Sunday, December 22, 2024
Homeព័ត៌មានជាតិប្តីតូចល្អិតពូកែកេះពេក ប្រពន្ធចុះទៅដេកអង្រឹង

ប្តីតូចល្អិតពូកែកេះពេក ប្រពន្ធចុះទៅដេកអង្រឹង

តាមការស្រាវជ្រាវ បុរសខ្លះមាឌតូចល្អិត ឬមិនសូវមានសាច់ឈាមដូចគេទេ ប៉ុន្តែ មានកម្លាំងតណ្ហាខ្ពស់ជាងបុរសមាឌធំ ឬដុះក្បាលពោះ។ ជាក់ស្តែង នារីម្នាក់នេះ ប្រាប់ដោយ មិនលាក់លៀមថា ប្តីនាងតូចល្អិតទេ តែពូកែកេះណាស់ ក្នុង១យប់ ពេលកូនដេកលក់កេះម្តង ជិតភ្លឺកេះម្តងទៀត លុះនាងអស់កម្លាំងមិនព្រមឱ្យ ក៏ចុះពីគ្រែទៅដេកលើអង្រឹង ទើបរួចខ្លួន…។

នាងញ៉ាញ់ ហុន អាយុ២៩ឆ្នាំ រស់នៅភូមិទួលសាលា ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បនារៀបរាប់រឿងជីវិតថា រូបនាងជាកូនច្បងក្នុងចំណោមបងប្អូន ៤នាក់ ឪពុកឈ្មោះញ៉ាញ់ សែន អាយុ៧៥ឆ្នាំ ម្តាយ ឈ្មោះជិន ស៊ឺន អាយុ៥០ឆ្នាំ។ កាលពីតូច ដោយសារ គ្រួសារនាងខ្វះខាតពេក ទើបនាងរៀនសូត្រមិនចប់បឋមសិក្សាផង ក៏ឈប់ទៅ និងនៅតែផ្ទះជួយការងារស្រែ ចម្ការឪពុកម្តាយ។ លុះមានវ័យជាង២០ឆ្នាំ ឪពុកម្តាយ ក៏ទុកដាក់នាងឱ្យមានប្តីឈ្មោះយួន ទូច សព្វថ្ងៃអាយុ ៣៥ឆ្នាំ ដោយបានរៀបការតាមប្រពៃណី មិនលេង ឆក់កណ្តៀតស៊ីមុនសងក្រោយនោះទេ។ ពួកនាង ចាប់ដៃកវែកកឆ្នាំងជាមួយគ្នា ប្រកបរបររកស៊ីធ្វើ ស្រែចម្ការ ដោយបង្កើតបានកូនស្រីតែ១គត់ ទោះជា នាងចង់បានថែមទៀតក៏មិនបានដែរ ប៉ុន្តែ រឿងអត់កូន បន្ថែមនេះពុំមែនមកពីប្តីខ្សោយនោះទេ ការពិត ប្តី នេះខ្លាំងណាស់ តែខ្លាំងខ្លោចតែម្តង។

លោកយួន ទូច

នាងញ៉ាញ់ ហុន បន្តទៀតថា បើនិយាយពីរឿង លើគ្រែវិញ នាងមិនលាក់លៀមអ្វីទេ សុំលាតត្រដាង ឱ្យខ្ទេចខ្ទីទៅចុះ ក្រែងប្តីនេះកែប្រែខ្លះ។ តាមពិតទៅប្តី នេះមាឌតូចល្អិតទេ ប៉ុន្តែ គេល្មោភណាស់អារឿង លើគ្រែហាមមិនស្តាប់ទេ ដោយក្នុង១យប់ៗ បើមិនបានខ្លួនប្រពន្ធ២ដង គេដេកមិនលក់ឡើយ។ បើគិត ពីក្បាលព្រលប់ទៅ ប្តីនេះសំងំចាំឱ្យកូនដេកលក់សិន ក៏កេះកៀវនាងម្តង លុះពេលជិតភ្លឺ ក៏កេះកៀវលូកលាន់ម្តងទៀត គ្មានដែលខានយប់ណាទេ សូម្បីតែ ពេលនាងមានរដូវ ក៏គេប្រើឱ្យជួយត្រែះ ជួញលញ់ ដែរ ទោះជាមិនបានស៊ីជម្រៅ។ នាងបញ្ជាក់ថា កាលពីយប់មុននេះ ដោយសារនាងមកពីធ្វើការនឿយហត់ពេក ក៏អស់កម្លាំងល្វើយ គ្មានអារម្មណ៍ផ្លូវភេទទាល់តែសោះ ហើយគ្រាន់តែកូនដេកលក់ភ្លាម ប្តីនេះក៏សុំ ម្តងតាមទម្លាប់ ឯរូបនាងទោះជាអស់កម្លាំងយ៉ាងណា ក៏ចេះតែទ្រាំឱ្យគេចាត់ចែងតាមដំណើរ ព្រោះធ្វើម៉េច បើធ្លាប់យ៉ាងនេះទៅហើយ។ បន្ទាប់ពីអីៗរួចរាល់ នាងក៏ដេកលក់ដូចងាប់ លុះជិតភ្លឺ ស្រាប់តែប្តីសុំម្តងទៀត តែនាងបើកភ្នែកមិនរួច ឯកម្លាំងក៏អស់រលីងពីខ្លួន ក៏ព្យាយាមរុញប្តីចេញ តែគេមិនព្រមចេញ កាន់តែចូល កៀកលើសដើម។

លោកយួន ទូច និងនាងញ៉ាញ់ ហុន

នាងញ៉ាញ់ ហុន ប្រាប់រឿងសម្ងាត់នេះ ដោយមិនលាក់លៀមទៀតថា ដល់នាងច្រានទ្រូងចេញ នៅតែគេ មិនស្តាប់ ណាមួយដេកមិនទាន់អស់ងងុយផងនោះ ទើបនាងក្រោកពីគ្រែ ទៅដេកលើអង្រឹង ឆ្ងាយពីប្តី ក៏បានរួចខ្លួនទៅ ព្រោះប្តីមិនហ៊ានចាប់បង្ខំនាងលើអង្រឹង ខ្លាចដាច់ខ្សែធ្លាក់គ្រេចចង្កេះខ្មាសគេ។ តាមពិត នាងក៏មិនកំណាញ់ប្តីនោះដែរ តែយប់នោះវាងងុយខ្លាំងពេក ចង់ដេកយកកម្លាំងចេញទៅស៊ីឈ្នួលគេ ហើយពេលធ្វើ អីនាងមិនកើត ប្តីនាងអន់ចិត្តបន្តិចដែរ បានត្រឹមរអ៊ូង៉ូវៗ រួចក៏ដេកប្រែខ្លួនចុះឡើងបានមួយស្របក់ ក៏ភ្លឺល្មម ទើបនាំគ្នាចេញទៅរកស៊ី ដោយតមមិននិយាយគ្នាមួយព្រឹក រហូតដល់ល្ងាចទើបត្រូវរ៉ូវគ្នាវិញ។


ដោយឡែក លោកយួន ទូច អាយុ៣៥ឆ្នាំ ជាប្តី បានឱ្យដឹងថា លោករួមរស់ជាមួយប្រពន្ធនោះ តាំងពី ដើម រហូតពេលនេះ បង្កើតបានកូនស្រីតែម្នាក់គត់ ក៏ចង់បានកូនថែមទៀត ទើបលោកខំប្រឹងមួយយប់២ដង ប៉ុន្តែ ប្រឹងណាស់អត់ណាស់ ខណៈដែលកូនស្រីមានអាយុ ជិត២ខួបទៅហើយ។ លោកទទួលស្គាល់ថា ខ្លួនឯង ពិតជាមានកម្លាំងតណ្ហាមិនសមនឹងមាឌមែន ព្រោះ ខ្លួនតូចល្អិតទេ ចំណែកកេរឪចែកក៏មិនទ្រើសប៉ុន្មាន ដែរ ដឹងអី! ស្រាប់តែខ្លាំងទៅៗ រហូតប្រពន្ធច្រានទ្រូង ចេញតែអ៊ីចឹង។ ចំពោះម្ហូបអាហារប្រចាំថ្ងៃ មានតែ ត្រី កង្កែប ក្តាម ខ្យង កំពឹស ប្រហុក ផ្អក យ៉ាងសាមញ្ញ មិនដែលស្គាល់ជាតិគោដុត ញាំភ្លា ប៊ីស្តឹក អ្វីទេ តែមិនដឹងជាកម្លាំងមកពីណាទេ លោកក៏ឆ្ងល់ ខ្លួនឯងដែរ។

លោកសៅ រិទ្ធ

បុរសខ្លាំងយប់រូបនេះបន្តទៀតថា បើសិន ជាប្រពន្ធ បើកដៃមួយយប់៣ដង ក៏លោកទៅរួចដែរ ព្រោះចង់បានកូនបន្ថែម ប៉ុន្តែ ចង្រៃអីខំណាស់អត់ ណាស់ បានត្រឹមប្រពន្ធមួម៉ៅ ចុះទៅដេកលើអង្រឹង។ ទោះយ៉ាងណាក៏ប្តីប្រពន្ធលោកទាស់គ្នាតែមួយគ្រា ប៉ុណ្ណោះ ក៏ត្រូវរ៉ូវគ្នាវិញ ដូចពាក្យគេថា “បើប្រពន្ធខឹង ប្តីខំប្រឹងអត់ បើប្តីសង្កត់ ប្រពន្ធកុំរើ”។
នាងមិន រ៉េត អាយុ២៥ឆ្នាំ និងលោកសៅ រិទ្ធ អាយុ២៧ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធពួកគេមិនខ្លាំងដូចប្តីប្រពន្ធលោកយួន ទូច នោះទេ ព្រោះល្បីពេញភូមិ។ សម្រាប់ពួកគេ ពីរបីថ្ងៃ ចាត់ចែងម្តង ផ្ទុយទៅវិញ លោកយួន ទូច គឺទូចតែ មាឌ ប៉ុន្តែ ល្បីថា មួយយប់ បើមិនបាន២ដង ដេកអត់លក់ទេ។ បានជាអ្នកជិតខាងដឹងរឿងសម្ងាត់នេះ ព្រោះនាងហុន ជាប្រពន្ធមិនចេះរក្សាការសម្ងាត់ សូម្បីតែអ្នកកាសែតក៏ហ៊ានប្រាប់គេដែរ។

នាងមិន រ៉េត

គួរបញ្ជាក់ថា រឿងចង់បានកូនបន្ថែម ស្រាប់តែ ភាគីប្តីប្រឹងប្រែងមួយយប់២ដងយ៉ាងនេះ អាចនឹង រកកូនទៀតមិនបានទេ ព្រោះមេជីវិតច្រើនពេកមិនអាច បង្កកំណើតបាន។ បើចង់បានកូនទៀត គួរសាកល្បង កន្លះខែ ឬ១ខែម្តង ដោយឱ្យប្តីចេញទៅរកស៊ីឆ្ងាយ ពីផ្ទះ យូរៗមកជួបប្រពន្ធម្តង ច្បាស់ជាមានកូនមិនខាន ព្រោះយូរៗម្តងបែបនេះ ធ្វើឱ្យមេជីវិតបុរសមាន កម្លាំងខ្លាំងរត់ទៅជួបពងផ្ការបស់ប្រពន្ធ បង្កកំណើត បាន តែបើចេញតែក្បួនព្រលប់កេះ ជិតភ្លឺកេះបែបនេះ ច្បាស់ជារកកូនធ្វើថ្នាំមិនបានទេ”៕

RELATED ARTICLES