Friday, January 31, 2025
Homeសន្ដិសុខសង្គមរួមរ័កក្មេងស្រីបានម្តង រត់ចោលស្រុក២ឆ្នាំ វិលវិញជាប់ខ្នោះ

រួមរ័កក្មេងស្រីបានម្តង រត់ចោលស្រុក២ឆ្នាំ វិលវិញជាប់ខ្នោះ

ខេត្តកំពង់ចាម ៖ យុវជនស្ទើរភ្លើងម្នាក់ បានលួងលោមក្មេងស្រីជាអនីតិជនម្នាក់ រួមរ័កមេត្រីជាមួយគ្នា រហូតដល់បានសម្រេចម្តង រួចក៏បានរត់គេចខ្លួនចេញពីស្រុកកំណើតបាត់ស្រមោល លុះ២ឆ្នាំក្រោយមក ភ្លេចខ្លួន ក៏វិលត្រឡប់ចូលស្រុកវិញ ដឹងអី ត្រូវប៉ូលិសចាប់វ៉ៃខ្នោះជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវល្បួងក្មេងស្រីជាអនីតិជនមិនទាន់គ្រប់អាយុរួមរ័កមេត្រីនេះ បានកើតឡើង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ នៅចំណុចភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានព្យាយាមរត់គេចខ្លួនអស់រយៈពេល២ឆ្នាំ ទើបលប វិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកា កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខធនាគារជាតិខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

យុវជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហេង ដារា អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ចំណែកក្មេងស្រីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្ថិតក្នុងវ័យជាអនីតិជននៅឡើយ និងមាន លំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងកំលាងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងកំលាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដោយបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៩១៦ព-ស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ចេញដោយ លោកសោ សុតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ជនសង្ស័យឈ្មោះហេង ដារា បានធ្វើសកម្មភាពល្បួងនាំក្មេងស្រីជាអនីតិជនម្នាក់ រួមរ័កមេត្រីរហូតដល់បានសម្រេច នៅចំណុចភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ លុះពេលធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចចេញពីមូលដ្ឋានខាងលើ និងព្យាយាមសម្ងំលាក់ខ្លួន អស់រយៈពេល២ឆ្នាំ។ ចំណែកក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតដល់រៀបចំកសាងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូង និងត្រូវចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនជនសង្ស័យខាងលើទៀតផង។

ប្រភពខាងលើបញ្ជាក់ថា រហូតមកដល់វេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ស្រាប់តែជនសង្ស័យបានលេចមុខ វិលត្រឡប់ចូលមកស្រុកកំណើតវិញ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនតាមដីកា នៅត្រង់ចំណុចមុខធនាគារជាតិខេត្តកំពង់ចាម ស្ថិតក្នុងភូមិ ទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម នាំយកមកសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES