ឡើងចត់បាយតែម្តង។ កម្លាំងប្តី នេះមិនដឹងមកពីណាទេ ទោះជាបង្កើតបានកូន២ នាក់ ក៏កាន់តែខ្លាំងទៅៗ ទប់មិនជាប់។

នាងពៅ មី និងប្តីទី២ ជាមួយកូនៗ

នាងពៅ មី បន្តទៀតថា ជីវភាពគ្រួសារនាងគ្មាន អ្វីជាដុំកំភួនទេ ត្រឹមតែមានអង្ករច្រកឆ្នាំងប៉ុណ្ណោះ ឯម្ហូបនោះមានតែ ក្តាមខ្យង កំពឹសត្រី ផ្អកប្រហុក ព្រោះគ្មានលុយទិញសាច់ជ្រូក សាច់គោដូចគេ។ ទោះជាម្ហូបគ្មានជីវជាតិ ក៏ប្តីនៅតែខ្លាំងយប់ បើនាងហ៊ាន តែបណ្តោយ១យប់៣ដងក៏មិនស្កប់ដែរ ម៉្លោះហើយ ទាល់តែច្រានទ្រូងចេញទើបបាន។ ទោះជាប្តីខ្លាំងយប់ យ៉ាងណា ក៏នាងនៅតែតស៊ូជានិច្ច ព្រោះចរិតគេស្លូតបូតទេ ទោះជានាងមិនព្រមឱ្យរួមរ័ក ក៏គេមិនដែលវ៉ៃតប់អ្វីដែរ ហើយ ព្រឹកឡើង គេចេញទៅធ្វើការឆ្ងាយៗ វិលមកវិញចេះថ្នមនាង មិនឱ្យឃ្នើសចិត្ត វាទាស់ត្រង់ខ្លួនឯងខ្សោយពេកទប់ប្តីមិនជាប់។

នាងពៅ មី ជាមួយកូនៗ

ដោយឡែក លោកហ៊ិន នឿន អាយុ៤៥ឆ្នាំ ជាប្តី បាន ឱ្យដឹងថា លោកធ្លាប់មានប្រពន្ធទី១ ឈ្មោះនី អាយុស្របាល គ្នា យកគ្នាបានកូន៤នាក់ ប្រពន្ធនោះ ក៏ស្លាប់ចោលទៅ។ លោក នៅពោះមា់យកាយរងាបានមួយរយៈ លុះចូលមកដល់ឆ្នាំ ២០១៦ បានឃើញអ្នកមេម៉ាយពៅ មី សាច់នៅខ្ចី ក៏ពេញចិត្ត ពេញថ្លើមតាមលួងលោមសុំស្នេហ៍ រហូតបានសែនព្រេន យកគ្នាជាប្តីប្រពន្ធទៅ។ លោកសារភាពថា ពិតជាធ្លាប់ផឹកថ្នាំ ប៉ូវលិង្គ ពិតប្រាកដមែន ទោះជាផ្អាកផឹក ក៏ជាតិថ្នាំនោះនៅពេញ ខ្លួន លុះបានរួមដំណេកជាមួយប្រពន្ធសាច់ខ្ចី ក៏ទទួលស្គាល់ថា កម្លាំងខ្លួនមិនដឹងមកពីណាទេ យូរៗណាស់ រហូត ដល់ប្រពន្ធច្រានទ្រូងចេញ។ ទោះជាលោកចេញ ទៅធ្វើកម្មករ អស់កម្លាំង

