Thursday, January 16, 2025
Homeសង្គម និងជីវិតរន្ទះបាញ់ចំពោះ របួសធ្ងន់ ខណៈពេលដើរពីចម្ការមកផ្ទះ

រន្ទះបាញ់ចំពោះ របួសធ្ងន់ ខណៈពេលដើរពីចម្ការមកផ្ទះ

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់កំពុងកំពុងជម្រះស្មៅចម្ការសុខៗ ឃើញមេឃធ្លាក់ភ្លៀងកក់ខែមួយមេធំ ក៏ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសលត្រូវរន្ទះបាញ់ចំក្បាលពោះ បណ្តាលឱ្យក្តៅរលាកដូចភ្លើងដុត រងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បង្កឱ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

ស្ត្រីរងគ្រោះដែលត្រូវរន្ទះបាញ់ចំពោះរងរបួសធ្ងន់ មានឈ្មោះឃុន វ៉ាន់ អាយុ៣៧ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់ និងក្រុមគ្រួសារកំពុងអង្គុយជម្រះស្មៅនៅក្នុងចម្ការរបស់ខ្លួន ស្រាប់តែឃើញផ្ទៃមេឃមានសភាពងងឹត មានពពកខ្មៅអួរអាប់ និងមានខ្យល់ ព្រមទាំងធ្លាក់ភ្លៀងលាយឡំផ្គរន្ទះយ៉ាងខ្លាំង។ ភ្លាមនោះ គាត់និងក្រុមគ្រួសារ ក៏នាំគ្នាដើរសំដៅទៅផ្ទះវិញ ស្រាប់តែភ្លាមនោះ ក៏មានរន្ទះមានភ្លើងពណ៌ខៀវលាយក្រហមចម្រុះពណ៌ដូចឥន្ធនូ បានបាញ់មកលើរូបគាត់ចំពោះ បណ្តាលឱ្យរបួសពោះមួយដុំ ក្តៅដូចយកភ្លើងមកដុត។ ភ្លាមៗនោះក្រុមគ្រួសាររបស់គាត់ ក៏បញ្ជូនរូបគាត់ទៅ ព្យាបាលនៅមណ្ឌលសុខភាពអូរសោមតែម្តង ។

ជុំវិញករណីបាតុភូតធម្មជាតិរន្ទះបាញ់នេះ សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅពេលមានភ្លៀងធ្លាក់ ត្រូវរកកន្លែងជ្រកឱ្យបានត្រឹមត្រូវ ដើម្បីជៀសផុតពីការគ្រោះថ្នាក់អំពីបញ្ហារន្ទះបាញ់៕

RELATED ARTICLES