អ្នកដែលបានរៀបអាពាហ៍ពិពាហ៍មួយរយៈពេលទៅហើយ អាចនឹងប្រាប់អ្នកបានថាអាពាហ៍ពិពាហ៍ ពុំមែនជារឿងងាយស្រួលឡើយ។ ពេលខ្លះ ក្នុងជីវិតគូអាចមានភាពខុសគ្នាជាងកាលនៅកំលោះក្រមុំក៏មាន។ នេះគឺជាសញ្ញាដែលបញ្ជាក់ថា ស្ត្រីរៀបការហើយ មិនសប្បាយចិត្ត…
ការទទួលទានដំណេកមិនគ្រប់គ្រាន់
តាមការសិក្សាស្រាវជ្រាវស្តីពីសុខភាពរបស់ស្ត្រីដោយលោកវេជ្ជបណ្ឌិត ត្រុកសែល(Troxel)បានអះអាងថា ស្ត្រីដែលរៀបការហើយរីករាយ មានចំនួន ១០% ដែលទទួលទានដំណេកក្នុងពេលរាត្រីបានលង់លក់ ស្រួលជាងស្ត្រីដែលរៀបការហើយ មិនសប្បាយចិត្ត។
ការស្ត្រេស
ការកើតស្ត្រេសនៅក្នុងជីវិតនាសម័យទំនើប អាចប៉ះពាល់ដល់ស្ត្រីដែលរៀបការហើយ តែមិនសប្បាយចិត្តនិងមិនរីករាយ។ តាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបង្ហាញថា ស្ត្រីដែលសប្បាយចិត្ត អាចមានសមត្ថភាព នៅក្នុងការទប់ទល់នឹងការកើតស្ត្រេសបាន ហើយថែមទាំងអាចគ្រប់គ្រងវាបានទៀតផង។ ចំណែកស្ត្រីដែលរៀបការហើយ មិនសប្បាយចិត្តវិញ ពុំមានការគាំទ្រនូវអ្វីដែលពួកគេត្រូវការលៃលកនោះឡើយ។
មិនសូវមានទំនាក់ទំនង
ការកើតស្ត្រេសរបស់អ្នករៀបការហើយដែលមិនសប្បាយចិត្ត អាចនាំឲ្យស្ត្រីដកខ្លួនថយចេញហើយថែមទាំងមានចិត្តទើសទាល់នៅក្នុងការទាក់ទងជាមួយនិងប្តីរបស់នាងនៅគ្រប់សកម្មភាពផ្សេងៗទៀតផង។ ចំណុចនេះ គឺជាការងាយ ស្រួលនៅក្នុងការប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់នោះស្ថិតក្នុងមន្ទិលពីការមិនរីករាយជាមួយនឹងអាពាហ៍ពិពាហ៍របស់នាង៕
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា