Saturday, April 20, 2024
Homeព័ត៌មានជាតិស្រីកម្រៀវប៉ះតាអង្គត់ ពង្រត់គ្នាទៅបាត់

ស្រីកម្រៀវប៉ះតាអង្គត់ ពង្រត់គ្នាទៅបាត់

បុរសអភ័ព្វម្នាក់នេះ ត្អូញត្អែរថា ប្រពន្ធគាត់ ជាស្រីកម្រៀវ ដោយបានទៅឱ្យគ្រូពេទ្យក្រៀវ ចងមាត់ស្បូនកុំឱ្យមានកូនច្រើនពេក ពិបាកចិញ្ចឹម។ ដឹងអី! ស្រាប់តែប្រពន្ធកើនកម្លាំងតណ្ហា លួចសហាយស្មន់ជាមួយតាអង្គត់ កំបុតជើងម្ខាង ដោយសារជាន់មីន។ គាត់តាមទាន់ប្រពន្ធផិតដែរ តែមិនហ៊ានធ្វើអីគេ បានត្រឹមគ្រហឹមដាក់ប៉ុណ្ណោះ ទុកឱ្យអ្នកភូមិហៅអាវែក ទីបំផុត ប្រពន្ធកម្រៀវ និងតាអង្គត់ពង្រត់គ្នាទៅបាត់…។

លោកហ៊ឹម ភេន អាយុ៤៨ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា លោកជាកូនច្បងក្នុងចំណោមបងប្អូន ៦នាក់ សុទ្ធតែប្រុស ដែលឪពុកម្តាយនៅរស់ទាំងពីរ។ តាំងពីកំលោះ រហូតមកទល់វ័យកណ្តាលនេះ គាត់ឆ្លងកាត់ប្រពន្ធពីរនាក់ហើយ គឺប្រពន្ធទី១ បានរៀបការពីកំលោះក្រមុំ ឈ្មោះសៅ ស្រី អាយុស្របាលគ្នា ដោយបានរួមរស់ កវែកកឆ្នាំងជាមួយគ្នាជាង២០ឆ្នាំ បង្កើតបានកូន៣នាក់ សុទ្ធតែប្រុស។ លុះបង្កើតបានកូន៣នាក់ ប្រពន្ធលោកចេះតែត្អូញត្អែរថា មិនចង់ពពោះទៀតទេ ព្រោះគ្មានពេលវេលារកស៊ី លុះបានកូនខ្ចីរវល់តែយោលអង្រឹងកូន។ នាងក៏ប្រាប់ថា សព្វថ្ងៃ ស្រីរៀបការថ្មីៗ មិនទាន់ចង់យកកូន គេអាចប្រើថ្នាំពន្យារកំណើត បានឯរូបនាងបានកូន៣ទៅហើយ មិនចង់ប្រើថ្នាំទៀតទេ ត្រូវតែក្រៀវស្រួលជាង។ ដោយសារនាងបង្ហាញហេតុផលយ៉ាងនេះ លោកក៏អនុញ្ញាតឱ្យប្រពន្ធ ទៅមន្ទីរពេទ្យឯកជនមួយ ឱ្យគ្រូពេទ្យក្រៀវចងមាត់ស្បូន ធានាថា មិនអាច មានកូនទៀតទេ។

