Sunday, December 22, 2024
Homeព័ត៌មានជាតិគ្រូថ្នាំប៉ូវលិង្គ  ប្រពន្ធខឹងរត់ចោលបាត់

គ្រូថ្នាំប៉ូវលិង្គ  ប្រពន្ធខឹងរត់ចោលបាត់

បើត្រឹមតែផ្សំថ្នាំប៉ូវប្រដាប់ភេទ ទុកលក់ឱ្យគេនោះមិនអីទេ ប៉ុន្តែ គ្រូថ្នាំម្នាក់នេះ ផ្សំលក់ផង ផឹកខ្លួនឯងផង ធ្វើឱ្យគាត់ឡើងកម្លាំងតណ្ហាដូចគោ ឡើងក ប្រពន្ធខឹងហាមមិនស្តាប់ ក៏រត់ចោលបាត់។ មិនរត់ចោលឯណា បានបើប្តីនេះទោះជាពិការជើង ក៏ប្រដាប់ប្រដាគាត់រឹងមាំទ្រាំបានយូរណាស់ លុះប្រពន្ធទប់មិនជាប់ បើមិនរត់ច្បាស់ជាទ្រមខ្លួនមិនខាន ដែលស្តែងឱ្យឃើញថា ឱសថបុរាណខ្មែរ មានប្រសិទ្ធភាពណាស់…។

លោកធឿន ធោយ អាយុ៦០ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលសព្វថ្ងៃ មាន ឈ្មោះល្បីល្បាញជាគ្រូផ្សំថ្នាំប៉ូវប្រដាប់ភេទ បានរៀបរាប់ថា រូបគាត់ជាកូនច្បង ក្នុងចំណោមបងប្អូន៦នាក់ កើតក្នុង គ្រួសារកសិករមួយ។ គាត់ធ្លាប់រៀនសូត្រដល់ថ្នាក់ទី៩ ចាស់ ដោយមានជីតា និងឪពុកជាគ្រូឱសថបុរាណសម្រាប់ជួយ ព្យាបាលអ្នកស្រុក ដែលគ្មានលទ្ធភាពទៅមន្ទីរពេទ្យ។ កាលគាត់មានអាយុ១៣ឆ្នាំ តែងចូលព្រៃជាមួយជីតា ដើររក ប្ញសឈើ សំបកឈើ សម្រាប់ផ្សំថ្នាំប៉ូវលិង្គ ថ្នាំក្រពះ ពោះវៀន ប្ញសដូងបាត ប្ញសដូងក្រមុំ និងជំងឺផ្សេងៗទៀត រហូត ស្គាល់ថ្នាំគ្មានសល់ ប៉ុន្តែ ចំពោះថ្នាំប៉ូវលិង្គ ទាល់តែឡើងភ្នំ ទើបរកបាន។ ថ្នាំសម្រាប់ប៉ូវលិង្គ មានដូចជា ដើមលិង្គឥសូរ ដើមក្របីឡើងក ដើមក្របីព្រៃ ដើមក្របីត្រោស ដើមក្របីជល់ដី កម្រើកគុម្ព យកមកចិញ្ច្រាំចូលគ្នាត្រាំស្រាផឹក ដោយគ្រាន់តែដាក់១ពែង ធ្វើឱ្យលិង្គងើបលឿនដូចចិត្ត និងបើកប្រតិបត្តិការបានយូរ ប៉ុន្តែ បើដាំទឹកក្តៅផឹកមិនសូវមាន ប្រសិទ្ធភាពទេ។

លោកធឿន ធោយ កំពុងរកថ្នាំ

លោកធឿន ធោយ បន្តទៀតថា លុះចូលដល់របបខ្មែរក្រហម គាត់បានចូលធ្វើកងទ័ពខ្មែរក្រហម រហូតដល់ ឆ្នាំ១៩៧៨ ក៏ត្រូវអង្គការចាប់ផ្សំផ្គុំឱ្យយកប្រពន្ធឈ្មោះរិន រី អាយុស្រករគ្នា។ គាត់រួមរស់ជាមួយប្រពន្ធនោះ រហូតដល់ឆ្នាំ១៩៧៩ យួនចូលស្រុក ក៏រត់បែកខ្ញែកគ្នាទៅជ្រកកោន តាមព្រំដែនថៃ ក៏បាត់ដំណឹងប្រពន្ធនោះសូន្យឈឹង មិនដឹងជាស្លាប់ ឬរស់ ហើយក៏គ្មានកូននឹងគ្នាដែរ។ ក្រោយឆ្នាំ ១៩៧៩ គាត់បានវិលមកស្រុកវិញ ចូលធ្វើទាហានរដ្ឋាភិបាល ម្តងនៅឆ្នាំ១៩៨៤ និងបានយកប្រពន្ធទី២ ឈ្មោះស៊ិន សុផល អាយុប្អូនគាត់១៤ឆ្នាំឯណោះ ដោយរួមរស់ បង្កើតបានកូនស្រី២នាក់។ លោកឈរជើងនៅតំបន់ ១៩៦ ឯស្រុកកំរៀង ខេត្តបាត់ដំបង ជាអកុសលនៅ ឆ្នាំ១៩៨៨ ពេលចេញប្រតិបត្តិការសឹក គាត់ដើរជាន់ មីនផ្ទុះដាច់ជើងឆ្វេង ត្រឹមក្បាលជង្គង់ ក៏ក្លាយជាជន ពិការ វិលមករស់នៅជាប់លាប់ជាមួយប្រពន្ធកូនវិញ ដោយចាប់មុខរបរធ្វើស្រែចម្ការ និងផ្សំថ្នាំបុរាណលក់។

លោកធឿន ធោយ បង្ហាញថ្នាំ​ ដែលរកបាន

លោកធឿន ធោយ បន្តទៀតថា មុខរបរផ្សំថ្នាំ លក់នេះកាក់កបបំផុតគឺថ្នាំប៉ូវលិង្គនេះឯង ដោយ យកមកត្រាំស្រា មិនដែលរីងពីក្រឡនោះទេ។ កន្លងមក ក៏មានបុរសៗមួយចំនួនខ្សោយផ្លូវភេទ បានមក សុំសាកស្រាថ្នាំរបស់គាត់ ស្រាប់តែញញឹមញញែម អួតថា មានប្រសិទ្ធភាពណាស់ ធ្វើឱ្យប្រពន្ធគេពេញ ចិត្ត ហើយគេសុំឱ្យគាត់ផ្សំថ្នាំនេះយកទៅត្រាំស្រាខ្លួន ឯង។ គាត់ផ្សំលក់ឱ្យគេតាមសំណូមពរ ដោយមិន កាត់ថ្លៃទេ គេឱ្យប៉ុន្មានយកប៉ុណ្ណឹង ប៉ុន្តែធម្មតា គ្រូថ្នាំទាល់តែផឹកខ្លួនឯង ពិសោធខ្លួនឯង ទើបដឹងពីកម្រិត ខ្លាំង ឬខ្សោយរបស់ថ្នាំ។ ដល់គាត់ផឹកខ្លួនឯងសាក ខ្លួនឯងបែបនេះ ប្រពន្ធក្មេងទប់មិនជាប់ ក៏ជេរស្តីបន្ទោសគាត់ង៉ូវៗឱ្យឈប់ផឹកថ្នាំហ្នឹងទៅទុកឱ្យអ្វីៗ ប្រព្រឹត្ត

ទៅតាមធម្មជាតិវិញ តែគាត់មិនស្តាប់ បណ្តាល ឱ្យប្រពន្ធនៅក្មេងខឹងសម្បា ក៏ឱបបង្វេចរត់ចោលគាត់ បាត់ជាច្រើនឆ្នាំមកហើយ និងឮដំណឹងថា នាងយក ប្តីទៀតដែលមិនចេះប្រើថ្នាំប៉ូវនេះ។ គាត់ស្រណោះ ប្រពន្ធនោះណាស់ មិនគួរនាងដាច់ចិត្តទៅចោលប្តី ដែល ធ្លាប់កម្សត់កម្រជាមួយគ្នាយ៉ាងនេះសោះ ហើយតាំងពី ប្រពន្ធរត់ចោលមក គាត់ក៏ឈប់ផឹកស្រាថ្នាំហ្នឹងដែរ ព្រោះគ្មានដៃគូរួមស្នេហ៍។ ទោះយ៉ាងណា ក៏នៅតែ មានបុរសៗខ្លះមកអង្វរគាត់ឱ្យជួយផ្សំថ្នាំឱ្យគេយក ទៅត្រាំស្រាផឹក ដែលគាត់ប្រកកែកមិនកើត ក៏ជួយ ទៅគ្រាន់បានកម្រៃខ្លះទប់ទល់ជីវភាព។ សព្វថ្ងៃ គាត់កាន់តែចាស់ កម្លាំងខ្សោយ ពិបាកឡើងភ្នំណាស់ ព្រោះថ្នាំទាំងនោះមានតែនៅលើភ្នំ មិនងាយរកបានទេ។

