Saturday, April 20, 2024
Homeព័ត៌មានជាតិយកប្តីល្ងង់ខ្លៅ ប៉ិនតែបៅយប់ៗ

យកប្តីល្ងង់ខ្លៅ ប៉ិនតែបៅយប់ៗ

នារីម្នាក់នេះ ថ្ងូរដូចព្រាបថា នាងជម្នះយកប្តី ល្ងង់ខ្លៅ មិនស្តាប់ឪពុកម្តាយបងប្អូន ក៏ជួបកម្ម អកុសលនឿយខ្លួន ព្រោះតែប្តីគ្មានចេះធ្វើជំនួញ ជួញដូរ ឬដាំដុះអ្វីទេ គឺចេះតែដាក់បង្កៃ រើសខ្យង ដកព្រលិត។ អ្វីដែលនាងតូចចិត្តនោះ យប់ផ្សំដំណេកដំបូង លុះត្រាតែនាងបង្រៀនទើបប្តីនេះចេះ លុះចេះស្ទាត់ ឱ្យតែយប់ឡើង គេដេកបៅដោះនាងដណ្តើមពី មាត់កូនហួសចិត្តតែម្តង…។

នាងទិត្យ ចាន់ អាយុ២៦ឆ្នាំ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បនារៀបរាប់ថា នាងជាកូនច្បង ក្នុងចំណោមបងប្អូន៣នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះមោក នី អាយុ៥០ឆ្នាំ។ រូបនាងជាកូនកសិករនៅចុងកាត់មាត់ញក ទើបមិនបានរៀនសូត្រអ្វីឡើយ តែងតែដើរស៊ីឈ្នួលជួលព័ទ្ធគេតាំងពីអាយុ១២ឆ្នាំ លុះធំពេញក្រមុំ ក៏មានកំលោះៗសុំស្នេហ៍ច្រើនដែរ តែនាងគ្មាននិស្ស័យជាមួយ ក៏បានត្រឹមប្រកែក។ លុះមានអាយុ១៩ឆ្នាំ នាងបាន ចេញទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេនៅភូមិដូនទ្រី ជាប់ព្រៃរនាម បឹងទន្លេសាប ស្រាប់តែថ្ងៃមួយ មានភ្លៀងកក់ខែ ១មេយ៉ាងធំ ច្រូតស្រូវមិនកើត នាងក៏ឈប់សម្រាក។ ពេលនោះ ស្រាប់តែឃើញកំលោះម្នាក់

លោកនី ហេន

រូបរាងមិនសូវ បាន ហើយល្ងង់ខ្លៅ និយាយរដាក់រដុប ឈ្មោះនី ហេន អាយុបងនាង២ឆ្នាំ រស់នៅស្រុកនេះដែរ ចេះតែមក ជជែកគ្នាលេងជាមួយនាង កំដរភាពស្ងប់ស្ងាត់។ ពីមួយថ្ងៃទៅមួយថ្ងៃ គេចេះតែត្អូញប្រាប់នាងថា ចង់បានប្រពន្ធមួយគ្រាន់បានជាគ្នា តែគ្មានស្រីណាស្រលាញ់សោះ ព្រោះតែរូបគេចេះរាប់មិនដល់១០ផង គឺរាប់បានតែ៥ ភ្លេចអស់។ សម្តីគេសុភាពទន់ភ្លន់ ធ្វើឱ្យបេះដូងនាងទន់ជ្រាយបន្តិចម្តងៗ រហូតទប់ចិត្តមិនបាន ក៏បើកភ្លើងខៀវ ឱ្យគេទៅ តែមុនដំបូងបានត្រឹមប្រលែងគ្នាលេងបន្តិចបន្តួច ប៉ុណ្ណោះ ក៏ត្រូវឪពុកម្តាយបងប្អូននាងហាមឃាត់ថា កុំប្រថុយយកប្រុសមិនគ្រប់ទឹក ក្រែងវេទនាមួយជីវិត។

លោកនី ហេន និងនាងទិត្យ ចាន់

នាងទិត្យ ចាន់ បន្តទៀតថា ដោយសារតែស្រលាញ់ប្រុស ពេញបេះដូង នាងមិនស្តាប់អ្នកណាទាំងអស់ ក៏ពង្រត់គ្នាមកសង់ កូនខ្ទម ធ្វើពីកូនឈើតូចៗ ប្រក់តង់ ក្បែរព្រៃរនាម ទុកជាទ្រនំស្នេហ៍។ រាត្រីផ្សំដំណេកដំបូងនោះ សង្សារល្ងង់មិនហ៊ានប៉ះពាល់នាងទេ គេក្រោកអង្គុយ ជួនដេកមួយយប់ទល់ភ្លឺ គ្មានបានការអីទេ។ លុះយប់ទី២ ទើបនាងប្រថុយបង្ហាត់បង្ហាញខ្លះៗទៅ ទើបគេចេះ ដោយបានសម្ពោធឆ្លងព្រហ្មចារីនាង ឯខាងប្រុស ក៏អស់ភាពបរិសុទ្ធដំណាលគ្នា។ តាំងពីនាង បង្រៀនចេះស្ទាត់មក ប្តីអត់ខាន់ស្លានេះ ញៀនញ៉ាមមិនចាំបាច់បង្រៀន ធ្វើឱ្យនាងមានផ្ទៃពោះភ្លាម ហើយប៉ុន្មានឆ្នាំនេះ នាងបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១) ជាចំណងនិស្ស័យ។

លោកនី ហេន និងនាងទិត្យ ចាន់ ជាមួយកូនៗ

នាងទិត្យ ចាន់ បន្តទៀតថា អ្វីដែលនាងហួសចិត្ត និងមិនចង់ លាក់នោះ គឺប្តីល្ងង់នេះ តាំងពីបានភ្លក្សរសជាតិកាមគុណមក ខុសគេតែម្តង ឱ្យតែមកពីរកត្រីពេលយប់ ក៏លូនចូលមុង សុំនាងបៅដោះ សូម្បីតែកូនខ្ចីកំពុងតែបៅ ក៏ឪវាទាញកូនចេញ រួចដណ្តើមបៅដែរ។ បើនាងហ៊ានតែរុញក្បាលគេចេញ ជួនកាល គេរអ៊ូង៉ូវៗ ជួនកាលពេប ស្ប៉ែបដូចក្មេង ធ្វើឱ្យនាងហួសចិត្ត ខ្ជិលរុញចេញ ក៏ទុកឱ្យនៅតាម ដំណើរទៅ។ ទោះជាពួកនាងមិនបានរៀបការ ក៏ចាស់ៗបានចាប់សែនព្រេនរួចរាល់អស់ហើយ ដូច្នេះមួយជីវិតនេះ នាងត្រូវតែប្តូរ ស្លាប់រស់ជាមួយប្តីល្ងង់នេះ មិនអាចអត់បានឡើយ ព្រោះគេចេះ រកត្រី រកបន្លែដែរ មិនចោលម្សៀតពេកទេ។

ទីលំនៅរបស់លោកនី ហេន និងនាងទិត្យ ចាន់

ដោយឡែក លោកនី ហេន អាយុ២៨ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកកើតក្នុងគ្រួសារកសិករក្រីក្រ មិន បានរៀនសូត្រអ្វីទេ លុះធំដឹងក្តីជំនាញតែខាងរកត្រី លូកកង្កែប រាវខ្យង និងចាប់ពស់វែកលក់។ លោកនិយាយមិនសូវច្បាស់ទេ (ដំឡាន់) ទើបកាលនៅកំលោះ គ្មាននារីណាបេតី ក៏តូចចិត្តអស់សង្ឃឹម ដើរចាប់ពស់ បាត់ៗពីផ្ទះ។ ពេលទៅដល់ភូមិដូនទ្រី លោកក៏ចេះស៊ីឈ្នួល ច្រូតស្រូវនឹងគេដែរ ក៏បានស្គាល់នាងក្រមុំទិត្យ ចាន់ ចាប់ផ្តើមទាក់ទងគ្នា រហូតក្លាយជាប្តីប្រពន្ធ មកដល់សព្វថ្ងៃ។ លោកសារភាពថា តែងដណ្តើម កូនបៅរាល់យប់ ព្រោះអត់មិនបាន ហើយប្រពន្ធ ក៏ មិនថាអីដែរ កុំតែខាំបានហើយ។ សព្វថ្ងៃ លោកភ័យ ខ្លាចតែបានកូនច្រើនពេក រកអីចិញ្ចឹមមិនបាន ព្រោះសង្ឃឹមលើមុខរបរចាប់ពស់រកត្រីនោះ ត្រឹមតែរស់មួយថ្ងៃៗប៉ុណ្ណោះ។


អ្នកស្រីមោក នី អាយុ៥០ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងថា កូនស្រីម្នាក់នេះកាលនៅក្រមុំ មានកំលោះ ត្រឹមត្រូវចង់បានច្រើនដែរ តែមិនដឹងជាកម្មអ្វីបានប្តី ដំឡាន់ ល្ងង់ខ្លៅ មិនគ្រប់១០។ ទោះជាគាត់ព្យាយាម បំបែកយ៉ាងណាក៏មិនបែក ក៏សម្រេចសែនព្រេនឱ្យ ទៅ ព្រោះពួកគេបានពង្រត់គ្នាទៅនៅព្រៃរនាម អង្ករ ក្លាយជាបាយទៅហើយ។ អនាគតពួកគេយ៉ាងណានោះ គាត់មិនទទួលខុសត្រូវទេ តាមព្រេងសំណាង ទៅចុះ ព្រោះសព្វថ្ងៃ កូនប្រសាល្ងង់នោះ ចេះតែដើរ ចាប់ពស់វែកលក់ បើប្រហែសឱ្យពស់ចឹក ច្បាស់ជា រងទុក្ខដល់ប្រពន្ធកូនមិនខាន។
អ្នកស្រីសឿន ហ៊ុន អាយុ៦០ឆ្នាំ ជាម្តាយខាងប្រុស បានប្រាប់ថា កូនគាត់ទោះជាល្ងង់បន្តិច និង និយាយមិនសូវច្បាស់ តែបើចាប់ការងារអីធ្វើ គឺ ច្បាស់ជាធ្វើទាល់តែបានសម្រេច ទើបឈប់។ គេចេះ រកប្រពន្ធបានខ្លួនឯង មិនពិបាកដល់គាត់ទេ ដែលសព្វថ្ងៃ កូននិងកូនប្រសាស្រីនោះស្រលាញ់គ្នាណាស់ ទោះជា រស់ក្នុងភាពក្រីក្រដេកខ្ទមរខេករខាក ក៏មិនដែលដាច់ បាយនោះដែរ។

អ្នកស្រីសឿន ហ៊ុន

រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា បុរសជាប្តីនេះ ល្ងង់ផង ចូលចិត្តនិយាយត្រង់ៗ ផង និងធ្លាប់ប្រាប់ពួកគាត់ថា ទឹកដោះប្រពន្ធមាន កម្លាំងណាស់។ លុះពួកគាត់សួរដេញដោលទៅ លោកហេន ប្រាប់ខ្ទេចខ្ទីថា យប់ៗ គេតែងដណ្តើម កូនបៅដោះម៉ែ វាក្លាយជាទម្លាប់ទៅហើយ តែគេ មិនដែលខាំទេ។ ដល់គេប្រាប់ត្រង់ៗអ៊ីចឹង ពួកគាត់ ក៏នាំគ្នាសើច ហើយចង់ធ្វើតាមទាស់ត្រង់ប្រពន្ធមិន ព្រមឱ្យបៅ ឃើញថា ចាញ់ប្រៀបលោកហេន ឆ្ងាយ ណាស់។

អ្នកស្រីមោក នី

គួរបញ្ជាក់ថា មនុស្សដំឡាន់ និយាយចេញមួយៗ មិនសូវច្បាស់ មានខួរក្បាលអន់ជាងមនុស្សធម្មតា ប៉ុន្តែ មិនល្ងង់ហួសហេតុនោះទេ។ មនុស្សប្រភេទនេះ ស្លូតណាស់ មានអំណត់តស៊ូក្នុងការងារ បើធ្វើអ្វីគឺធ្វើ ហើយ មិនងាយផ្លាស់ប្តូរមុខរបរនោះទេ ដូចបុរស ខាងលើនេះមានទម្លាប់ចាប់ពស់ រកត្រី កង្កែប ក៏នៅ តែប៉ុណ្ណឹង និងទម្លាប់បៅដោះប្រពន្ធ ក៏នៅតែបៅជា រៀងរហូត កែប្រែមិនបានទេ…”៕

RELATED ARTICLES