Sunday, December 22, 2024
Homeព័ត៌មានជាតិកម្ម​ករ​រោង​ចក្រ​តូច​ចិត្ដ​ប្រពន្ធ​រត់​ចោល ​ចង​កសម្លាប់​ខ្លួន

កម្ម​ករ​រោង​ចក្រ​តូច​ចិត្ដ​ប្រពន្ធ​រត់​ចោល ​ចង​កសម្លាប់​ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ជាកម្មកររោងចក្រ ក្រោយពីបាត់មួយយប់ ព្រឹកឡើង មិត្តភ័ក្រតាមហៅ មិនសូរមាត់ឆ្លើយ បឺជាប្រទះឃើញចងសម្លាប់ខ្លួនទៅវិញ សង្ស័យខូចចិត្តរឿងគ្រួសារប្រពន្ធរត់ចោល ទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ២ ជាន់ទី១ បុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ លៀប វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ ផ្នែកតុកាត់ នៅរោងចក្រ យូនៀន មីល ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានម្តាយឈ្មោះ អុ៊ក ណារី អាយុ៥៣ឆ្នាំ មុខរបរលក់នំ   មានទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ តាមប្រភព ពីសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ មានប្រពន្ធ និងកូន ស្រីម្នាក់អាយុជាង១ខួប តែបានលែងលះគ្នាហើយ  ។ ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា កាលពីខែមុន  គេឃើញ ជនរងគ្រោះ កើតក្តីជម្លោះ ជាមួយភរិយា តែមិនច្បាស់ ផ្តើមចេញពីរឿងអ្វីដែរ រួចប្រពន្ធ ក៏ឈប់ស្នាក់នៅជាមួយ នាំកូនចាកចេញទៅបាត់ រហូតមកដល់ថ្ងៃកើតហេតុនេះតែម្តង ។

fddsfasd
បណ្ណបញ្ជាក់អត្ដសញ្ញាណជនរងគ្រោះ

តាមប្រភពពីម្ចាស់ផ្ទះជួល បានឲ្យដឹងថា មុនភ្ញាក់ផ្អើល ឃើញមិត្តភ័ក្រ រួមការងារ ជាមួយជនរងគ្រោះ មកតាម ហៅគោះទ្វារ តែមិនសូរ មាត់ឆ្លើយ លុះបង្ហើប គាស់ទ្វារ ស្រាប់តែប្រទះឃើញ ជនរងគ្រោះ ចងក សម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ខោយចងនឹងខ្សែ ភ្ជាប់ជាមួយ ធ្នឹមបន្ទប់ទឹក ក្នុងបន្ទប់ របស់ជនរងគ្រោះ  ។ ម្ចាស់ផ្ទះបន្តទៀតថា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ ខែសីហា ឃើញជនរងគ្រោះ ចុះមកទិញទឹកកក រួចឡើងចូលក្នុងបន្ទប់បាត់រហូតមានមិត្តមកតាមហៅ ទើបភ្ញាក់ផ្អើលតែម្តង រួចបានរាយការណ៍ប្រាប់ សមត្ថកិច្ច អាជ្ញាធរចុះមកពិនិត្យមើលជាក់ស្តែង ។

តាមមតិពីប្រជាពលរដ្ឋ មិត្តភ័ក្រ រួមការងារ បានឲ្យដឹងថា ជនរងគ្រោះ ក្រោយពីបករពន្ធលែងលះ រត់ចុះចោលបាត់ ចេះតែមានអារម្មណ៍មិនល្អ ខុសប្លែក មិនប្រក្រតី ហើយសង្ស័យ កើតមានវិប្បត្តិផ្លូវចិត្ត ទើបសម្រេចបញ្ចប់ជីវិត ដោយចងកដម្លាប់ខ្លួនតែម្តង ។

fvfbhgf
ពលរដ្ឋចោមរោមមើលហេតុការណ៍នៅមុខផ្ទះកើតហេតុ

ក្រោយពីនគរបាលជំនាញ ធ្វើការពិនិង្យ និងកោសល្យវិច័យរួចឃើញថា ជនរងគ្រោះ ពិតជាចងកធ្វើអត្តឃាត ពិតប្រកដមែន ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូន ម្តាយ ជនរងគ្រោះដឹក យកទៅធ្វើបុណ្យតាមប្រពៃណី ឯសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ៕

 

RELATED ARTICLES