Sunday, December 22, 2024
Homeព័ត៌មានជាតិស្តាប់បញ្ជាបារមី យកប្រពន្ធបីសុទ្ធតែយាយ

ស្តាប់បញ្ជាបារមី យកប្រពន្ធបីសុទ្ធតែយាយ

គ្រូស្នងបារមីម្នាក់នេះ អះអាងថា គាត់មានបារមីឥសី អគ្គិនេត្រ កាន់ខ្នងរងមុខតាំងពីនៅកំលោះ ហើយបារមី នោះមិនអនុញ្ញាតឱ្យ គាត់មានកូនបន្តពូជទេ ដោយតម្រូវឱ្យយកប្រពន្ធសុទ្ធតែចាស់ៗ អាយុស្មើយាយ។ សព្វថ្ងៃគាត់ឆ្លងកាត់ប្រពន្ធ៣នាក់ហើយ គឺយាយទី១ និងទី២ ស្លាប់ចោលក៏យកយាយទី៣ ធ្វើប្រពន្ធទៀត ពេលចេញទៅណាគេស្មានថា ជាចៅ និងជីដូន…។

លោកគ្រូព្រំ ហឿន អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា លោកជាកូនពៅ ក្នុងចំណោមបងប្អូន ១១នាក់ ឪពុកម្តាយស្លាប់ចោលអស់ហើយ។ កាលពីក្មេងលោកសិក្សារៀនសូត្រដល់ថ្នាក់ទី៧ ក៏ឈប់ទៅ និងមានបារមីឥសីអគ្គិនេត្រចូលសណ្ឋិតតាំងពីនៅជំទង់។ លោកតាព្រះមុនីឥសីនោះ គង់នៅភ្នំគូលែន បានផ្លាស់ទីតាំងមកគង់នៅភ្នំពាក់បង្កង់ ក្នុងខេត្តតាកែវ ក៏ចូលឃុំគ្រងខ្លួនលោកតែម្តង ដោយបណ្តាលចិត្តឱ្យចងតែដើរហើរធ្វើចង្ក្រមភាវ នាតាមភ្នំនានានៅទូទាំងប្រទេស។ បារមីបានបង្រៀន លោកឱ្យចេះមន្តអាគមស្តោះព្រួសបោសផ្លុំ ជួយ សង្គ្រោះអ្នកជំងឺតាំងពីឆ្នាំ១៩៨៤ មកម៉្លេះ រហូតដល់លោកមានអាយុ១៩ឆ្នាំ ទើបបារមីអនុញ្ញាតឱ្យយក ប្រពន្ធតែដាច់ខាតមិនឱ្យយកប្រពន្ធក្រមុំ ឬស្រីវ័យក្មេង ដែលនៅមានរដូវនោះទេ ខ្លាចមានកូនលុះត្រាតែ ស្ត្រីចំណាស់អស់រដូវទើបឱ្យយក។

លោកគ្រូព្រំ ហឿន

លោកគ្រូព្រំ ហឿន បន្តទៀតថា ប្រពន្ធទី១ របស់លោកឈ្មោះចាន់ ភៀង អាយុច្រើនជាងលោក ៣៦ឆ្នាំ អាចធ្វើជីដូនបាន គឺកាលរៀបការនោះលោក មានអាយុ១៩ឆ្នាំ ឯប្រពន្ធ៥៥ឆ្នាំទៅហើយ។ លោក រួមរស់ជាមួយភរិយានេះ បានជាង២០ឆ្នាំ គ្មានកូនទេ ព្រោះប្រពន្ធហួសវ័យពពោះ ទីបំផុតក៏ស្លាប់ចោលប្តីទៅ ក្នុងជន្មាយុជាង៧០ឆ្នាំ។ លោកពោះម៉ាយមួយរយៈ ក៏យកប្រពន្ធទី២ ឈ្មោះយាយស ខណៈដែល លោកមានអាយុ៤៦ឆ្នាំ ឯប្រពន្ធ៧៥ឆ្នាំ ដូចជីដូន និង ចៅដែរ រួមរស់នឹងគ្នាបានប្រពន្ធទី២ ក៏ឈឺស្លាប់ទៅ ទៀត ទើបលោកសម្រេចចិត្តយកប្រពន្ធទី៣ ឈ្មោះ យាយសេត នឿន សព្វថ្ងៃអាយុ៧៣ឆ្នាំ ក៏ជាប់លាប់ រហូតមកទល់ពេលនេះ ពោលគឺទើបតែចាប់ដៃគ្នា បាន

លោកយាយចាន់ ភៀង (ប្រពន្ធទី១)

ជាង៣ខែប៉ុណ្ណោះ។ ឧបមាថា ភរិយាទី៣នេះ អស់ព្រេងសំណាងតាមធម្មជាតិតាក់តែងមកដោយសារវ័យជរា ហើយលោកចង់យកប្រពន្ធទៀតនោះ ក៏បារមីមិនឱ្យយកប្រពន្ធក្មេងជាដាច់ខាត ព្រោះនាំ ឱ្យមានកូនតម្រូវឱ្យយកសុទ្ធតែស្ត្រីមេម៉ាយវ័យជរា យ៉ាងនេះដូចៗគ្នាទាំងអស់។

លោកយាយ ស (ប្រពន្ធទី២)

លោកគ្រូហឿន បន្តទៀតថា លោកយកប្រពន្ធ ៣នាក់នេះ ពេលបណ្តើរគ្នាទៅបុណ្យទាន ឬមង្គលការ បងប្អូនម្តងៗ អ្នកផង ច្រឡំស្មានថា យាយនិងចៅ លុះប្រាប់គេថា ជាប្តីប្រពន្ធធ្វើឱ្យអ្នកមិនបានដឹងការ ពិតនោះ ហួសចិត្តគ្រប់គ្នា។ ពុំមែនលោកគ្មានសមត្ថភាព រកប្រពន្ធក្រមុំនោះទេ ព្រោះទ្រព្យសម្បត្តិមិនគួរសម ចូលចំណោមគេបាន ទាំងរូបនាងក៏គ្មានពិកល្យពិការត្រង់ណា អាយុក៏មិនជាជ្រេប៉ុន្មានទេ ប៉ុន្តែ ព្រះមុនីឥសីអគ្គិនេត្រ បង្គាប់យ៉ាងនេះទៅហើយបើហ៊ាន ប្រឆាំងច្បាស់ជាធ្លាក់ខ្លួនឈឺធ្ងន់ដល់ស្លាប់មិនខានឡើយ។ ពេលត្រូវសួរពីរឿងលើគ្រែ លោកគ្រូក៏ប្រាប់ ទាំងរដាក់រដុបថា ប្រពន្ធរបស់លោកសុទ្ធតែយាយៗ អស់ចំណង់តណ្ហាទៅហើយ តែបើលោកត្រូវការអាច បានយូរៗម្តង មិនញឹកញាប់ឬរាល់យប់ដូចក្មេងៗនោះទេ។ ប្រពន្ធទាំង៣នេះ សុទ្ធតែមានចៅចៅទួតទៅ ហើយ ឯការដែលពួកគាត់យល់ព្រមសែនព្រេន ជាមួយលោក គឺមកពីចង់ឱ្យជាប់និស្ស័យជាមួយបារមី ឥសីអគ្គិនេត្រតែប៉ុណ្ណោះ។

លោកគ្រូព្រំ ហឿន និងលោកយាយសេត នឿន (ប្រពន្ធទី៣)