លោកហ៊ឹម ភេន និងនាងអ៊ូច ណៃ(ប្រពន្ធទី២) ​ជាមួយកូន

លោកហ៊ឹម ភេន បន្តទៀតថា បន្ទាប់ពីស្នាមវះកាត់ក្រៀវជាសះស្បើយ ប្រពន្ធនោះ ក៏បែកសាច់ឈាមទ្រលុកទ្រលន់ កើនកម្លាំងតណ្ហាខ្លាំងណាស់ ធ្វើឱ្យលោកដែលមកពីធ្វើការនឿយហត់ទប់មិនជាប់ បណ្តាលឱ្យនាងមិន ស្គប់ស្កល់ នៅហេងហាងរកកោះត្រើយមិនឃើញ អាក់អន់ចិត្តជាមួយប្តី។ ក្រោយមក ស្រាប់តែប្រពន្ធនេះ លួចមានទំនាក់ទំនងស្នេហាជាមួយបុរស ចំណាស់ម្នាក់ ជាអ្នកជិតខាងឈ្មោះសុន ហៅតាអង្គត់ អាយុជាង៥០ឆ្នាំ គាត់ ពិការកំបុតជើងម្ខាង ដោយសារជាន់គ្រាប់មីន។ តាអង្គត់ប្រើជើងឆ្វេងសិប្បនិម្មិត ពូកែរកស៊ីណាស់ តែងឱ្យលុយកាក់ប្រពន្ធលោកស៊ីចាយមិនដែលដាច់ រហូតដល់នាងផុងខ្លួនយល់ព្រមយកតាអង្គត់ធ្វើប្រុសសហាយទៅ ម៉្យាង ដោយសារតានោះខូចតែជើង ឯប្រដាប់ប្រដានៅខ្លាំងមាំទាំជាងលោកឆ្ងាយណាស់។

នាងសៅ ស្រី (ប្រពន្ធទី១)

បុរសអភ័ព្វស្នេហ៍បន្តទៀតថា មុនដំបូង លោកឮអ្នកជិតខាងប្រាប់ដែរថា ប្រពន្ធមានសហាយ តែលោក មិនជឿទេ ដោយគិតថា ប្រពន្ធកម្រៀវអ៊ីចឹងមានកម្លាំងតណ្ហាឯណាផិតប្តីនោះ? ដោយគេប្រាប់ញឹកពេក និងហៅលោកអាវែកផងនោះ លោកក៏ធ្វើការតាមដាន ដោយធ្វើជាចេញទៅការដ្ឋានសំណង់ លុះព្រលប់ៗក៏លបចូលផ្ទះ ស្រាប់តែឃើញប្រពន្ធ និងតាអង្គត់កំពុងដឹកដៃគ្នាឡើងឋានសួគ៌ ថ្ងូរឱ្យរហ៊ឹះ!។ លោកមិនហ៊ានធ្វើ អីគេទេ បានត្រឹមគ្រហឹមដាក់ធ្វើហ៊ឹះ!ៗប៉ុណ្ណោះ ជាឱកាសទុកឱ្យតាអង្គត់ស្រវាខោមកស្លៀក ទាញស្បែកជើង កៅស៊ូមកពាក់ គេចចេញពីផ្ទះបាត់ទៅ។ លោកក៏ចាប់ផ្តើមអប់រំណែនាំប្រពន្ធឱ្យឈប់ធ្វើយ៉ាងនេះទៀត ដោយមិនហ៊ានវាយធ្វើបាបនាងទេ។

ស្អែកឡើង លោកបានទាំងហៅសាច់ញាតិខាងប្រពន្ធមកជួយស្តីប្រដៅអប់រំនាង ទៀត នាងក៏សន្យាថា ឈប់ហើយ។ ដឹងអី! មិនបានប៉ុន្មានថ្ងៃ ស្រាប់តែប្រពន្ធកម្រៀវ និងតាអង្គត់ពង្រត់គ្នា ទៅបាត់ ដោយចេញទៅស៊ីឈ្នួលចាំចម្ការឱ្យគេនៅខេត្តមណ្ឌលគិរី ឯណោះ។ លោកក៏មិនរវល់សន្សំកម្មជា មួយប្រពន្ធកម្រៀវទៀតដែរ ដោយសម្រេចចិត្តយកប្រពន្ធទី២ ឈ្មោះអ៊ូច ណៃ អាយុ២៧ឆ្នាំ ទើបតែបង្កើត បានកូនស្រី១ ជាចំណងនិស្ស័យ។