លោកហ៊ិន នឿន

ដោយឡែក អ្នកស្រីស៊ិន សុផល អាយុ៤៦ឆ្នាំ ជាប្រពន្ធ យើងមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ សូម្បីរូបថតក៏គ្មានដែរ ប៉ុន្តែអ្នកភូមិខ្លះបានឱ្យដឹងថា មកពីតាធោយ ខ្លាំងពេក ទើបប្រពន្ធទ្រាំមិនបាន រត់ចោលបាត់ទៅ ទុកឱ្យគាត់នៅពោះម៉ាយកាយរងា ផ្សំតែថ្នាំលក់ឱ្យគេដែលមកទិញដល់ផ្ទះ។

នាងពៅ មី

លោកហ៊ិន នឿន អាយុ៥៥ឆ្នាំ នាងពៅ មី អាយុ៣៨ឆ្នាំ លោកផា សម្បត្តិ អាយុ៣២ឆ្នាំ ជា អ្នកភូមិ បានឱ្យដឹងស្របគ្នាថា លោកតាធឿន ធោយ ពិតមែនតែកំបុតជើងម្ខាង ដោយសារសង្គ្រាម ក៏ គាត់មានសមត្ថភាពជាងមនុស្សមិនពិការទៅទៀត ក្នុងរឿងយប់ព្រលប់។ ជាក់ស្តែង ប្រពន្ធគាត់រត់ ចោល ព្រោះតទល់នឹងកម្លាំងប្តីមិនបាន ក៏ទៅយក ប្តីថ្មី ដែលខ្លាំងពីធម្មជាតិមិនប្រើថ្នាំ។ បើនិយាយ ពីរឿងថ្នាំនោះ ពិតជាពូកែស័ក្តិសិទ្ធិមែន ព្រោះស្រា ថ្នាំនោះអាចហូបបានទាំងប្រុសទាំងស្រី ដាក់តែ១ ពែង បាយបាន សម្រាន្តស្រួល មានកម្លាំងព្រឺស។ សព្វថ្ងៃ លោកគ្រូថ្នាំត្អូញលែងចង់ផ្សំថ្នាំឱ្យអ្នកណា ទៀតហើយ ព្រោះគាត់ខ្សោយឡើងភ្នំមិនរួច ដូចពី មុន ព្រោះថ្នាំប៉ូវនោះដុះនៅតែលើភ្នំ មិនអាចរកនៅ លើទំនាបបានទេ។

លោកផា សម្បត្តិ

គួរបញ្ជាក់ថា ដើមក្របីជល់ដី ក្របីត្រោស ក្របីព្រៃ លិង្គឥសូរ កម្រើកគុម្ព ទោះជាដឹងឈ្មោះ ក៏កម្រមានអ្នកស្គាល់ណាស់ ព្រោះនៅលើភ្នំមាន ឈើរាប់ពាន់ពូជដុះប្រជ្រៀតគ្នា លុះត្រាតែគ្រូផ្សំថ្នាំ ទើបស្គាល់។ ធម្មតាឱសថបុរាណ បើផ្សំត្រូវពិតជា ពូកែស័ក្តិសិទ្ធិ មិនចាញ់ថ្នាំសម័យនោះទេ ដែល ចាស់ៗច្រើនយកមកត្រាំស្រាផឹក។ បុរសៗសម័យ នេះ បើមានបញ្ហាខ្សោយផ្លូវភេទ តែងទៅទិញថ្នាំប៉ូវ ពីឱសថស្ថានមកប្រើប្រាស់ ជួនកាលប្រើខុសបច្ចេកទេស បណ្តាលឱ្យធ្វើទុក្ខដល់ខ្លួនក៏មាន ព្រោះថ្នាំពេទ្យ ជាអាវុធមុខពីរ។ ផ្ទុយទៅវិញ ថ្នាំខ្មែរ បើផឹកច្រើន កាន់តែខ្លាំងទៅៗ មិនធ្វើទុក្ខអ្វីទេ ទាស់ត្រង់ដៃគូស្នេហ៍ ទ្រាំទប់ទល់មិនបាន ក៏រត់ចោលប្តី ដូចករណីតាគ្រូថ្នាំ ខាងលើនេះរស់ឯកោ ព្រោះតែចំណេះជិះកឯង”៕

RELATED ARTICLES