យ៉ាងណា លុះមកដល់ផ្ទះ ប៉ះសម្លម្ជូរត្រកួន បង់ខួរក្តាម ឬកំពឹស ធ្វើឱ្យកម្លាំង កើនឡើងដូចគោឡើងក ដោយមានសមត្ថភាព៣ ទៅ៤ដង ក្នុងមួយយប់។ ទោះជាលោកខ្លាំងយ៉ាងណា ក៏ស្គាល់ទុក្ខធុរៈប្រពន្ធដែរ មិនដែលបង្ខំនាងទេ គឺបើនាងឱ្យដោយស្រួល ក៏ចាត់ចែងតាមដំណើរទៅ តែបើនាងបញ្ឈប់ត្រឹមកណ្តាលទី ក៏ស៊ូទ្រាំប្រះខ្លួន សម្ងំបិទភ្នែកដេកលក់ទៅ។ លោកក៏សូមផ្តាំផ្ញើដល់ បុរសទាំងឡាយ ដែលធ្លាប់ផឹកថ្នាំប្ញសឈើប៉ូវលិង្គ ឬកំពុងតែផឹកនោះ ឱ្យចេះយោគយល់ដល់ប្រពន្ធ ផង ព្រោះអាថ្នាំនោះ អត់បានទេ បើបង្ខំខ្លាំងច្បាស់ជា ប្រពន្ធបាក់រលាក់ស្គាំងស្គម សល់តែស្បែកដណ្តប់ ឆ្អឹងមិនខាន។

លោកផា សុភក្ត្រ័

លោកផា សុភក្ត្រ័ អាយុ៣២ឆ្នាំ និងនាងភី ភា អាយុ២៧ឆ្នាំ ជាក្មួយប្រសា និងជាក្មួយស្រីរបស់ លោកហ៊ិន នឿន បានឱ្យដឹងស្របគ្នាថា លោកពូម្នាក់ ហ្នឹងតាំងពីបានប្រពន្ធទី២មក ឃើញតែប្រពន្ធមុខជូរ រហូត។ ទោះជាបង្កើតបានកូន២នាក់ ក៏មីងពៅ មី ត្អូញត្អែរមិនចង់ដេកជិតប្តី តែគាត់មិនព្រមលែងទេ ដល់ឈ្លេចសួរទៅថា មកពីពូខ្លាំងពេក។ ប្តីរបស់ នាងក៏ធ្លាប់ផឹកថ្នាំប៉ូវហ្នឹងដែរ ឃើញថា ខ្លាំងណាស់ លុះនាងខ្លាចទាស់ស្លាប់ ក៏បញ្ឈប់ប្តីលែងឱ្យផឹកទៅ។

នាងភី ភា

គួរបញ្ជាក់ថា ថ្នាំប្ញសឈើ សំបកឈើ សម្រាប់ យកមកផ្សំជាឱសថប៉ូវកម្លាំងតណ្ហានោះ មានច្រើន មុខ ដូចជាប្ញសក្របីជល់ដី ក្របីត្រោស ជាដើម ដែល មនុស្សសម័យនេះ មិនសូវស្គាល់ វៀរលែងតែគ្រូផ្សំ ថ្នាំ។ ប្ញសឈើ សំបកឈើទាំងនោះ ត្រូវយកមក ចិញ្ច្រាំចូលគ្នា ដាំនឹងឆ្នាំងដី ផឹក១ថ្ងៃ ៣ដង ដោយប្រើ ត្រឡោកសម្រាប់ដងផឹក ហើយផឹកអស់តែ១ឆ្នាំង មានប្រសិទ្ធភាពលើសថ្នាំពេទ្យទៅទៀត។ ទោះយ៉ាងណា គូស្វាមីភរិយារស់ក្នុងភាពក្រីក្រ មិនគួរប្រើថ្នាំ នេះទេ ព្រោះបើប្តីខ្លាំងពេក ប្រពន្ធទប់មិនជាប់នាំឱ្យ កើតរោគទាស់សរសៃស្គាំងស្គមរីងរៃ ណាមួយហូប តែក្តាមខ្យង ផងនោះ មិនត្រូវប្រើថ្នាំនេះទេ ឬថា បុរស ជាប្តីត្រូវទុកឱ្យកម្លាំងកាយកើតឡើងដោយធម្មជាតិវិញ ទើបមិនទាស់គ្នាជាមួយភរិយា”៕

RELATED ARTICLES