ដោយឡែក នាងអ៊ូច ណៃ ជាប្រពន្ធទី២ បាន ឱ្យដឹងថា រូបនាងជាស្រីក្រមុំព្រហ្មចារី បានសម្រេចចិត្ត យកលោកភេន ធ្វើប្តី ព្រោះតែអាណិតគាត់ ដែលពូកែ ធ្វើការរកស៊ីដែរ បែរជាប្រពន្ធកម្រៀវហ៊ានក្បត់។ បើក្បត់ប្តី ទៅស្រលាញ់ប្រុសក្មេងសង្ហា ក៏នាងមិនថាដែរ តែប្រពន្ធនោះ បែរជាលង់ស្នេហ៍តាអង្គត់ទៅវិញ ឃើញថា អន់ជាងប្តីឆ្ងាយណាស់ លុះពួកគេពង្រត់គ្នា ទៅខេត្តមណ្ឌលគិរី បានត្រឹមទៅស៊ីឈ្នួលចាំចម្ការឱ្យគេហ្នឹង។ សព្វថ្ងៃនាង និងប្តីមានសុភមង្គលណាស់ ដោយបង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យទោះ ជានាងមានអាយុ២៧ឆ្នាំ ឯប្តី៤៨ឆ្នាំ ក៏សេចក្តីស្នេហា នៅតែផ្អែមល្ហែមជានិច្ច និងសន្យាថា នាងមិនផិតប្តី ដូចប្រពន្ធទី១ នោះទេ។
អ្នកស្រីមុំ ម៉ៅ អាយុ៤៥ឆ្នាំ ជាមីងខាងស្រី បានឱ្យដឹងថា ពីមុន លោកហ៊ឹម ភេន យកប្រពន្ធខុស ហ៊ានក្បត់ប្តី តែឥឡូវមិនខុសទៀតទេ ព្រោះនាងអ៊ូច ណៃ ទោះជាមានអាយុតិចជាងប្តីដូចឪពុក និងកូន ក៏ នាងស្មោះត្រង់នឹងប្តីណាស់ ព្រោះប្តីឱ្យនៅតែផ្ទះ ថែទាំកូន មានពិបាកអី !។

អ្នកស្រីមុំ ម៉ៅ

រីឯបុរសៗមួយចំនួនជាអ្នកភូមិ ក៏បានឱ្យដឹងស្របគ្នាថា តាអង្គត់នោះ ខូចតែជើងម្ខាងទេ ឯអវយវៈ ប្រដាប់ប្រដាអីខ្លាំងជាងអ្នកមិនពិការទៅទៀត។ តានោះមានប្រពន្ធកូន តែប្រពន្ធបម្រើមិនស្កប់ក៏លួច ទាក់ទងប្រពន្ធលោកភេន រហូតដល់ប្តីគេតាមទាន់ តែ មិនហ៊ានប្រើអំពើហិង្សា បានត្រឹមស្រែកហ៊ឹះ!ៗ ឱ្យធូរទ្រូងប៉ុណ្ណោះ។ ទោះយ៉ាងណា សេះដាច់ យកសេះ តាមឥឡូវលោកភេន រកបានប្រពន្ធក្មេងមកស្អំបេះដូង លែងឈឺចាប់ទៀតហើយ។
គួរបញ្ជាក់ថា បុរសស្ត្រីដែលក្រៀវប្រដាប់ភេទ មិនអាចមានកូនទេ ប៉ុន្តែ កម្លាំងតណ្ហាឡើងខ្លាំងណាស់ បើដៃគូស្នេហ៍បម្រើខ្លួនមិនស្កប់ស្កល់ ច្បាស់ជាបុរស ឬស្រីកម្រៀវនោះ ផិតក្បត់មិនខាន។ ចំណែកបុរសពិការជើង ក៏មានតណ្ហាខ្លាំងដូចគ្នា លុះកាត់រកគ្នាឃើញ ក៏នាំគ្នាលេងល្បែងស្នេហ៍ក្តៅសាច់ កើតជាការញៀនញ៉ាមភ្លេចប្តី ភ្លេចប្រពន្ធ រហូតពង្រត់គ្នាទៅសោយសុខយ៉ាងនេះឯង…”៕

RELATED ARTICLES