ដោយឡែក លោកយាយសេត នឿន អាយុ ៧៣ឆ្នាំ ជាប្រពន្ធទី៣ បានឱ្យដឹងថា គាត់ធ្លាប់មានប្តី ៣នាក់មកហើយ ក្នុងមួយជីវិតនេះ។ ប្តីទី១របស់ គាត់ឈ្មោះតាប៉ាត់ រួមរស់ជាមួយគ្នាបានកូន១ ក៏លែងលះគ្នាទៅ ទើបគាត់យកប្តីី២ ឈ្មោះតាឆាត់ រួមរស់ជាមួយគ្នាបានយូរឆ្នាំណាស់ ដោយបង្កើតបានកូន៦នាក់ទៀត ក៏ជួបភាពរកាំរកូសដាច់ដោចគ្នាទៅ។ គាត់មេម៉ាយមួយរយៈ ក៏សម្រេចចិត្តយក លោកគ្រូព្រំហឿន ដែលមានអាយុប្អូនគាត់ដល់ទៅ២០ឆ្នាំឯណោះ ដើម្បីកំដរឆាកជីវិតចុងក្រោយ។ ទោះជាប្តីនេះក្មេងជាង ក៏គាត់គោរពប្តីដូចឪពុក ព្រោះ គេជាស្នងបារមី ព្រះមុនីឥសី ល្មើសបំពានមិនបានទេ ច្បាស់ជារងគ្រោះដល់ជីវិត។ ភរិយាទី១ និងទី២ របស់ប្តីនេះដែលស្លាប់ទៅនោះ គឺមកពីប្រមាថប្តីក្មេង ដែលមានបារមីកាន់ ទើបបារមីខឹងសម្បាមិនឱ្យនៅជាមួយគ្នាបាន។


លោកតាឡុង ឡង់ អាយុ៦៦ឆ្នាំ និងលោកប៉ូច ផល អាយុ៤៤ឆ្នាំ ជាអ្នកភូមិ បានឱ្យដឹងស្របគ្នាថា លោកគ្រូព្រំហឿន ពិតជាឆ្លងកាត់ប្រពន្ធ៣នាក់មែន ដែលប្រពន្ធទាំងនោះ សុទ្ធតែយាយៗ មានចៅរាប់ ភ្លេចស្មគ្រ័ចិត្តមករួមរស់ជាមួយប្តីក្មេងស្នងបារមីនេះ។ រឿងលោកគ្រូយកប្រពន្ធសុទ្ធតែចាស់បែបនេះ ដើម្បីកុំឱ្យ មានកូន ព្រោះធម្មតាស្នងរូបត្រូវតែជាបុគ្គលឯកោ មានតែខ្លួនមួយ កាលណាចាស់ជរាស្លាប់ទៅបារមី នឹងនាំដួងព្រលឹងទៅនៅជាមួយឯព្រៃភ្នំក្រំថ្មឯណោះ។

លោកតាឡុង ឡង់

រីឯអ្នកភូមិមួយចំនួនទៀត បានឱ្យដឹងស្របគ្នា ថា លោកគ្រូព្រំ ហឿន អាចព្យាបាលជំងឺផ្សេងៗ ដូចជា ដោះអំពើអំព័ន្ធ ដេញខ្មោចព្រាយជាដើមពូកែស័ក្តិ សិទ្ធិណាស់ ព្រោះលោកមានកាមតណ្ហាស្តើង ព្រោះយកតែប្រពន្ធចាស់។
គួរបញ្ជាក់ថា គ្រូស្នងបារមីភាគច្រើន តែងយកប្រពន្ធចាស់បែបនេះ ដើម្បីថែទាំគ្នាក្នុងវ័យចុងក្រោយ ជាពិសេស

លោកប៉ូច ផល

ភរិយាចាស់ ចេះរៀបចំគ្រឿងសក្ការបូជា មានស្លាធម៌ បាយសី ទៀនធូបភ្ញីផ្កា បោសសម្អាត ទីតាំងអាសនៈជាដើម ហើយក៏មិនសូវលោភលន់ នឹងលាភសក្ការៈ ដូចស្រីក្មេងនោះដែរ។ បើសិនជាគ្រូ បារមីយកប្រពន្ធក្មេងមានកូនជាប់ដៃជើង នៅពេល រកអ្វីឱ្យកូនស៊ីមិនបានច្បាស់ជាគ្រូនោះជឿពាក្យប្រពន្ធ នាំឱ្យលោភលន់ បង្គាប់ទ្រនឹបហួសហេតុ ដែលនាំឱ្យសាបរលាបមន្តអាគមបារមីក៏លែងសណ្ឋិត”៕

RELATED ARTICLES