ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកព្រលឹម ខណះដែលអ្នកនេសាទម្នាក់ ដើរបង់សំណាញ់ ប្រទះឃើញសាសពក្មេងប្រុសម្នាក់អណ្ដែតក្បែរស្ពានអាងក្រពើក្នុងស្ទឹងសៀមរាប ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៦ព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦ ឋិតត្រងចំណុចបែរស្ពានអាងក្រពើក្នុងស្ទឹងសៀមរាប សង្កាត់ សាលាកំរើក ក្រុង-ខេត្ត សៀមរាប ។
លោកស្រី ហេង អៀង វ័យ ៤៣ ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា: កូនប្រុសគាត់ ឈ្មោះសុខ ចំរើន អាយុ ១៥ ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបជា សិប្បកម្ម មានទីនៅផ្ទះជួល ភូមិ វិហារចិ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ។
លោកស្រីបានបន្តរអោយដឹងទៀតថា: កូនប្រុសរបស់គាតបាន បាត់ខ្លួនរយះពេលពីរថ្ងៃមកហើយ ហើយ គាត់បានស្វះស្វែងដើររកស្ទើតែគ្រប់ទីកន្លែងដែលតែពុំមានដំណឹងពីកូនរបស់គាត់សោះ។ លុះនៅព្រឹក ថ្ងៃកើតហេតុក៏មានគេមកប្រាប់ថា កូនរបស់ត្រូវគេប្រទះឃើញស្លាប់អណ្ដែតក្បែរស្ពាន អាងក្រពើក្នុងស្ទឹង សៀមរាប ។
មន្ត្រីនគរបាលមូលដ្ឋានបាន បន្ថែមឲ្យដឹងថា ករណីនេះ ក្រុមសមត្ថកិច្ចជំនាញ កំពុងតែធ្វើកោស្យល វិនិឆ្ឆ័យ ពិនិត្យនៅឡើយមិនទាន់ដឹងថា ស្លាប់ដោយករណីអ្វីពិតប្រាកដនៅឡើយទេ ៕
សុភាព