Saturday, November 23, 2024
Homeតារាខ្មែររតនៈ ពិសី ត្រៀមបង្ហាញមុខគូអនាគត

រតនៈ ពិសី ត្រៀមបង្ហាញមុខគូអនាគត

តារាចម្រៀងរាងតូចច្រឡឹង កញ្ញារតនៈ ពិសី ដែលទើបត្រឡប់មកពីសម្ដែង រកប្រាក់នៅអូស្ត្រាលី ហើយស្របពេលដែលស្ងប់ស្ងាត់រឿងស្នេហាផងនោះ បានបង្ហើបឲ្យដឹងថា នាងត្រៀមបង្ហាញមុខ គូអនាគតដែលជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី វ័យ៤០ឆ្នាំប្លាយ។
អ្នកចម្រៀងស្រស់ក្មេង រតនៈ ពិសី ពិតជាមានមន្តស្នេហ៍មិនធម្មតាមែន ទៅទីណាមានបុរសៗចោមរោម សុំស្នេហ៍នៅទីនោះ។ ជាក់ស្ដែងពេលនាងទៅសម្ដែងផ្ញើប្រាណ នៅលើទឹកដីអូស្ត្រាលី រយៈពេលមួយខែ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ មានបុរសអូស្ដ្រាលី តាមស្រលាញ់នាងដូចស្រមោច។ ទន្ទឹមនឹងនោះ ក៏មានអនិកជនខ្មែរ សញ្ជាតិអូស្ត្រាលី ម្នាក់ចង់បាននាងជាគូគាប់ផងដែរ។

Pisey3
កាលពីថ្ងៃទី៦ ខែសីហា កន្លងទៅនេះ រតនៈ ពិសី បានឡើងបង្ហើរសំនៀង នៅស្ថានីយទូរទស្សន៍បាយ័ន ក្នុងកម្មវិធី ”តន្ត្រីយុវវ័យ” ដែលនាងរៀបចំតុបតែងខ្លួន យ៉ាងទាក់ទាញ ជាមួយនិងក្រុមរាំដោយបានស្លៀកពាក់បែបប្រពៃណីឥណ្ឌូនេស៊ី ច្រៀងបទឥណ្ឌូនេស៊ី និងរាំតាមបែបឥណ្ឌូនេស៊ី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។
ពិសី បានឲ្យដឹងថា នាងនិងព្យាយាមរិះរក អ្វីដែលថ្មីប្លែក ដើម្បីបម្រើរអារម្មណ៍បងប្អូនទស្សនិកជន គឺនាងមិនចង់ធ្វើអ្វីដដែលៗនោះទេ។
ចំពោះរឿងស្នេហា ពិសី បានបង្ហើបឲ្យដឹងថា នាងគ្រោងបង្ហាញមុខគូអនាគត ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានស្វែងយល់ចិត្តគ្នាមួយរយៈ។ ពិសី បន្ថែមថា ”ការពិតពួកយើងបានស្គាល់គ្នា យូរដែរហើយ តាមរយៈហ្វេសប៊ុក ហើយគាត់ក៏ធ្លាប់ឡើង មកស្រុកខ្មែរ ជួបខ្ញុំបានម្ដងដែរ ហើយពេលខ្ញុំទៅសម្ដែង នៅអូស្ដ្រាលី គាត់តាមខ្ញុំរហូតស្ទើរគ្រប់ការសម្ដែងរបស់ខ្ញុំ តាមបណ្ដារដ្ឋនានា ហើយខ្ញុំក៏មើលឃើញពីការតស៊ូរបស់គាត់ ខណៈដែលគាត់គ៏បានផ្ដល់ក្ដីស្រលាញ់ពិតប្រាកដឲ្យខ្ញុំ ហើយក៏សម្រេចចិត្តជ្រើសរើសយកគាត់ គឺពួកយើងនិងក៏សាងសុភមង្គលជាមួយគ្នា”។

Pisey1
ពិសី បានឲ្យដឹងដែរថា ម្ចាស់ស្នេហ៍របស់នាងជាពោះម៉ាយគ្មានកូន និងបានលែងលះប្រពន្ធដើមជ្រះស្រឡះហើយ ហើយគ្រោងមកស្រុកខ្មែរនៅចុងខែសីហា ខាងមុខនេះ ជាមួយគម្រោងដើរកម្សាន្តកសាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនកន្លែង។ ពិសី បន្ថែមថា”គាត់នឹងមកលេងស្រុកខ្មែរមួយរយៈ ហើយនៅអំឡុងខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ គាត់និងមក រស់នៅស្រុកខ្មែរ សាកល្បងមួយរយៈ ហើយបើគាត់អាចរស់បានគាត់នឹងមករស់ជាអចិន្ត្រៃយ៍ តែបើមិនកើតទេពួកយើងនិងចុះអេតាស៊ីវិលសុំសិទ្ធិទៅរស់នៅប្រទេសអូស្ត្រាលីជាមួយគ្នាតែម្ដង”។
ពិសី បញ្ជាក់ថា នាងមិនចង់រៀបមង្គលការឲ្យគគ្រឹកគគ្រេងទេ គឺនាងគ្មានពេលសម្រាប់រៀបចំ។ ម្យ៉ាងនាងគិតថាបើស្រលាញ់គ្នាច្បាស់លាស់ហើយ មិនបាច់រៀបការទេ គឺចុះសំបុត្រអាពាហ៍ពិពាហ៍រស់នៅជាមួយគ្នាតែម្ដង។
ពិសី សុំមិនទាន់បង្ហាញឈ្មោះនិងរូបភាពគូអនាគតរបស់នាងទេ គ្រាន់តែនាងបញ្ជាក់ថាម្ចាស់ស្នេហ៍របស់ជាអ្នកធ្វើការនិងមានជីវភាពមធ្យមនៅប្រទេសអូស្ត្រាលី ពោលគឺនាងនិងបង្ហាញអត្តសញ្ញាណអនាគតប្តីរបស់នាងពេលមកលេងស្រុកខ្មែរនៅចុងខែសីហា ឆ្នាំ២០១៦ខាងមុខនេះ៕សុខ ស៊ីឡាង

Pisey2

RELATED ARTICLES